17/05/2022 07:46
ភូមិសុខត្រែជាភូមិមួយស្ថិតក្នុង ០៨ ភូមិរបស់ឃុំភូកឹង ដែលមានគ្រួសារប្រជាជន ២៥៧ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ៩២៤ នាក់។ ជីវភាពរបស់ប្រជាជននៅទីនេះភាគច្រើនពឹងពាក់ទៅលើការផលិតកសិកម្ម និងលក់ដូរតូចតាច។ ឆ្លងរយៈកាលជាង ០៣ ឆ្នាំចលនា និងអនុវត្តបណ្ដាលក្ខណៈតាមកំណត់ គិតមកដល់ចុងឆ្នាំ ២០២១ ភូមិបានគណៈចង្អុលការស្រុក ត្រួតពិនិត្យទទួលស្គាល់សម្រេច ៨/៨ លក្ខឋានជនបទថ្មីខ្នាតគំរូ។
ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម។ រូបថត៖ តូវៀង
បច្ចុប្បន្ននេះ ផ្លូវជនបទតាមបណ្ដាភូមិបានក្រាលបេតុង និងមានប្រព័ន្ធអំពូលភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធធារាសាស្រ្ដវាលស្រែបានធានា ភូមិមានផ្ទៃដីផលិតកសិកម្ម ១០០% បានយន្ដូបនីយកម្ម មាន ៩៩,៦១% គ្រួបានប្រើប្រាស់អគ្គិសនីប្រចាំ មាន ៩៤,៥៥% គ្រួមានលំនៅឋានសម្រេចតាមសម្បទាក្រសួងស្ថាបនា។ មាន ៩៨,៤៤% គ្រួសារចូលរួម គាំពារសុខាភិបាល ១០០% គ្រួសារប្រជាជនបានប្រើប្រាស់ទឹកស្របអនាម័យ។ ទិដ្ឋភាពបរិស្ថានរបស់ភូមិសុទ្ធសឹងបានធានាភ្លឺ-ខៀវ-ជ្រះ-ស្អាត។ បណ្ដាគោលនយោបាយសង្គម សុខុមាលភាពសង្គមបានយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្ត។ មកដល់ចុងឆ្នាំ ២០២១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៦៤,៥៣ លានដុង។ បច្ចុប្បន្ន នេះ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនភូមិ សុខត្រែបានកែលម្អជាច្រើនជាងមុន ប្រជាធិបតេយ្យនៅមូលដ្ឋានពីមួយថ្ងៃកាន់តែបានពង្រីក។
គិតមកដល់ពេលនេះ ស្រុកទីវកឹងមាន ៩/៩ ឃុំបានទទួលស្គាល់សម្រេចលក្ខឋានឃុំជនបទថ្មី មាន ៦/៩ ឃុំបានទទួលស្គាល់ឃុំជនបទថ្មី លើកកម្ពស់ មាន ៦៩/៦៩ ភូមិជនបទថ្មី និង ០៧/៦៩ ភូមិបានទទួលស្គាល់សម្រេចលក្ខឋានភូមិជនបទថ្មីខ្នាតគំរូ ៕
តូវៀង-លឺវវ៉ូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។