• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទិវាគ្រួសារវៀតណាម៖ “គ្រួសារក្សេមក្សាន្ត សង្គមសុភមង្គល”

28/06/2022 09:49

កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០០១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញផ្សាយសេចក្ដីកំណត់លេខ ៧២/២០០១/QĐ-TTg ស្ដីពីទិវាគ្រួសារវៀតណាម។ តាមរយៈនោះ គឺកំណត់យកថ្ងៃទី ២៨ ខែមិថុនាជារៀងរាល់ឆ្នាំជាទិវាគ្រួសារវៀតណាម។ ឆ្នាំ ២០២២ បធានបទទិវាគ្រួសារវៀតណាម “គ្រួសារក្សេមក្សាន្ត សង្គមសុភ មង្គល” ជួយជនគ្រប់រូបកាន់តែមើលឃើញពីតម្លៃគ្រួសារមួយកម្រិតថ្មីទៀត។

កាលពីនៅមានជន្មាយុ លោកប្រធានហូជីមិញតែងយកចិត្តទុកដាក់ដល់តួនាទីរ​បស់​គ្រួសារ លោកប្រធានអះអាងថា៖ “យកចិត្តទុកដាក់ដល់គ្រួសារត្រឹមត្រូវ ពីព្រោះគ្រួសារជាច្រើនបូកបញ្ចូលមកទើបក្លាយជាសង្គម គ្រួសារល្អនោះសង្គមទើបល្អ សង្គមល្អនោះគ្រួសារកាន់តែល្អជាង កោសិការបស់សង្គមគឺគ្រួសារ”។ តាមប្រសាសន៍របស់លោក៖ “គ្រួសារថ្មីមួយគ្រួសារល្អមួយជាគ្រួសារមួយដែលក្នុងនោះ​បណ្ដាសមាជិកក្នុងគ្រួសារត្រូវចេះស្រឡាញ់ គោរពគ្នា ចែករំលែកបណ្ដាការលំបាកក្នុងកិច្ចការររួមគ្នា បុរសស្ត្រីសមភាព។ ត្រូវលើកតម្កើង និង​គោរពនារី”។ យល់ច្បាស់ពីពាក្យពេចន៍របស់អ៊ំ បច្ចុប្បន្ន គ្រួសារជាច្រើនអនុវត្តល្អភារកិច្ចជាប្ដីប្រពន្ធមានស្មារតីយល់ដឹងខ្ពស់ ក្នុងការអប់រំកូនចៅជំ​នាន់ក្រោយឱ្យមានសណ្ដាប់ធ្នាប់រស់នៅល្អប្រសើរជាង។

ប្ដីប្រពន្ធបងគឺមចៀង‑បងស្រីគឹមធីសាថែ។

រយៈកាលជាង ៣០ ឆ្នាំកន្លងបានរៀបអាពាហ៍ គ្រួសារបងគឹមចៀង-បងស្រីគឹមធីសាថែ(នៅ​ភូមិស្រីឯក ឃុំតឹបង៉ាយ ស្រុកទីវកឹង) តែងប្ដេជ្ញាចិត្តរក្សាសុភមង្គលពេញលេញសម្រាប់គ្រួសារ។ បច្ចុប្បន្ន គ្រួសារបងមិនត្រឹមតែមានលំនៅឋានសមរម្យ ប្រកបដោយផាសុកភាពឡើយ  កូនទាំង ២ រូបរបស់បងមានការរៀនសូត្របានល្អទៀតផង។ បងគឹមចៀង ចែករំលែក៖ ដើម្បីរក្សាសុភមង្គលបានពេញលេញសម្រាប់គ្រួសារ ប្ដីប្រពន្ធមិនគប្បីប្រកាន់​ថានោះជាការងាររបស់ប្ដី នោះជាការងារប្រពន្ធ ភារៈនរណាអ្នកនោះធ្វើឡើយ បែរមកពិនិត្យមើលពីពេលវេលាដើម្បីសម្រេចកិច្ចការ បើការងារស្ថិតក្នុងនាទីស្រ្តីរ៉ាប់រង ប៉ុន្តែប្ដីក៏មានបន្ទុកជួយប្រពន្ធឱ្យឆាប់​បានរួចស្រេចដើម្បីចាប់ផ្ដើមកិច្ចការដទៃទៀត។

