• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទម្រង់ជូនអាហារស្រស់ស្រូបពេលព្រឹកដល់ជនក្រីក្រ បង្កភាពសាយភាយក្នុងសហគមន៍

19/04/2024 07:10

នោះគឺជាទម្រង់បានបង្កើតឡើងដោយឧត្តមគតិរបស់ប្រធានគណៈកម្មាធិការរណសិរ្សវៀតណាមឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ចាប់ផ្តើមសកម្មភាពពីខែសីហា ឆ្នាំ ២០២៣ រហូតមកទល់ពេលនេះ ដើម្បីចែករំលែកការលំបាកជាមួយជនក្រីក្រ អ្នកលក់ស្លឹកឆ្នោតនៅលើភូមិសាស្រ្តឃុំ។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វាចែកអាហារស្រស់ស្រូបពេលព្រឹកដល់គ្រួសារក្រីក្រ។ រូបថត៖ ម៉ីញ៉ឹង

            សមមិត្រ ហូធីធ្វីតៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាមឃុំ​ធ្វឹងហ្វា បានឲ្យដឹង៖ដើម្បីទុកឱ្យទម្រង់សកម្មភាពមានប្រសិទ្ធភាពនិងរក្សាខ្ជាប់រហូតមកទល់ពេលនេះ រណសិរ្សមាតុភូមិឃុំបានចលនាបណ្តាសប្បុរសជនចូលរួមវិភាគ​ទានទិញ​នំប៉័ង បាយដំណើប​និងទឹកបរិសុទ្ធ ៥០ ចំណែកជូនដល់ជនក្រីក្រ អ្នកលក់ស្លឹកឆ្នោត មនុស្សមានស្ថានភាពលំបាកនៅព្រឹកថ្ងៃអាទិត្យប្រចាំសប្តាហ៍។ ថ្វីត្បិតអាហារស្រស់ស្រូប​ពេលព្រឹក​តម្លៃតិចតួចប្រមាណ ១០.០០០ ដុងក្នុងមួយចំណែក ប៉ុន្តែបានរួមចំណែកជួយ​ចែករំលែកការលំបាកជាមួយជនក្រីក្រក្នុងការប្រិតសំចៃប្រាក់អាហារស្រស់ស្រូបពេលព្រឹករបស់គ្រួសារដើម្បីមានលក្ខណៈទិញសិក្ខូបករណ៍ឲ្យកូនៗរៀនសូត្រឬចំណាយក្នុងការប្រជុំជីវភាព។ ទន្ទឹមនឹងនោះ ពង្រីកសាយភាយទៅក្នុងសហគមន៍។ នៅពេលខាងមុខនេះ ក្រៅពីបន្តការចលនាសង្គមូបនីយកម្មដើម្បីរក្សាទម្រង់នេះ រណសិរ្សមាតុភូមិឃុំនៅទាំង​កសាងទម្រង់ “ស្លឹកឆ្នោតជាទីស្រឡាញ់” រូបភាពសកម្មភាព គឺរណសិរ្សមាតុភូមិឃុំទទួល​ស្លឹក​ឆ្នោតមកលក់ពី ៣០០-៥០០ សន្លឹកក្នុងមួយសប្តាហ៍ដើម្បីបង្កមូលនិធិទិញ​បណ្ណគាំ​ពារ​សុខាភិបាលជូនសិស្ស អ្នកមានវ័យចាស់ដែលមានស្ថានភាពលំបាក រួមចំណែកជួយ​អ្នកមានវ័យចាស់មានលក្ខណៈថែទាំសុខភាព សិស្សលំនឹងចិត្តក្នុងការរៀនសូត្រ។ ទន្ទឹមនឹងនោះរួមចំណែកអនុវត្តសម្រេចលក្ខឋានអំពីចំនួនមនុស្សចូលរួមគាំពារសុខាភិបាលតាមកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។

            គ្រួសារមីង ថាច់ធីហ្វីរ៉ា ស្នាក់នៅភូមិចុងផ្នោរ ឃុំធ្វឹងហ្វា គ្រួសារតែងទទួលបានការ​ឧបត្ថម្ភអាហារស្រស់ស្រូបពេលព្រឹកពីរណសិរ្សមាតុភូមិឃុំបានឲ្យដឹងថា៖ ជាគ្រួសារក្រីក្រ គ្មានដីផលិត មានកូនតូច ០៣ នាក់ ក្នុងនោះមានកូន ០២ នាក់កំពុងរៀនបឋមសិក្សា។ សេដ្ឋកិច្ចគ្រួសារពឹងលើរបរធ្វើការស៊ីឈ្នួលរបស់ប្តីផ្ញើមក ០៥ លានដុងក្នុងមួយខែ ចំណែកបងស្រីរ៉ានៅផ្ទះថែទាំគ្រួសារនិងជូនកូនៗទៅរៀនសូត្រ។ ជារៀងរាល់សប្តាហ៍​ម្តាយនិងកូនទាំង ០៤ នាក់បានរណសិរ្សមាតុភូមិឃុំឧបត្ថម្ភអាហារស្រស់ស្រូប​ពេលព្រឹក​គ្រួសារមានការត្រេកអរយ៉ាងខ្លាំង ពីព្រោះប្រិតសំចៃបានប្រាក់ទិញអាហារស្រស់ស្រូប​ពេលព្រឹកសម្រាប់ចំណាយទិញអាហារពេលចាំបាច់។

