31/05/2022 13:26
តាមរបាយការណ៍របស់ឃុំទាំង ០៣ ខាងលើ និងការិយាល័យបត់បែងជនបទថ្មីស្រុកថ្កូវ៖ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៣១៨/QĐ-TTg ចុះថ្ងៃទី ០៨ មីនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្សព្វផ្សាយកន្សោមលក្ខឋានជាតិស្តីអំពីឃុំជនបទថ្មី និងកន្សោមលក្ខឋានជាតិស្តីអំពីឃុំជនបទថ្មីលើកកម្ពស់ដំណាក់កាល ២០២១-២០២២។ បច្ចុប្បន្នឃុំង៉ាយស្វៀងអនុវត្តសម្រេច ១៦/១៩ លក្ខឋាន ឃុំគីមស៊ើងសម្រេច ១១/១៩ លក្ខឋាន និងឃុំហាមយ៉ាងសម្រេច ១១/១៩ លក្ខឋាន។ ចំណែកស្រុកជនបទថ្មី ស្រុកថ្កូវទើបសម្រេច ០៣/០៩ លក្ខឋាន ថយចុះ ០២ លក្ខឋានប្រៀប នឹងពេលមុននេះ។ ការអនុវត្តន៍កន្សោមលក្ខឋានជនបទថ្មីដំណាក់កាល ២០២១-២០២៥ នាពេលបច្ចុប្បន្ននេះ បណ្តាឃុំជួបការលំបាក ច្រើននោះគឺ បណ្តាលក្ខឋាននៅតែរក្សា ១៩ លក្ខឋាន ប៉ុន្តែខ្លឹមសារបែរជាកើនឡើងពី ៤៩ ឡើង ៥៧ ខ្លឹមសារ។ មានខ្លឹមសារពីមុននេះគ្មានតាមសេចក្តីសម្រេចចិត្តលេខ ២០៦១/QĐ-UBND ចុះថ្ងៃទី ៣០/តុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្តសព្វថ្ងៃបែរជាមាន និងមានបណ្តាខ្លឹមសារគុណភាពលក្ខឋានខ្ពស់ជាងបើប្រៀបនឹងដំណាក់កាល ២០១៦-២០២០ ម្ល៉ោះហើយឃុំទាំង ០៣ ថយ ចុះពី ០៣-០៤ លក្ខឋាន។
នៅក្នុងពេលធ្វើការ បណ្តាមន្ទីរ ផ្នែកខេត្ត ថ្នាក់ដឹកនាំការិយាល័យបត់បែងជនបទថ្មីខេត្តត្រាវិញ និងលោកឡេវ៉ាំងដុង នាយករងមន្ទីរ កសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញមានយោបល់គបវាល់ដើម្បីជួយឲ្យឃុំទាំង ០៣ អនុវត្តសម្រេចការកសាងជនបទថ្មីក្នុងឆ្នាំ ២០២២។ ចំណែកស្រុកថ្កូវនឹងសម្រេចបន្ថែមបណ្តាលក្ខឋានដើម្បីធានាសម្រេចជាសារវន្តការកសាងស្រុកជនបទថ្មីក្នុងឆ្នាំ ២០២៣៕
បណ្តាតំណាងចូលរួមពិធីត្រួតពិនិត្យ។ ហុងភុក-តឹង៉ុក
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។