បច្ចុប្បន្ន គ្រួសារបងគឹមចៀង មានការងារជាច្រើនត្រូវបំពេញដោយប្ដីប្រពន្ធបងជា​អ្នករ៉ាប់រង។ ក្រៅពីការចិញ្ចឹមសត្វធាតុ គ្រួសារបងនៅទាំងផលិតស្រូវជិត ២ ហិកតា ប៉ុន្តែប្ដីប្រពន្ធបងនៅតែអត់ធ្មត់ធ្វើដើម្បីទុកពេលវេលាឱ្យកូនទាំង​ពីរនឹងនរចិត្តក្នុងការរៀនសូត្រ។ បងគឹមចៀងចែករំលែកបន្ថែម៖​ ជំនាន់ខ្លួនកើតមករៀនសូត្របានតិចតួច ជីវភាពជួបការលំបាក ប្ដីប្រពន្ធត្រូវខិតខំដើម្បីជីវភាពអនាគតរបស់កូនៗឲ្យបានល្អប្រសើរជាង។ បច្ចុប្បន្ន កូនស្រីច្បង​កំពុងបំពេញការងារនៅមន្ទីរពេទ្យមិញតឹម (ទីក្រុងត្រាវិញ) កូនប្រុសពៅកំពុងធ្វើការឱ្យ​មូលដ្ឋានជួសជុលគ្រឿងយន្តមួយនៅឃុំហ៊ីវទ្រុង។

ដើម្បីស្ងើចសរសើរបណ្ដាគ្រួសារវប្បធម៌ឆ្នើម ជារៀងរាល់ឆ្នាំ ឃុំតឹបង៉ាយតែងចាត់​តាំងពិធីជួបជុំគ្រួសារវប្បធម៌ឆ្នើមដែលអនុវត្ត​ល្អរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌។ អ្នកស្រីង្វៀងធីកេវយីម ប្រធានគណៈកម្មាធិការ​ប្រជាជនឃុំតឹបង៉ាយបានឱ្យដឹង៖ ចាត់តាំងពិធីជួបជុំគ្រួសារឆ្នើមអំណរទិវាគ្រួសារវៀត​ណាមគឺសំដៅពង្រីកទូលាយបណ្ដាគ្រួសារឆ្នើមក្នុងការកសាងគ្រួសារកក់ក្ដៅ សមភាព ជឿនលឿន សុភមង្គល ជួយឱ្យចលនាកសាងជីវភាពវប្បធម៌មានលក្ខណៈស៊ីជម្រៅជាង​ទៅក្នុងជីវភាពប្រជាជន។ទន្ទឹមនឹងនោះពញ្ញាក់បន្ថែមទៀតបណ្ដាតម្លៃប្រពៃណីដូចជា៖ ទឹកចិត្តស្នេហាជាតិ ស្នេហាមាតុភូមិ ស្រឡាញ់ស្និទ្ធស្នាលជាមួយគ្នា មានកតញ្ញូតាធម៌ សង្វាតរៀនសូត្រ។ល។ បានបណ្ដាសមាជិកក្នុងគ្រួសារវៀតណាមរក្សា ផ្ដួចផ្ដើម និងពង្រីក។

ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ម៉្លោះហើយ ទិវាគ្រួសារវៀតណាមកាន់តែជួយឱ្យមនុស្សជាច្រើនយល់បានថា នេះជាទិវា​គោរពតម្កើង ប្រពៃណីរបស់គ្រួសារ ទិវាដែលអ្នកគ្រប់គ្នាក្នុងគ្រួសារយកចិត្តទុកដាក់ដល់គ្នា ឆ្ពោះមកកាន់គ្រួសារ សង្គមយកចិត្តទុកដាក់ដល់កុមារ បណ្ដាគូប្ដីប្រពន្ធយោគយល់ពីតម្លៃគ្រួសារកក់ក្ដៅ រួចរួមគ្នាកសាងគ្រួសារធូរធា សមភាព ជឿនលឿន និងសុភមង្គល និងរីកចម្រើន រួមចំណែកកសាងអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទិវាគ្រួសារវៀតណាមជាព្រឹត្តិការណ៍វប្បធម៌ធំមួយដើម្បីលើកតម្កើងបណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់គ្រួសារវៀតណាម ជាឱកាសដើម្បីបណ្ដាគ្រួសាររក្សាទុក ចែករំលែកបទពិសោធន៍កសាងគ្រួសារវប្បធម៌ ឆ្ពោះទៅភាពអភិវឌ្ឍន៍គ្រួសាររឹងមាំ ដើម្បីលើកកម្ពស់ជាងទៀតបន្ទុករបស់បុរស និងស្រ្តីក្នុងការងារថែទាំជីវ​ភាពគ្រួសារដែល បានចែករំលែក និងគោរព៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.