            អាណត្តិកាលកន្លង រណសិរ្សមាតុភូមិឃុំអនុវត្តល្អកិច្ចបំផុសចលនា “ទិវាដើម្បីជន​ក្រីក្រ” និងបន្តចូលរួមអនុវត្តចលនា “ទូទាំងប្រទេសចូលរួមដើម្បីជនក្រីក្រ មិនទុកឲ្យអ្នក​ណាម្នាក់​ត្រូវបោះបង់ចោលនៅពីក្រោយឡើយ”។ តាមរយៈនោះ រណសិរ្សមាតុភូមិឃុំ​សហការ​ចលនាមូលនិធិ “ដើម្បីជនក្រីក្រ” មូលនិធិសុខុមាលភាពសង្គមបានជិត ៣,៨ ពាន់លានដុង។ ចលនាសាងសង់ផ្ទះមហាសាមគ្គីបាន ២៥ ខ្នងជាមួយទឹកប្រាក់ ៩៥៥ លានដុង និងឧបត្ថម្ភអំណោយ ៦.៥២១ ចំណែកដល់គ្រួសារក្រីក្រ ជិតក្រ និងគ្រួសារលំបាកលើភូមិសាស្រ្តឃុំ និងចាត់តាំងសកម្មភាពឧបត្ថម្ភពិនិត្យជំងឺ ជូនថ្នាំព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រ គ្រួសារលំបាកបាន ១.១០០ លើកនាក់។ ចលនាកសាងស្ពានបាន ០៤ កន្លែង ផ្លូវគមនាគមន៍ជនបទបាន ២៤ ខ្សែជាមួយទឹកប្រាក់សរុបជាង ១៩ ពាន់លានដុង។

            សមមិត្ត ហូធីធ្វីតៀងបានឲ្យដឹងបន្ថែម៖ នៅពេលខាងមុខនេះ រណសិរ្សមាតុភូមិ​ឃុំ​ពង្រីក​តួនាទី​ជាស្នូលរួមជាមួយបណ្តាអង្គការជាសមាជិកផ្សព្វផ្សាយ លើកទឹកចិត្ត ជំរុញទឹកចិត្តបណ្តាគំរូបុគ្គលចូលរួមថ្មី។ បើកទូលាយបណ្តាគំរូ ទម្រង់លេចធ្លោក្នុងបណ្តា​ចលនាប្រឡងប្រណាំង កិច្ចបំផុសចលនា។ល។ អនុវត្តល្អភារកិច្ច “រណសិរ្សស្តាប់​ប្រជា​ជននិយាយ”។ សហការលើកកម្ពស់គុណភាពកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គី​កសាងជនបទថ្មី អារ្យធម៌ទីក្រុង” “ជនជាតិវៀតណាមអាទិភាពប្រើ​ប្រាស់មុខទំ​និញ​វៀតណាម”។ លើកកម្ពស់ប្រសិទ្ធភាពចលនាកសាងមូលនិធិ “ដើម្បីជនក្រីក្រ” ភ្ជាប់ជា​មួយ​ចលនា “ចូលរួមដើម្បីជនក្រីក្រ - មិនទុកឲ្យអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅ​ពីក្រោយឡើយ”។ ចលនាប្រឡងប្រណាំង “ត្រាវិញសម្រេចសារវន្តភារកិច្ចកសាង​ជនបទថ្មីមុនឆ្នាំ ២០២៥”។ ជំរុញមាំប្រឡងប្រណាំងពលកម្មច្នៃប្រតិដ្ឋ ពង្រីកការផលិត ជួយគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព។ សកម្មចូលរួមកសាងជនបទថ្មី ជនបទថ្មីខ្នាតគំរូ។ សាមគ្គីកសាងជីវភាពវប្បធម៌ អភិរក្សនិងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ។ អនាម័យបរិស្ថាន ទប់ទល់ជាមួយអាកាសធាតុប្រែប្រួល៕

ម៉ីញ៉ឹង-តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.