• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទំនៀមនំអន្សមនិងនំគម

26/08/2020 07:11

តាំងពីបុរមបុរាណមក អោយតែដល់រដូវបុណ្យទានម្តងៗដូច៖ បុណ្យចូលវស្សា បុណ្យភ្ជុំបិណ្ឌ(សែនដូនតា) បុណ្យចូលឆ្នាំថ្មី...ជនជាតិខ្មែរយើងតែងតែនិយមវេចនំផ្សេងៗទទួលបុណ្យ។

     

   បណ្តានំដែលគេនិយមចូលចិត្តវេចហើយមិនអាចខកខានបាននោះគឺ  នំអន្សមជ្រូក  នំអន្សមដូង  នំអន្សមចេក  នំគម...។  គេវេចនំទាំងនេះ  ដើម្បីយកទៅវត្តប្រគេនព្រះសង្ឃសែនថ្វាយលើអាស្នាជីដូនជីតាបុព្វការីជនក្នុងគេហដ្ឋានទីសាធារណ:និងសម្រាប់យើងរាល់គ្នាទទួលទានផងដែរ។  ផ្ទុយទៅវិញ  បើបុណ្យទានចូលមកដល់  គ្រួសារណាមួយចាត់ចែងមានម្ហូបចំណីបង្អែមនិង

      ចម្អាប់សម្បូរគ្រប់មុខសម្រាប់ទទួលទានឬសម្រាប់ទទួលភ្ញៀវជិតឆ្ងាយ  ប៉ុន្តែនៅខ្វះមុខនំអន្សមជ្រូក អោយឈ្មោះថាឱជារសនៃបុណ្យទានមិនទាន់បានគ្រប់សព្វប៉ុន្មានឡើយ។ មុននេះ  ប្រហែល២ទស្សវត្សរ៍កន្លងទៅ  ដល់រដូវបុណ្យទានម្តងៗ  អ្នកស្រុកយើងរាល់គ្រួសារតែងតែនាំគ្នាត្រៀមបំរុងអំពីការផ្តួចផ្តើមវេចនំអន្សម។ទំនៀមទម្លាប់នេះមុនបុណ្យ ២ ឬ ៣ ថ្ងៃ អ្នកស្រុកយើងទោះរវល់យ៉ាងណា ក៏ឆ្លៀតឱកាសគិតគូររកអុសភ្លើងដូច គល់ឫស្សី  ឬគល់ឈើផ្សេងៗទៀតដើម្បីទុកដុតស្ងោរនំ។  គេចាត់ចែងសមាជិកក្នុងគ្រួសារ  ខ្លះរកចៀរស្លឹកចេកសម្រាប់វេចខ្ចប់នំ។ ខ្លះរកកាត់វល្លិ៍កក់ទុកសម្រាប់ចងនំ។  ខ្លះរកស្លឹកងប់សម្រាប់បុកលាយច្របល់អង្ករដំណើបដើម្បីយកពណ៌ខៀវនិងរសក្លិនក្រអូបនៃនំអន្សម។ នាឱកាសនោះបើយើងបានធ្វើដំណើរទៅដល់ផ្ទះអ្នកស្រុកណាមួយតែងបានឮសូរសម្លេងទឹកពុគ្រុកៗ នៃថ្លាងកំពុងស្ងោរនំអន្សមពាសពេញក្នុងភូមិ។

          រីឯសព្វថ្ងៃនេះវិញ  អ្នកស្រុកយើងមួយចំនួនតែងនិយមទិញនំអន្សមនៅទីផ្សារដែលគេលក់ស្រាប់ៗ។  ការទិញដូរនំអន្សមបែបនោះ  ដោយហេតុផ្សេងៗគឺ ខ្លះគេជាប់រវល់នឹងកិច្ចការយ៉ាងមមាញឹក។  ខ្លះវិញគេខ្ជិលរវល់អំពល់នឹងកិច្ចការកំប៉ិកកំប៉ុកទទីសទទាសក្នុងការវេចនំអន្សមនេះឯង។  ការនិយមទិញនៅទីផ្សារបែបនោះ  ធ្វើអោយសាបរលាបបាត់ទៅ បន្តិចម្តងៗ នូវបរិយាកាសបុណ្យជាទំនៀមទំលាប់ដ៏វិសេសរបស់ជនជាតិខ្មែរយើងផងដែរ។

