• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍

01/08/2023 09:23

     ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីទឹកចិត្តមេត្តាស្រឡាញ់រាប់អានគ្នា បានគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង ស្រុកទីវកឹងធ្វើលម្អិតទៅជាទម្រង់ “ជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍មួយ”។ តាមរយៈទម្រង់នេះ ចលនាបានថវិកា សម្លៀកបំពាក់ សិក្ខូបករណ៍ សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ អ្នកជំងឺក្រីក្រ សិស្សក្រីក្រ និងកុមារកំព្រាដើម្បីជំរុញទឹកចិត្តឲ្យអ្នកទាំងនោះខិតខំជម្នះការលំបាក កសាងជីវភាព ប្រសើរឡើង។ ឆ្លងអស់រយៈកាលជាង ​៦ ​ឆ្នាំដែលបានបង្កើត ទម្រង់នេះចលនាប្រាក់ ​សម្លៀក​បំពាក់ និង​សម្ភារផ្សេងៗ គិតជា​ទឹកប្រាក់​បានជាង ​៣០០ ​លាន​ដុង ។ ដោយឡែក គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ចលនាបានប្រាក់ជាង ៧០ លានដុង សម្រាប់ឧបត្ថម្ភអ្នកជំងឺក្រីក្រ និងគ្រួសារក្រីក្រ ជាដើម។

សមាជិកនៃទម្រង់ ជូនអំណោយដល់ប្រជាជន និងសិស្សក្រីក្រ។

     ទម្រង់ នេះ បានគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ចុះឈ្មោះអនុវត្តកាលពីឆ្នាំ ២០១៧ រួចពង្រីកមានប្រសិទ្ធភាពរហូតមកទល់បច្ចុប្បន្ន។ ដើម្បីទុកឱ្យទម្រង់នេះធ្វើសកម្មភាពមានប្រសិទ្ធភាព សមូហភាពគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ម្ចាស់ការក្នុងកិច្ចសហការជាមួយបក្ខជន សមាជិកបណ្តាអង្គការចាត់តាំងមហាជនអនុសង្កាត់ ផ្សព្វផ្សាយខ្លឹមសាររបស់ទម្រង់នេះជូនដល់ប្រជាជនទាំងមូលនៅមូលដ្ឋាន។ ជាពិសេស ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ សមាជិកគណៈការងាររណសិរ្សអនុសង្កាត់លេខ១ (រួមមាន ០៩ នាក់) តែងជួបសំណេះសំណាលជាមួយបណ្តាអង្គការចាត់តាំង សប្បុរសជន ដើម្បីចលនាឧបត្ថម្ភគ្រឿងឧបភោគ បរិភោគសម្រាប់ទម្រង់នេះធ្វើសកម្មភាព ។

     លោកមា ស៊ើងមាន សមាជិកគណៈការងាររណសិរ្សអនុសង្កាត់លេខ១ ជាអ្នកសកម្មក្នុងការចលនាបណ្តាអង្គការចាត់តាំងមហាជនឲ្យចូលរួមឧបត្ថម្ភទម្រង់នេះ។ លោក​មា និង​សមាជិក​ទាំងអស់​តែងមាន​គោលបំណងដូចគ្នា​គឺ​ចូលរួមគិតគូរ​ជីវភាពរបស់​ប្រជាជនដែលមានស្ថានភាពលំបាក។

     លោកមា ត្រឹងវ៉ាំងថាញ់ នៅអនុសង្កាតលេខ១ ទីប្រជុំជនទីវកឹង ជាប្រជាជនក្រីក្រម្នាក់តែងបានទម្រង់ ឧបត្ថម្ភជារឿយៗ ។ លោកមាថាញ់ ប្រកបរបររត់ម៉ូតូឌុប។ ថ្មីៗនេះលោកមាបានវះកាត់ព្យាបាលជំងឺភ្នែកឡើងបាយ ដូច្នេះហើយលោកមាមិនអាចបើកម៉ូតូឌុបដើម្បីរកប្រាក់ចំណូលសម្រាប់មើលថែប្រពន្ធដែលមានជំងឺដាច់សរសៃខួរក្បាលជាច្រើនឆ្នាំមកហើយ។ ប្តីប្រពន្ធលោកមាគ្មាន​កូន បច្ចុប្បន្នវ័យចាស់ រួចមានជំងឺ​ទៀត ដូច្នោះហើយជីវភាពគ្រួសារគាត់កាន់​តែ​លំបាក។ ​យល់អំ​ពី​ស្ថានភាព​គ្រួសារ​លោកមាសមាជិក​ទម្រង់​បាន​ជូន​ប្រាក់ និង​គ្រឿងឧបភោគ បរិភោគជារឿយៗសម្រាប់​គ្រួសារ​លោកមាថាញ់ដោះស្រាយ​ការ​លំបាកប្រចាំថ្ងៃ។

