• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទំនៀមដាក់បាត្រព្រះសង្ឃ

16/01/2024 13:13

ព្រះសង្ឃនិមន្តបិណ្ឌបាតក្នុងថ្ងៃបុណ្យ។

នៅក្នុងបណ្តាពិធីបុណ្យរបស់ជនរួមជាតិខ្មែរយើងដែលបានប្រារព្ធឡើងនៅតាមគេហដ្ឋាន ឬនៅតាមវត្តអារាម គេពិនិត្យឃើញ ពុទ្ធបរិស័ទខ្មែរភាគច្រើននិមន្តព្រះសង្ឃដាក់បាត្រ រាប់បាត្រ ឬនិមន្តបិណ្ឌបាត។ ពិធីនេះ បានពុទ្ធបរិស័ទប្រព្រឹត្តខ្ជាប់តាំងពីយូរលង់មក ហើយដោយមានជំនឿទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាដែលបានចែងនៅក្នុងព្រះត្រៃបិដក  និងឯកសារនានា ទាក់ទងដល់ព្រះពុទ្ធសាសនា។ ដើម្បីយល់កាន់តែច្បាស់ពីអត្ថន័យដាក់បាត្ ព្រះសង្ឃ យើងខ្ញុំមានឱកាសជួបសំណេះសំ ណាលជាមួយលោកព្រឹទ្ធាចារ្យ ថាច់យ៉េត ប្រធានគណៈអារាមាភិបាលវត្តគោករាជសីមា (គោក) ឃុំង្វៀកហ្វា ស្រុកចូវថាញ់ ធ្វើការ អធិប្បាយពីខ្លឹមសារនេះ។
អ្នកយកព័ត៌មាន៖ ជម្រាបប្រសាសន៍ លោកតាមការយល់ដឹងរបស់លោក ទំនៀមដាក់បាត្រព្រះសង្ឃ មានអត្ថន័យដូចម្ដេច? តើការដាក់បាត្រនៅតាមវត្តមានការខុសប្លែកគ្នាដែរឬទេ?


