11/10/2022 08:29
គិតតាំងពីដើមឆ្នាំ ២០២២ មកដល់ពេលនេះ នៅលើភូមិសាស្រ្តស្រុកកើតជំងឺគ្រុនឈាម ១៤៤ ករណីជំងឺអុត ដៃ-ជើង-មាត់ ១៩០ ករណី។ រយៈពេលកន្លង ផ្នែកសុខាភិបាលស្រុកបានផ្តុំកម្លាំងផ្សព្វផ្សាយជូនប្រជាជនឲ្យបង្កើនការរយល់ដឹងអំពីការថែទាំសុខភាព អនុវត្តល្អការអនាម័យ សុវត្ថិភាពគ្រឿងបរិភោគហូបរបស់ឆ្អិន ផឹកទឹកដាំពុះ ។គប្បីអនុវត្តអនាម័យ ០៣យ៉ាង៖ ហូបរបស់ស្របអនាម័យ រស់នៅក្នុងបរិស្ថានជ្រះស្អាត និងឲ្យកុមារលេងប្រដាប់ប្រដាស្អាតបាត មានអនាម័យ។ ក្រៅពីនោះមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងនៅទាំងចាត់តាំងបណ្តាសកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធីសាស្រ្តថែទាំសុខភាព និងវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺជូនប្រជាជនក្នុងស្រុកជាច្រើនរូបភាពដូចជា៖ ចង្អុលការឲ្យបណ្តាកម្មាភិបាលសុខាភិបាលឃុំ ទីប្រជុំជន សហកាជាមួយសហការីសុខាភិបាលបណ្តាភូមិអញ្ជើញទៅកាន់គ្រួសារប្រជាជននីមួយៗណែនាំអំពីវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម៖ គ្របពាងទឹកកុំឲ្យកើតដង្កូវទឹកការពារមិនឲ្យកើតមូស។ រៀបចំជុំវិញផ្ទះកុំជាប់ដក់ទឹកដូចជា៖ ទឹកក្នុងលលាដ៍ដូង កំប៉ុង ដប ជាដើម។អំពីការបង្ការ ជម្នះជំងឺអុតដៃ-ជើង-មាត់ មជ្ឈមណ្ឌលបានសហការជាមួយការិយាល័យអប់រំនិង បណ្ដុះបណ្ដាលស្រុកចាត់តាំងបណ្ដាសកម្មភាពផ្សព្វផ្សាយ អប់រំដល់កងជួរកម្មាភិបាលគ្រូបង្រៀនបណ្តាសាលាមតេ្ដយ្យនៅលើភូមិសាស្ដ្រស្រុកបង្កើនការយល់ដឹងពីបណ្ដាវិធានការ បង្ការ ជម្នះអាសន្នរោគ។ ហាត់ឱ្យកុមារមានទម្លាប់លាងដៃដោយសាប៊ូ ទឹកស្អាត ។ លាងសម្អាតប្រដាប់ប្រដាសម្រាប់កុមារលេង អនាម័យសាលារៀន បន្ទប់រៀន ឱ្យបានស្អាតបាត ឱ្យកុមារហូបគ្រឿងបរិភោគស្របអនាម័យ។ល។ លទ្ធផលតាំងពីដើមឆ្នាំ ២០២២មកទល់ពេលនេះ មជ្ឈមណ្ឌលបានសហការជាមួយបណ្តាដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ចាត់តាំងផ្សព្វផ្សាយបាន៣៨០ លើក ជូនដល់ប្រជាជនជាង២.៨០០ គ្រួសារ។ ណែនាំពីវិធីសាស្រ្តបង្ការជំងឺ ចាត់តាំងការផ្សព្វផ្សាយជូនប្រជាជនក្នុងតំបន់ តាមសាលារៀនបាន ២.