06/07/2022 14:26
កើតចេញ និងធំដឹងក្តីឡើងក្នុងគ្រួសារកសិករក្រីក្រមួយនៅស្រុកកូវកែ ខេត្តត្រាវិញ ថ្វីត្បិតជីវភាពជួបនឹងការលំបាកជាមួយនឹងមុខរបរស៊ីឈ្នួល ប៉ុន្តែឪពុកម្តាយរបស់សំណាងតែងតាំងចិត្តព្យាយាមស្វែងរកផ្លូវបញ្ញាសម្រាប់កូនៗ។ ឪពុកម្តាយតែងព្យាយាមពុះពារឆ្លងកាត់ការលំបាកដើម្បី ចិញ្ចឹមកូនៗរៀនសូត្រចប់កម្រិតវិទ្យាល័យ។ មិនធ្វើឱ្យឪពុកម្តាយខកបំណង និងក្តីស្រលាញ់នោះ បងប្អូនសំណាងតែងតែខិតខំសិក្សារៀនសូត្របានល្អជានិច្ច។ មិនត្រឹមតែរៀនចប់ថ្នាក់ទី ១២ ប៉ុណ្ណោះទេ ថែមទាំងបញ្ចប់ការសិក្សាសាកលវិទ្យាល័យទៀតផង។ ដោយសារតែស្រឡាញ់ភាសា វប្បធម៌ខ្មែរ និងបទភ្លេងប្រពៃណីពីបទចម្រៀងប្រភេទមហោរី សំណាងបានជ្រើសរើស និងបញ្ចប់ការសិក្សាផ្នែកភាសាខ្មែរសាលាសាកលវិទ្យាល័យត្រាវិញ។ សំណាងបានចែករំលែកថា៖ ខ្ញុំស្រឡាញ់សិល្បៈខ្លាំងណាស់ ជាពិសេសគឺចម្រៀងបទបុរាណ បទសម័យ ឥឡូវខ្ញុំក៏ច្រៀងដែរ ប៉ុន្តែតិចតួចទេ។ ហើយខ្ញុំចាត់ទុកការចូលចិត្តនេះដូចជា ការកម្សាន្តដើម្បីធ្វើឱ្យជីវិតខ្ញុំកាន់តែប្រសើរឡើង។
ប្អូនថាច់សំណាងចូលរួមពីធីប្រឡងមហោស្រពចម្រៀងប្រជាប្រិយតំបន់វាលរាបទន្លេគីវឡុងលើកទី ២ ឆ្នាំ ២០២២។
ដោយសារស្រឡាញ់សិល្បៈនិងចង់ចែករំលែកក្តីស្រឡាញ់នេះទៅកាន់មិត្តភ័ក្តិដែលមានចំណាប់អារម្មណ៍ដូចខ្ញុំ កាលខ្ញុំនៅជានិស្សិតមហាវិទ្យាល័យផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ ការចាត់តាំងប្រកួតប្រជែងឬដោះដូរសិល្បៈរបស់សាលាម្តងៗ លើកណាខ្ញុំក៏បានចូលរួមផងដែរ។ ដោយសារមានរូបរាងតូចស្តើង ទឹកមុខស្លូតបូត ពាក់សម្លៀកបំពាក់ប្រពៃណីនិងរូបភាពបុរសខ្មែរគ្រងឈុតប្រពៃណី និងច្រៀងបទចម្រៀងដ៏ពីរោះ សំណាងតែងធ្វើឱ្យទស្សនិកជន និងគណៈកម្មការប្រឡងចាប់អារម្មណ៍យ៉ាងខ្លាំង ។ សំណាងបានឱ្យដឹងថា៖ ទោះបីគ្រួសារខ្ញុំមិនមានទំនៀមទម្លាប់ក្នុងវិស័យសិល្បៈក៏ដោយ ប៉ុន្តែខ្ញុំស្រឡាញ់ការច្រៀងរាំតាំងពីតូច រួមជាមួយនឹងការគាំទ្ររបស់គ្រួសារ ខ្ញុំក៏បានក្លាយជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់ក្នុងបណ្ដាពិធីប្រឡងទាក់ទងដល់តន្ត្រីបុរាណដូចជា៖ ចម្រៀងខ្មែរ ភ្លេងការ មហោរី បាសាក់។ល។ គ្រួសារខ្ញុំអ្នកណាក៏ស្រឡាញ់សិល្បៈ ជាពិសេសចម្រៀង ខ្ញុំចេះច្រៀងតាំងពីនៅរៀនថ្នាក់អនុវិទ្យាល័យម៉្លេះ ខ្ញុំច្រៀងតាមអារម្មណ៍ ស្តាប់តារាចម្រៀងខ្មែរហើយហាត់ច្រៀងដោយខ្លួនឯង និងបានបងស្រីខ្ញុំ បង្ហាញ់ពីរបៀបដកដង្ហើមពេលច្រៀង ខ្ញុំមិនដែលបានរៀននៅសាលាបណ្តុះបណ្តាលណាមួយឡើយ។ គ្រាន់តែច្រៀងតាមចំណង់ចំណូលចិត្តរបស់ខ្លួនប៉ុណ្ណោះ។