          នំអន្សមនិងនំគមជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរយើង។  ហេតុដែលនាំអោយជនជាតិខ្មែរយើងវេចនូវប្រភេទនំទាំងនេះគឺ  យោងតាមឯកសារ  ពីដើមឡើយ  ជនជាតិខ្មែរយើងកាន់សាសនាព្រាហ្មណ៍។  ហេតុនេះ  មានវត្ថុរបស់របរប្រើប្រាស់  ឬនំនែកមួយចំនួន​  ក្នុងនោះមាននំអន្សមនិងនំគមដែលអាចសបញ្ជាក់អោយឃើញជាភ័ស្តុតាងដែលបានបន្សល់ទុកមក។  នំទាំងពីរនេះតំណាងអោយលិង្គនៃព្រះឥសូរនិងយោនីនៃនាងឧមាដែលជាព្រះមហេសីនៃព្រះឥសូរ  (នំអន្សមតំណាងលិង្គរីឯនំគមតំណាងយោនី)។

          នំអន្សមវេចដោយអង្ករដំណើបមានរាងមូលរល  ស្មើចុងស្មើដើម។  អន្សមជ្រូកគឺ  អន្សមដាក់សាច់ជ្រូកជាស្នូល។  អន្សមចេកគឺ  អន្សមដាក់ផ្លែចេកក្រពតទុំជាស្នូល។  អន្សមដូងគឺ  អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយ...។

         របៀបវេចនំអន្សម  ដំបូងគេចៀរស្លឹកចេករួចយកហាលអោយស្រពាប់។  បន្ទាប់មកគេយកស្លឹកចេកមកជូតអោយស្អាត។  បន្ទាប់មកទៀត  គេលាងអង្ករដំណើបទុកអោយស្រក់ទឹកស្ងួត  ទើបយកមកលាយនឹងទឹកស្លឹកងប់ដើម្បីយកពណ៌ខៀវ  និងលាយអំបិលតិចៗផងដែរដើម្បីយកឱជារស។ ស្នូលនំអន្សមមានសណ្តែកខៀវដែលលាងអោយជ្រះសំបកទុកអោយស្រក់ទឹក។  សាច់ជ្រូកដែលធ្វើជាស្នូល  គេជ្រើសប្រភេទសាច់បីស្រទាប់ទើបម្លាន់ឆ្ងាញ់។​  សាច់ជ្រូកគេហាន់ជាចំណិតតូចៗវែងៗល្មមតាមបណ្តោយនំ  រួចប្រឡាក់ម្រេចបុក  អំបិល  មើមខ្ទឹមសដើម្បីយករសជាតិឈ្ងុយឆ្ងាញ់។  វល្លិ៍ចងគឺដើមកក់ដែលគេសកច្រើនសរសៃតូចៗល្អិតៗរួចហាលអោយស្ងួតល្មមចងបាន។

          តាមធម្មតា  ការវេចនំអន្សមគេចំណាយពេលវេលារវាង២ម៉ោងទៅតាមចំនួនអង្ករតិចឬច្រើនទៀតផង។  ដំបូងគេលាស្លឹកចេកទ្រាប់លើគ្នា២ឬ៣ស្រទាប់អោយក្រាស់ល្មមកុំអោយអង្ករធ្លាយចេញបាន។  ពេលដាក់អង្កររាយលើស្លឹកចេក  ដាក់សណ្តែក  ខ្លាញ់ជ្រូក  រួចវេចរលាក់អង្ករអោយណែននិងបត់ចុងស្លឹកចេកទាំងពីរចូលគ្នាទើបចង។  ការចងនំអន្សមក៏ត្រូវការចងអោយស្អាត  តឹង ចន្លោះខ្សែចងរង្វើលល្មម  ត្រកួញកន្ទុយខ្សែទើបមើលទៅឃើញល្អស្អាតពេញភ្នែក។ ​ពេលចងរួច  គេដាក់គរលើគ្នាយ៉ាងមានសណ្តាប់ធ្នាប់ណាស់។

          ស្ងោរនំអន្សម  គេច្រើនដាក់ចង្រ្កានផ្ទាល់ដីទើបទ្រាំទ្របាននូវទម្ងន់នំក្នុងថ្លាងបាន។  ក្រោយមក  គេចំណាយពេលស្ងោរនំរវាង៥ដល់៦ម៉ោងទើបឆ្អិន។  រយ:កាលស្ងោរត្រូវមានអ្នកនៅយាមខ្ជាប់ចាំថែរក្សាភ្លើងឆេះអោយបានស្មើ។  មិនត្រឹមតែប៉ុណ្ណោះ  គេនៅទាំងសំភីមើលប្រែត្រឡប់នំទៅម្ខាងណោះវិញទៀតផងដើម្បីអោយនំអន្សមឆ្អិនបានស្មើល្អនិងឆ្ងាញ់ពិសា។ 

ជនជាតិខ្មែរយើងមានបុរាណសុភាសិតមួយថា៖ «គ្នាដប់នាក់អន្សមខ្លោច  គ្នាច្រើនដូចស្រមោចអន្សមផ្អូម»៕

                                                                                                             ថាច់ដើយ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.