៥០០ លើកមានប្រជាជនជាង១២.២០០ នាក់ចូលរួម។ ជាពិសេសចាត់តាំង ជួបជុំជាមួយសហការីសុខាភិបាលបណ្តាភូមិបាន៥៦ លើក ដើម្បី ពិគ្រោះអំពីវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺអុតដៃ-ជើង-មាត់ ដោយមានសហការីសុខាភិបាល៤៣៨ លើកនាក់ចូលរួម។ ផ្ដើមពីនោះ សហការរីសុខាភិបាលបានចូលរួមបណ្ដាសកម្មភាពផ្សព្វផ្សាយអប់រំពីវិធីសាស្រ្តថែទាំសុខភាពជូនប្រជាជននៅបណ្ដាមូលដ្ឋាន ។
កម្មាភិបាលសុខាភិបាលអញ្ជើញទៅណែនាំប្រជាជនកម្ចាត់ដង្កូវទឹក។
ឃុំហ៊ុងហ្វា ស្រុកទីវកឹងជាតំបន់មួយដែលមានករណីកើតជំងឺគ្រុនឈាមច្រើនជាងគេនៅក្នុងស្រុក ប៉ុន្តែក៏ជាតំបន់មួយដែលជំងឺគ្រុនឈាមមាននិន្នាការថយចុះយ៉ាងឆាប់ដែរ។ គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ឃុំហ៊ុងហ្វាកើតជំងឺគ្រុនឈាម ១១ ករណី ជំងឺអុតដៃ‑ជើង‑មាត់ ០៧ករណី។ ដើម្បីកាត់បន្ថយជំងឺរាតត្បាតក្នុងតំបន់ ដំណាក់សុខាភិបាលឃុំបានសហការជាមួយសហការីសុខាភិបាលបណ្តាភូមិ អញ្ជើញទៅដល់គ្រួសារប្រជាជន សាលារៀននីមួយៗ ដើម្បីផ្សព្វផ្សាយ ចលនាប្រជាជន គ្រូបង្រៀនឲ្យយកចិត្តទុកដាក់អនាម័យបរិស្ថានបរិវេណផ្ទះ សាលារៀន និងលាងជម្រះប្រដាប់ប្រដាសម្រាប់កុមារលេង កម្ចាត់ដង្កូវទឹក កម្ចាត់មូស។ល។
បងស្រី ស៊ើងធីធារិននៅភូមិអូរវែងថ្មី ឃុំហ៊ុងហ្វាបានឲ្យដឹងថា៖ កាលពីខែសីហា ឆ្នាំ ២០២២ មានគ្រួសារដែលនៅក្បែរគ្រួសារខ្ញុំកើតជំងឺគ្រុនឈាម ០១ ករណី។ដំណាក់កាលនោះ ខ្ញុំបារម្ភខ្លាំងណាស់ ប៉ុន្តែដោយបានរដ្ឋអំណាចមូលដ្ឋានមកបាញ់ថ្នាំកម្ចាត់មេរោគផ្សព្វផ្សាយអំពីវិធីសាស្រ្តបង្ការជំងឺជាដើម ខ្ញុំក៏នឹងនរចិត្ត។ កម្មាភិបាល បុគ្គលិកសុខាភិបាលឃុំ និងសហការីសុខាភិបាលភូមិតែងយកចិត្តទុកដាក់ទៅដល់គ្រួសារនីមួយៗ ដើម្បីណែនាំអំពីវិធីសាស្រ្តកម្ចាត់ដង្កូវទឹក ក៏ដូចជាវិធីសាស្រ្តបង្ការជំងឺ។ ឆ្លងតាមរយៈនោះ បានជំនួយឲ្យយើងខ្ញុំបង្កើនចំណេះដឹង និងអនុវត្តល្អវិធីសាស្រ្តបង្ការជំងឺ។ គ្រួសារខ្ញុំ គ្មានអ្នកណាកើតជំងឺអ្វីធ្ងន់ធ្ងរឡើយគ្រាន់តែមានជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ។
បងថាច់ធីហ្វេ នាំកូនទៅកាន់ដំណាក់សុខាភិបាលឃុំលេបវិតាម៉ីន។