ឆ្នាំ ២០១៨ កាលពីនៅជានិស្សិតសាលាសកលវិទ្យាល័យត្រាវិញ ក្នុងឱកាសមហោស្រពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្រុកថ្កូវ សំណាងបានចុះឈ្មោះចូលរួមប្រកួតប្រជែង និងទទួលបានមេដាយប្រាក់ខាងបទចម្រៀង។ ក្នុងឆ្នាំនេះដដែលសំណាងទទួលបានជ័យលាភីលេខ ១ ពីបទចម្រៀង “បងអុំទូកស៊យ”- ប្រភេទមហោរី ក្នុងពិធីប្រឡងបន្លឺសំឡេងនិស្សិតអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់សាលា ។
ប្អូនថាច់សំណាងចូលរួមពីធីប្រឡងមហោស្រពចម្រៀងប្រជាប្រិយ។
រួមជាមួយចំណង់ចំណូលចិត្ត និងស្នេហាសិល្បៈរបស់សមាជិកគ្រួសារទាំងអស់ នៅខែតុលាឆ្នាំ ២០១៨ សំណាង និងបងស្រីបានចុះឈ្មោះចូលរួមប្រឡងមហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុងលើកទី ១ ខេត្តសុកត្រាំង ជាមួយបទចម្រៀងភ្លេងការ និងទទួលបានជ័យលាភីលេខ ៣។ ជាមួយនឹងប្រភេទចម្រៀងភ្លេងការនេះដែរសំណាងឈ្នះរង្វាន់លើកទឹកចិត្តក្នុងមហោស្រពចម្រៀងប្រជាប្រិយតំបន់វាលរាបទន្លេគឺវឡុងលើកទី ២ ឆ្នាំ ២០២២ បានចាត់តាំងឡើងនៅខេត្តសុកត្រាំជាមួយនឹង “បទសំពៅថយ”។ ក្រៅពីនេះ បុរសជនជាតិខ្មែរមួយរូបនេះសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតប្រឡងប្រណាំងផ្សេងៗ ទៀតផងដែរ ។
បច្ចុប្បន្នសំណាងជាបុគ្គលិកផ្នែកលក់អនឡាយ និងចិញ្ចឹមសត្វនៅផ្ទះ។ ពេលសួរអំពីគោលបំណងរបស់ខ្លួន សំណាងបានចែករំលែកថា៖ “គោលបំណងរបស់ខ្ញុំគឺចង់ធ្វើជាគ្រូបង្រៀនមុខវិជ្ជាដែលខ្ញុំបានរៀន បង្រៀនផង និងហាត់ច្រៀងបទចម្រៀងប្រពៃណី ពេលទំនេរអាចច្រៀងឱ្យប្អូនៗស្ដាប់គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ បងស្រីរបស់សំណាង (ថាច់ស៊ើងណាវី) បច្ចុប្បន្ននេះជាសហការីទូរទស្សន៍ VTV5 ហើយប្អូនប្រុសរបស់គាត់ (ថាច់ស៊ើងសម្បត្តិ) កំពុងបំពេញកាតព្វកិច្ចយោធានៅខេត្តដុងណាយ។
ជាមួយនឹងទឹកចិត្តស្នេហាសិល្បៈ ការខិតខំប្រឹងប្រែង និងទេពកោសល្យដែលមានស្រាប់នោះ សូមប្រសិទ្ធពរថាច់ស៊ើងសំណាងនឹងបានក្លាយជាអ្នកដែលបំផុសគំនិតយុវជនអំពីបទភ្លេងតន្ត្រីប្រពៃណីរបស់ជនជាតិយើង៕
អត្ថបទ‑រូបថត៖ សុខា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។