25/03/2022 06:55
បណ្តាសមាជិកចូលរួមបោះឆ្នោត។ រូបថត៖ ថាញ់ក្វាង
ចូលរួមមហាសន្និបាតមានតំណាងពេញសិទ្ធិ ១.០១៥ នាក់ជំនួសមុខឲ្យកម្មាភិបាល យុវ ជនក្នុងទូទាំងស្រុកជាង ៣.២០០ នាក់។ ស្ថិតក្នុងមហាសន្និបាតលើកនេះ បណ្ដាមូលដ្ឋានសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញអាណត្តិកាល ២០២២-២០២៧ បានបូកសរុបវាយតម្លៃ បណ្ដាលទ្ធផលដែលទទួលបានក្នុងរយៈពេលអនុវត្តសេចក្ដីសម្រេចចិត្តអាណត្តិកាលកន្លងហើយ និងបណ្ដាគុណសម្បត្ដិវិបត្តិរបស់គណៈប្រតិបត្តិការរបស់សាខាសម្ព័ន្ធផ្នែកក្នុងការដឹកនាំ ចង្អុលការ បញ្ជាការអនុវត្តបណ្ដាចលនា ធ្វើសកម្មភាពរបស់សម្ព័ន្ធយុវជន ការងារកសាងអង្គការ ចូលរួមកសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ ។ល។ ទន្ទឹមនឹងនោះកសាងនិងអនុម័តិឆ្លងកម្រិតផែនការ ភារកិច្ចសំខាន់ជាច្រើន ដើម្បីផ្ដុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តក្នុងអាណតិ្ដកាល (២០២២-២០២៧)។
មហាសន្និបាតរបស់ ១៩/១៩ មូលដ្ឋានសម្ព័ន្ធយុវជនបានបោះឆ្នោតគ្រប់ដោយមានសមាជិកគណៈប្រតិបត្តិការនីតិកាលថ្មីសរុបចំនួន ២៣៥ នាក់ លេខាអនុលេខាសម្ព័ន្ធយុវជនថ្នាក់ ឃុំ-ទីប្រជុំជនសម្ព័ន្ធយុវជនសាលានិងសាខាសម្ព័ន្ធយុវជនផ្នែកចំនួន ៣៨ នាក់។ ទន្ទឹមនឹងនោះ បណ្ដាមូលដ្ឋានសម្ព័ន្ធយុវជនក៏បានបោះឆ្នោតតំណាងពេញសិទ្ធិ ១១៨ នាក់និងតំណាងបម្រុង ៣៥ នាក់ចូលរួមមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញស្រុកទីវកឹង អាណត្តិកាល ២០២២-២០២៧ តាមការគ្រោងទុកនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ០៤ មេសាឆ្នាំ ២០២២៕
ថាញ់ក្វាង-លឺវវ៉ូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។