លោក ព្រឹទ្ធាចារ្យ ថាច់យ៉េត៖
ទំនៀមនេះធ្វើទៅតាមនិយមនៃភូមិស្រុក និងវត្តនីមួយៗ។ រីឯអត្ថន័យនៃបុណ្យរាប់បាត្រ គឺបុណ្យដែលមានភាពវិសេសវិសាល មកពីយើងដាក់បាយទៅក្នុងបាត្រមួយវែកឬមួយស្លាបព្រា ប្រៀបបីដូចទុនយើងតិចក៏ពិតមែន ប៉ុន្តែចិត្តយើងជ្រះថ្លា ស្អាតបរិសុទ្ធព្រោះគ្មានជំពាក់អ្វីផ្សេង។ ម្យ៉ាងវិញទៀត បើសិនរាប់បាត្រជាសាធារណៈដោយមានព្រះសង្ឃពីត្រឹមដបអង្គឡើងដល់  ហាហុកសិបមួយរយអង្គក៏រឹតតែមានផលានិសង្សច្រើន ជាការរួមចំណែកផ្គត់ផ្គង់បច្ច័យ ៤ សម្រាប់ ព្រះសង្ឃសិក្សារៀនសូត្របណ្ដាចំណេះដឹងផង ម៉្លោះហើយការរាប់បាត្រជាការពិសេស គឺបានផលគ្រប់សព្វ។ ការរាប់បាត្រនេះទៀតសោត ក្នុងព្រះធម៌ “យទីហីនេ” មានចែងជាភាសាបាលីថា “បត្តបូរានុភាវេន មាតាបិតា បមុញ្ចរេ”  ប្រែជាសេចក្ដីថា មាតា និងបិតារមែងរួចចាកទីដ៏ថោកទាបដោយអានុភាពនៃបាយដែលពេញក្នុងបាត្រ។ ម៉្លោះហើយពុទ្ធបរិស័ទធ្វើដើម្បីឧទ្ទិសកុសលដល់អ្នកលាចាកលោកនេះទៅផង។ ម្យ៉ាងវិញទៀត យើងដាក់បាត្រដោយគ្មាននឹកគិតស្រណោះអាឡោះអាល័យអ្វីទាំងអស់ គឺជាចិត្តបរិសុទ្ធ ខុសប្លែកពីបុណ្យដារ ទក្ខិណានុប្បទាន ឬបុណ្យទានអ្វីផ្សេងទៀតចិត្តយើងនៅមានការសាំញ៉ាំច្រើន ជួនណាបារម្ភអំពីភ្ញៀវ បារម្ភពីការបដិសណ្ឋារៈ ភ្ញៀវមិនបានសព្វគ្រប់ចិត្តយើងមិនបានមូល។ រីឯរាប់បាត្រ ចិត្តយើងមូលផ្ដោតតែទៅលើការឧទ្ទិស “នែលោកឪពុក អ្នកម្ដាយដោយតាមរយៈបាយបាត្រនេះសូមលោកឪពុកអ្នកម្ដាយទទួលយកចុះ”។
អ្នកយកព័ត៌មាន៖ ហេតុដូចម្ដេចក្នុង ពិធីដាក់បាត្រ នៅមានពាក្យបន្ថែមថា “រាប់បាត្រ”  ជម្រាបប្រសាសន៍លោក?
លោកព្រឹទ្ធាចារ្យថាច់យ៉េត៖
បានជាហៅថារាប់បាត្រព្រោះយើងដាក់បាត្រ ដោយមានលំដាប់លំដោយបាត្រមួយបាត្រពីររហូតទៅដល់បាតម្ភៃ។ល។ រីឯដាក់បាត្រ គឺសំដៅដល់ការដាក់បាត្រក្នុងពេលព្រះសង្ឃ និមន្តទៅបិណ្ឌបាតទៅតាមគេហដ្ឋានពុទ្ធបរិស័ទនីមួយៗ។
ដាក់បាត្រនៅពេលដែលព្រះសង្ឃនិមន្តទៅដល់លំនៅឋានពុទ្ធបរិស័ទនីមួយៗ គឺជាការអនុគ្រោះរបស់ព្រះសង្ឃចំពោះពុទ្ធបរិស័ទ ពេលពុទ្ធបរិស័ទមានការជាប់ជំពាក់ដោយកិច្ចការសព្វបែបយ៉ាងមិនអាចអញ្ជើញទៅវត្តបាន គឺជាការនិមន្តប្រោសសត្វតាមលំនាំព្រះ ពុទ្ធបរមគ្រូជាម្ចាស់ពោលគឺព្រះសង្ឃនិមន្តទៅដល់ផ្ទះ យើងអាចធ្វើបុណ្យបាន ដោយមិនបាច់ទៅដល់វត្តរាល់ថ្ងៃ។
ដៃដែលកាន់ចង្ហាន់ទៅដាក់បាត្រ តាមការនិយមរបស់ជនរួមជាតិខ្មែរគឺ ដៃឆ្វេងកាន់ ទ្រតៀបឬចានចង្ហាន់ ដៃស្ដាំកាន់ស្លាបព្រាសម្រាប់ ដួសចង្ហាន់ដាក់ទៅក្នុងបាត្រ។ ដៃស្ដាំជានិមិត្តនៃជំហានដំបូង កាលចាប់ផ្ដើមទើបរៀនដើរមនុស្សភាគច្រើនតែងឈានជំហានជើងស្ដាំជាដំបូង ម៉្លោះហើយយកស្ដាំជាចម្បង ដាក់បាត្រគឺដាក់ដៃស្ដាំ ។
ចំពោះព្រះសង្ឃដែលនិមន្តបិណ្ឌបាត គឺជាអង្គដែលខ្ជាប់ដោយធម៌ភាវនានៅរាល់ជំហាន និមន្ត លុះទៅដល់ឈរនៅមុខផ្ទះពុទ្ធបរិស័ទក៏មានធម៌ភាវនាដោយឡែកដែរ ពោលគឺពេលឃើញមនុស្សប្រុសចេញមកដាក់បាត្រត្រូវភាវនាធម៌យ៉ាងណា មនុស្សស្រីចេញមកភាវនា ព្រះធម៌យ៉ាងណា។ ម្យ៉ាងវិញទៀត អង្គនិមន្ត បិណ្ឌបាតក៏ត្រូវមានការសង្រួមឥន្ទិ្រយ តាម សិក្ខេយ្យវត្តឱ្យសក្តិសមជាសមណៈសម្លឹងមើលចម្ងាយផ្លូវមិនលើសពីមួយជួរនឹម ដើម្បីញ៉ាំងសទ្ធាពុទ្ធបរិស័ទឱ្យកើតឡើងថែមទៀត។ កាលបើអង្គនិមន្តបិណ្ឌបាត្រមានការសង្រួមល្អ មានដំណើរនិមន្តសក្ដិសមជាសមណៈប្រកប ដោយភាពស្ងប់រម្ងាប់ពេលនិមន្តចូលបិណ្ឌ បាត្រនៅតាមភូមិពុទ្ធបរិស័ទៗតែងមានការ ស្វាគមន៍ជានិច្ច លោកអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមតែងសរសើរថា អ្នកនោះទុកដូច ជាឃ្មុំមិនបង្កការខូចខាតដល់ផ្កា គ្រាន់តែក្រេបយកលម្អងផ្កាហើយហើរទៅ។  ប្រការនេះសមដូចពុទ្ធគាថា “ភមរជាតិមិនធ្វើឱ្យរស និងក្លិននៃផ្កាបាត់បង់ឡើយ ក្រេបយកតែរសគឺកេសរផ្កាហើយហើរបាត់ទៅ យ៉ាងណាមិញអ្នកប្រាជ្ញ (ភិក្ខុ) ត្រាច់និមន្តទៅក្នុងស្រុកក៏ដូច្នោះដែរ”។
សរុបសេចក្ដីមកពិធីដាក់បាត្រ រាប់បាតគឺជា ជំនឿនៃពុទ្ធបរិស័ទដែលធ្វើចំពោះអង្គទ្រទ្រង់សីលខ្ជាប់ខ្ជួនបរិសុទ្ធ ជាការជំនឿអាចសម្រេចផលដល់អ្នកដែលចែកឋានទៅមានឪពុកម្ដាយ ជីដូនជីតារបស់ខ្លួនជាដើមបានទទួលផល រីឯប្រយោជន៍ក្នុងបច្ចុប្បន្នគឺទំនុកបម្រុងព្រះសង្ឃ បានប្រកដោយអាហារសប្បាយ ហើយខិតខំរៀនសូត្រ ប្រតិបត្តិធម៌អាថ៌វិន័យផ្លូវព្រះពុទ្ធសា សនាបានល្អប្រសើរជានិច្ច។
សូមអរគុណលោក បានចំណាយពេលចែករំលែកអំពីទំនៀមដាក់បាត្រព្រះសង្ឃរបស់ជន រួមជាតិខ្មែរ៕ អនុវត្ត៖ សម្បត្តិ

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.