30/05/2022 07:32
តាមការរៀបរាប់របស់បង ថាច់យៀង នៅវេលាប្រហែលម៉ោង ១០ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ពេលប្រពន្ធបងទៅធ្វើការស៊ីឈ្នួល គ្មានអ្នកណានៅផ្ទះ។ ពេលនោះប្រជាជននៅជិតខាងឃើញផ្ទះរបស់បងត្រូវឆេះម៉្លោះហើយមនុស្សជាច្រើនរត់មកជួយពន្លត់ភ្លើង ប៉ុន្តែអាស្រ័យខ្យល់បក់ខ្លាំងពេក ម៉្លោះហើយអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងមិនអាចពន្លត់បាន។ តាមការសន្និដ្ឋានទ្រព្យសម្បត្តិត្រូវអន្តរាយប្រមាណ ៨០ លានដុង។ ឆ្លងតាមរយៈការត្រួតពិនិត្យនៅកន្លែងកើតហេតុ ស្ថាប័នមានសមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យឆេះផ្ទះអាស្រ័យអគ្គិសនី។
ក្រោយពេលទទួលបានដំណឹងនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនឃុំហ៊ុងហ្វាចលនាបណ្តាអង្គការចាត់តាំង បុគ្គលចូលរួមវិភាគទានឧបត្ថម្ភប្រាក់បានជាង ៩០ លានដុងដើម្បីគ្រួសារបងយៀងសាងសង់ផ្ទះបណ្តោះអាសន្នឡើងវិញ និងទិញសម្ភារសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។
លោកស៊ើងសុផនជូនប្រាក់ដល់បងថាច់យៀង។ តូវៀង-តឹងង៉ុក
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។