• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឈ្មួញជនជាតិខ្មែរមមាញឹកនឹងមុខទំនិញរដូវបុណ្យតេត

24/01/2025 09:53

ក្នុងបរិយាកាសអំណរនិទាឃរដូវឆ្នាំ ២០២៥ រួមជាមួយឈ្មួញក្នុងខេត្ត ឈ្មួញជាជនជាតិខ្មែរនៅផ្សារត្រាវិញ និងផ្សារបាច់ដាំង (សង្កាត់លេខ ៦) ទីក្រុងត្រាវិញកាន់តែមមាញឹកក្នុងការលក់ ដឹកជញ្ជូនមុខទំនិញជាច្រើនប្រភេទមានបន្លែ ផ្លែឈើ ឆ្លើយតបនឹងលិខិតកក់មុខទំនិញលក់ដុំ និងលក់រាយរបស់អតិថិជនក្នុងខេត្ត និងខេត្តក្រុងនានា មានទីក្រុងហូជីមិញជាដើម។

មីងគឹមធីរ៉ែន លក់បន្លែបង្ការជាច្រើនប្រភេទនៅផ្សារត្រាវិញ។

     បងគឹមថាញ់ (នៅឃុំគឹមហ្វា) ឈ្មួញលក់បន្លែ បង្ការជាច្រើនប្រភេទនៅផ្សារបាច់ដាំង បានឲ្យដឹង៖ ខ្ញុំជំនាញខាងលក់មើមខ្ទឹមក្រហម ស្ពៃក្តោប ស្ពៃផ្កា ។ល។ ជិតដល់បុណ្យតេតនេះ អតិថិជនកក់មុខទំនិញកើនឡើងច្រើនដងបើប្រៀបនឹងថ្ងៃធម្មតា។ ថ្ងៃធម្មតាខ្ញុំលក់ដុំមុខទំនិញជាច្រើនប្រភេទក្នុងមួយថ្ងៃពី 0,៥-០១ តោន។ ក្នុងអំឡុងថ្ងៃមុនបុណ្យតេតខ្ញុំលក់ដុំជូនអតិថិជនក្នុងខេត្ត និងអតិថិជននៅទីក្រុងហូជីមិញក្នុងមួយថ្ងៃពី 0៤-0៦ តោន។ បរិមាណកើនឡើង ប៉ុន្តែតម្លៃមុខទំនិញរបស់ខ្ញុំនៅរក្សាស្ថិរភាពដូចថ្ងៃធម្មតា។ តម្លៃលក់ដុំមើមខ្ទឹមក្រហមក្នុងមួយគីឡូក្រាមពី ២០ - ២២ ពាន់ដុង។ ស្ពៃក្តោបតម្លៃក្នុងមួយគីឡូក្រាមពី ៧-៩ ពាន់ដុង។

     មីងគឹមធីរ៉ែន នៅសង្កាត់លេខ ៩ ទីក្រុងត្រាវិញ បានឲ្យដឹង៖ ខ្ញុំលក់បន្លែបង្ការជាច្រើនប្រភេទនៅផ្សារត្រាវិញជាង ៣០ ឆ្នាំមកហើយ។ ខ្ញុំត្រេកអរណាស់ដោយបានអតិថិជនជាច្រើននាក់តែងមកទិញមុខទំនិញរបស់ខ្ញុំជាច្រើនឆ្នាំកន្លង។ម្ល៉ោះហើយ ទោះបី​ថ្ងៃ​ធម្មតា ឬ​រដូវបុណ្យតេតក៏ដោយ ខ្ញុំក៏រក្សា​តម្លៃ​សមរម្យ។ ខ្ញុំទិញបន្លែ ក៏ដូចជាកសិផលនៅនឹងចម្ការ ដូច្នេះហើយទើបខ្ញុំលក់តម្លៃពិសេសជូនអតិថិជន។ ក្នុងរដូវបុណ្យតេតនេះ ផ្លែល្ពៅ និងត្រសក់ក្នុងមួយគីឡូក្រាមតម្លៃពី ១០-១៣ ពាន់ដុង ដូចថ្ងៃធម្មតាដែរ។ថ្ងៃធម្មតា ទូទាត់ខ្ទង់ចំណាយរួច ខ្ញុំចំណេញក្នុងមួយថ្ងៃពី ២៥០-៣០០ ពាន់ដុង។ លុះរដូវបុណ្យ​តេតវិញ ខ្ញុំ​លក់​មុខទំនិញបាន​ច្រើន ដូច្នោះហើយប្រាក់ចំណេញក៏កើនឡើងដែរ ទូទាត់ខ្ទង់ចំណាយរួចក្នុងមួយថ្ងៃខ្ញុំចំណេញពី ៤០០-៦០០ ពាន់​ដុង។

ឈ្មួញប្រមូលទិញមុខទំនិញកសិផល។

     មិន​ត្រឹម​ឈ្មួយមមាញឹក​នឹង​ការលក់ដូរមុខទំនិញប៉ុណ្ណោះទេ អ្នកដឹក​ជញ្ជូនមុខ​ទំនិញ​តាមរយៈ​ស៊ីក្លូ​ក៏​មមាញឹក​នឹង​ភារកិច្ច​របស់ខ្លួនដែរ។ លោកមា ស៊ើងផ នៅអនុសង្កាត់លេខ ​៦ សង្កាត់លេខ ​៥ ទីក្រុង​ត្រាវិញ បាន​ឲ្យ​ដឹង៖ ជិតដល់បុណ្យ​តេត ប្រសិន​បើអ្នកមានកម្លាំងមាំមួន ឧស្សាហ៍ធ្វើការគឺមានការងារ​ធ្វើ​ពី​ម៉ោង ៣ ​ទៀប​ភ្លឺ ដល់​ម៉ោង ៦​ ល្ងាច។ ពីព្រោះឈ្មួយត្រូវការជួលដឹកជញ្ជូនមុខទំនិញពីតូបមួយទៅតូបមួយ ពីតូបទៅរថយន្ត។ល។ ចំពោះខ្ញុំវិញធ្វើល្មមកម្លាំងខ្ញុំក៏សម្រាក ម្ល៉ោះហើយ ប្រាក់ចំណូលរបស់ខ្ញុំមិនសូវបានច្រើន​បើប្រៀបនឹងយុវជន។ ​មុន​បុណ្យ​តេត ខ្ញុំ​រក​បានប្រាក់ក្នុងមួយថ្ងៃ​ពី ៤០០ - ៥០០ ពាន់​ដុង។

     ក្នុង​អំឡុង​ពេល​មុន​បុណ្យ​តេត ផ្សារ​ទាំង​អស់​ពី​ជនបទ​ដល់​ផ្សារក្រុងក្នុង​ខេត្ត​មាន​ភាពកុះករ​ជាងថ្ងៃ​ធម្មតា។ ព្រោះ​ជិតដល់​បុណ្យ​តេតប្រជាជនភាគច្រើនតែងទៅ​ផ្សារដើម្បី​ទិញមុខ​ទំនិញ​ត្រៀមទទួល​បុណ្យ​តេត។ ដូច្នោះហើយ ឈ្មួញលក់ដូរនិយាយរួម ឈ្មួញជាជនជាតិខ្មែរនិយាយដោយឡែកមានឱកាសលក់មុខទំនិញបានច្រើន ប្រាក់ចំណូលក៏កើនឡើងក្នុងរដូវបុណ្យតេតនេះដែរ៕    អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.