07/06/2022 09:48
ក្រុមហ៊ុនត្រាវិញ Farm មានទីស្នាក់ការ និងតំបន់ច្នៃបណ្តាផលិតផលពីទឹកដមផ្កាដូងនៅអនុសង្កាត់លេខ ២ ទីប្រជុំជនទីវកឹង។ ក្រុមហ៊ុនមានបុគ្គលិកគ្រប់គ្រង និងពលករ ៣១ នាក់។ ក្នុងនោះមានពលករ ១៦ នាក់ ធ្វើការជាប្រចាំ និងពលករ ១៥ នាក់ធ្វើការតាមរដូវកាល។
នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំសម្ព័ន្ធពលករស្រុកទីវកឹងបានឧទ្ទេសនាមពីតួនាទី ភារកិច្ចសកម្មភាពរបស់អង្គការសម្ព័ន្ធពលករវៀតណាម និងបណ្តាសិទ្ធិនិងផលប្រយោជន៍សំខាន់ៗអំពីប្រាក់ខែ ប្រាក់ឈ្នួល គាំពារពលករ គាំពារសង្គម គាំពារបាត់អាជីព ស្ងើចសរសើរ គោលនយោបាយស្តីពីសុខុមាលភាពសង្គម និងគោលនយោបាយអាទិភាពមួយចំនួនចំពោះសមាជិកសហជីព និងពលករ។
តាមសេចក្តីសម្រេចចិត្តបង្កើតសហជីពមូលដ្ឋានក្រុមហ៊ុនត្រាវិញ Farm មានសមាជិកសហជីព ១៦ នាក់ ក្នុងនោះមានគណៈប្រតិបត្តិការ ០៣ នាក់ទទួលបន្ទុក ចាត់ចែងការងារសហជីព។
ដូច្នេះ គិតមកដល់ដំណាក់កាលនេះ ស្រុកទីវកឹងបង្កើតសហជីពមូលដ្ឋានស្ថិតក្រោមឱវាទសម្ព័ន្ធពរករស្រុកបាន ៧៨ មូលដ្ឋាន ដោយមានសមាជិក ២.៦៣០ នាក់។ ក្នុងនោះមាន ០៥ សហជីពក្នុងក្រុមហ៊ុន អាជីវកម្ម៕
ចេញបង្ហាញមុខគណៈប្រតិបត្តិការសហជីពក្រុមហ៊ុនត្រាវិញ Farm។ រូបថត៖ តូវៀង‑សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។