បងស្រីថាច់ធីហ្វេនៅពីភូមិទឺអូលេខ ១ ឃុំ ហ៊ុងហ្វាបានឲ្យដឹងថា៖ “ខ្ញុំបានតាមដានព័ត៌មានតាមកាសែត និងវិទ្យុ ទូរទស្សន៍ឃើញកើតជំងឺឆ្លងរាតត្បាតយ៉ាងស្មុគស្មាញ។ គ្រួសារខ្ញុំមានកូនតូច ខ្ញុំក៏បារម្ភណាស់ដែរ។ ប៉ុន្តែបន្ទាប់ពីកម្មាភិបាលសុខាភិបាលឃុំមកផ្សព្វផ្សាយ ពីវិធីសាស្រ្តថែទាំសុខភាពកុមារ របៀបឲ្យកូនហូបអាហារគ្រប់ជាតិបំប៉នជាដើម ជំនួយឱ្យខ្ញុំបង្កើនការយល់ដឹងដើម្បីចិញ្ចឹម ថែទាំកូនបានល្អ។ ទន្ទឹមនឹងនោះ កម្មាភិបាលសុខាភិបាលនៅទាំងក្រើនរំលឹកខ្ញុំឱ្យនាំកូនទៅកាន់ដំណាក់សុខាភិបាលឃុំដើម្បីចាក់វ៉ាក់សាំងការពារជំងឺឲ្យគ្រប់ចំនួនទៀតផង។
វេជ្ជបណ្ឌិតទ្រឿងវ៉ាំងយ៉ាង នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងបានឱ្យដឹង៖ ជំងឺគ្រុនឈាមនិងជំងឺអុត ដៃ-ជើង-មាត់ ជាជំងឺឆ្លងរាលដាល ០២ ប្រភេទដែលផ្នែកសុខាភិបាលស្រុកចង្អុលការបណ្តាដំណាក់សុខាភិបាលឃុំ ទីប្រជុំជនក្នុងស្រុកយកចិត្តទុកដាក់ តាមដានក្រើនរំលឹកឲ្យចាត់តាំងអនុវត្តការងារបង្ការ ជម្នះជំងឺទាំងនេះឲ្យបានល្អ។ ចំពោះឃុំហ៊ុងហ្វា ថ្វីត្បិតកាលពីដើមឆ្នាំ ២០២២ កើតមានជំងឺនេះច្រើន ប៉ុន្តែអាស្រ័យអនុវត្តល្អការងារផ្សព្វផ្សាយជូនប្រជាជនបង្កើនការយល់ក្នុងការបង្ការ ទប់ស្កាត់ជំងឺ ទើបជំងឺនេះបានថយចុះយ៉ាងឆាប់រហ័ស។ បច្ចុប្បន្នស្ថានភាពជំងឺរាតត្បាតកើតចំពោះមនុស្សក្នុងស្រុកបានទប់ស្កាត់។ ដើម្បីបង្ការ ទប់ស្កាត់ជំងឺឲ្យថយចុះ មិនឲ្យឆ្លងរាលដាលមជ្ឈមណ្ឌលសុខាភិបាលស្រុក បានសហការល្អជាមួយដំណាក់សុខាភិបាលបណ្តាឃុំ ទីប្រជុំជនអនុវត្តល្អការងារផ្សព្វផ្សាយជូនប្រជាជនបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺ។ផ្សព្វផ្សាយជូនប្រជាជនគប្បីម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ជំងឺ ប្រសិនបើកើតជំងឺ ត្រូវទៅកាន់មូលដ្ឋានសុខាភិបាល ពិនិត្យ ព្យាបាលជាបន្ទាន់។ អាស្រ័យហេតុនោះ ទើបក្នុងស្រុកថ្វីត្បិតកើតមានជំងឺច្រើន ប៉ុន្តែគ្មានករណីគ្រោះថ្នាក់ដល់ជីវិត ដោយសារជំងឺ ០២ ប្រភេទនេះឡើយ៕
អត្ថបទ‑រូបថត៖សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។