01/04/2022 10:25
បងស្រីថាច់ធីហឿង នៅភូមិត្រាម ឃុំភឿកហ៊ឹង ស្រុកថ្កូវបានឱ្យដឹងថា៖ គ្រួសារទើបប្រមូលផលស្រូវរដូវសម្រកជិត ៣ ហិកតា ទិន្នផលសម្រេចមធ្យមជិត ៧ តោនក្នុងមួយហិកតា លក់បានតម្លៃជាង ៥.៨០០ ដុងក្នុងមួយគីឡូក្រាម សរុបប្រាក់ចំណូលជាង ១២០ លានដុង។ ឆ្នាំនេះឃើញប្រភពចំណូលរបស់គ្រួសារមុន បុណ្យចូលឆ្នាំថ្មីក៏គួរសមដែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ ដូចពេលសព្វថ្ងៃ ទោះបីសប្បាយជាមួយពិធីប្រពៃទំនៀមទម្លាប់របស់ខ្លួនក៏ដោយខ្ញុំតែងក្រើនរំលឹកកូនចៅមិនត្រូវប្រហែសធ្វេស ត្រូវអនុវត្តតាមអនុសាសន៍របស់ផ្នែកជំនាញ។
ព្រះតេជគុណថាច់ស៊ីន ស្វែងយល់គម្ពីរសាស្រ្តាស្លឹករឹតបម្រើឱ្យការសំដែងព្រះធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ទោះបីរស់នៅសម្របខ្លួនដោយសុវត្ថិភាព រវៀសរវៃជាមួយអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែការបង្ការ ទប់ស្កាត់អាសន្នរោគក្នុងស្ថានភាពដូចបច្ចុប្បន្នក៏បានមាមីងខ្មែរយកចិត្តទុកដាក់អនុវត្តបានល្អ។ លោកសឺនពៅ ប្រធានគណៈអារាមាភិបាលវត្តត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង បានឱ្យដឹងថា៖ រៀងរាល់ពេលវត្តចាត់តាំងពិធីបុណ្យទានម្ដងៗ ពុទ្ធបរិស័ទអញ្ជើញចូលរួមយ៉ាងច្រើនកុះករតែងបានព្រះចៅអធិការ គណៈអារាមាភិបាល ផ្សព្វផ្សាយ បំផុសចលនាឱ្យជនរួមជាតិខ្មែរអនុវត្តល្អបណ្ដាវិធានការសុវត្ថិភាព រវៀសរវៃដើម្បីជៀសវាងការផ្ទុះឡើងជាថ្មីនៃអាសន្នរោគ នាំមកជីវភាពសុវត្ថិភាពសម្រាប់ពុទ្ធបរិស័ទ។ រយៈពេលកន្លង វត្តចាត់តាំងពិធីប្រជុំត្រៀមបម្រុងឱ្យការចាត់តាំងបុណ្យចូលឆ្នាំថ្មី មានយោបល់ជាច្រើនក៏បានពិភាក្សាដល់ការអនុវត្តន៍បណ្ដាវិធានការសុវត្ថិភាព សម្របខ្លួនជាមួយស្ថានភាពអាសន្ន រោគក្នុងស្ថានភាពបច្ចុប្បន្ន។
ក្នុងបណ្ដាថ្ងៃនេះព្រះសង្ឃនៅតាមវត្តក៏មានការមមាញឹកជាមួយការត្រៀមបម្រុងទទួលស្វាគមន៍ពុទ្ធបរិស័ទធ្វើដំណើរមកវត្តដើម្បីគោរពប្រតិបត្តិតាមជំនឿរបស់ខ្លួន។ នៅកន្លែងតម្កល់ព្រះពុទ្ធរូបនានាបានព្រះសង្ឃជូតលាងលម្អងធូលីឲ្យស្អាតបាត។ បណ្ដាវត្តដែលនៅរក្សាខ្ជាប់ទំនៀមទម្លាប់សំដែងព្រះធម៌តាមរយៈសាស្រ្តស្លឹករឹតនោះ ក៏បានព្រះសង្ឃយកចេញមកស្រាវជ្រាវបណ្ដារឿងនិទានសម្រាប់សំដែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចែករំលែកផ្សព្វផ្សាយកុសលធម៌ដល់ពុទ្ធបរិស័ទគ្រប់រូប។
ព្រះតេជគុណថាច់ស៊ីន ព្រះចៅអធិការវត្តចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាង មានថេរដីកាឱ្យដឹងថា៖ សំដែងព្រះធម៌ជាពិធីកិច្ចមួយក្នុងបណ្ដពិធីកិច្ចដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ គម្ពីរដែលត្រូវយកមកសំដែង ក្នុងឱកាសនេះគឺសាស្រ្តាស្លឹករឹត។ អក្សរសរសេរនៅលើសាស្រ្តាស្លឹករឹត មានការខុសប្លែកជាងអក្សរខ្មែរនាពេលបច្ចុប្បន្ន ប៉ុន្តែប្រកបដោយខ្លឹមសារសម្បូរបែប។ អាស្រ័យហេតុនោះ មុនពេលសំដែងព្រះធម៌ វត្តតែងបម្រុងពេលឱ្យព្រះសង្ឃហាត់ទេសជាបណ្ដើរៗ ទម្រាំងដល់ថ្ងៃសំដែងក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
លោកថាច់ស៊ូន អ្នកមានប្រជាប្រិយភាពក្នុង ជនរួមជាតិខ្មែរ នៅភូមិអញ្ចាញ់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាងចែករំលែក៖ ក៏ដូចជាជនជាតិវៀតណាម ចិនដែរ ឱ្យតែជិតដល់បុណ្យឆេងមេងតែងទប់ផ្នូរជូនអ្នកដែលស្លាប់បាត់បង់ជីវិតទៅ។ ចំពោះជនរួមជាតិខ្មែរ ឱ្យតែជិតដល់បុណ្យចូលឆ្នាំថ្មី នៅតាមព្រះចេតិយរួម ឬក៏ចេតិយ ដោយឡែកសម្រាប់វង្សត្រកូលក៏ធ្វើការបោសសម្អាត លាបលនដោយពណ៌ស្រស់ស្អាត។ ដល់ថ្ងៃឡើងស័ក្ដិ និមន្តព្រះសង្ឃធ្វើកិច្ចបង្សកូល។ នោះជាទង្វើសំដៅសំដែងការដឹងគុណចំពោះបុព្វការីដែលលាចាកលោកនេះទៅ ទន្ទឹមនឹងនោះសំដែងពីលក្ខណៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ជាអ្នកមានប្រជាប្រិយភាព ខ្ញុំក៏តែងសំដែងពីតួនាទីរបស់ខ្លួន ដើម្បីធ្វើល្អការងារផ្សព្វផ្សាយ សង្ឃឹមថាធ្វើយ៉ាងណាអនុវត្តល្អបណ្ដាពិធីកិច្ចប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផង ជួយឱ្យជនរួមជាតិខ្មែរមានស្មារតីយល់ដឹងបានខ្ពស់ជាងក្នុងការរស់នៅសម្របខ្លួនដោយសុវត្ថិភាពជាមួយអាសន្នរោគ ទប់ស្កាត់ការឆ្លងរាលដាលប្រកបដោយភាពទូលំទូលាយផង៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។