     ស្ថានភាពលំបាកខ្លាំងដែលទម្រង់តែងឧបត្ថម្ភគឺគ្រួសារ មីងស៊ើងធីត្វៀកហ្វា នៅអនុសង្កាត់លេខ១ ទីប្រជុំជនទីវកឹងជាគ្រួសារក្រីក្រ ។ មីងហ្វាមានជំងឺរ៉ាំរ៉ៃមិនអាចទៅធ្វើការរកប្រាក់បានឡើយ។  ដោយបាន ទម្រង់នេះ តែងគិតគូរដល់ជីវភាពអ្នកមីងជារឿយៗ។ មានស្ថានភាពជាច្រើនទៀតដែលបាន ទម្រង់នេះឧបត្ថម្ភដូចជា៖ ស្ថានភាពរបស់សិស្សពីរនាក់គឺប្អូន ង្វៀងយ៉ាបាវ និងប្អូនផាងមិញបាវជាដើម។ ប្អូនទាំងពីរនាក់ កំព្រាឪពុកដូចគ្នា និងជាគ្រួសារក្រីក្រ តែងបានទម្រង់ឧបត្ថម្ភប្រាក់ សិក្ខូបករណ៍ជាដើម។     

     អ្នកស្រីផាមធីធូហា ប្រធានគណៈការងាររណសិរ្សអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹងបានឲ្យដឹង៖ ទម្រង់នេះបានរក្សាខ្ជាប់ និងធ្វើសកម្មភាពមានប្រសិទ្ធភាពរហូតមកទល់ពេលនេះ គឺអាស្រ័យដោយបានការដឹកនាំ ចង្អុលការផ្ទាល់របស់គណៈកម្មាធិការរណសិរ្សទីប្រជុំជន និងការរួមដំណើររបស់សមូហភាពសាខាបក្សគណៈកម្មការប្រជាជន បណ្តាអង្គការចាត់តាំងមហាជនអនុសង្កាត់លេខ ១ និងសប្បុរសជនចូលរួម ឧបត្ថម្ភ។ បណ្តាសមូហភាព និងបុគ្គលម្នាក់ៗដែលចូលរួមក្នុងទម្រង់នេះ គឺសុទ្ធសឹងតែជាអ្នករៀនសូត្រ និងធ្វើតាមគំរូអ៊ំ ស្តីពី "ទឹកចិត្តមេត្តាស្រឡាញ់រាប់អានគ្នា" បង្កើតបានជាទម្រង់ “ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍មួយ” ដើម្បីគិតគូរដល់ជីវភាពប្រជាជនដែលមានស្ថានភាពលំបាកខ្លាំង។        

បងស្រី ហ្វិញធីង៉ុកអៀង (ទី ២ ពីខាងស្តាំ) និងសមាជិកទម្រង់បានឧបត្ថម្ភគ្រួសារក្រីក្រ។

     បងស្រី ហ្វិញធីង៉ុកអៀង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីប្រជុំជនទីវកឹងបានឲ្យដឹងថា៖ គណៈការងាររណសិរ្សអនុសង្កាត់លេខ១ ផ្តើមបង្កើតបានទម្រង់ “ជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ តែងធ្វើការងារមានប្រយោជន៍មួយ” ក៏បានគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទីប្រជុំជនទីវកឹង វាយតម្លៃខ្ពស់ចំពោះការងារជាក់ស្តែងដែលអនុវត្តតាមគំរូអ៊ំ សមស្របតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ហើយថ្នាក់ដឹកនាំ ស្រុក បានចង្អុលការសាខាបក្ស គណៈកម្មការប្រជាជនអនុសង្កាត់លេខ១ បន្តការផ្សព្វផ្សាយអនុវត្តទម្រង់នេះ រួចចាត់ឲ្យបក្ខជន សមាជិកបណ្តាអង្គការចាត់តាំងមហាជនអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹងធ្វើជាគំរូក្នុងការអនុវត្តន៍តាមទម្រង់នេះ និងចលនាប្រជាជនទាំងមូល ចូលរួមអនុវត្តផងដែរ។ ឆ្នាំ ២០១៨ គណៈចង្អុលការបែបបទប្រជាធិបត្តេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ ការងារប្រជាចលនា” នៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានជូនលិខិតសរសើរដល់ប្រធានគណៈការងាររណសិរ្សអនុសង្កាត់​ជាអ្នកផ្តួចផ្តើមកសាងទម្រង់នេះ ដោយ “សម្រេចស្នាដៃចូលរួមចលនាប្រឡងប្រណាំង ប៉ិនប្រសប់ ការងារប្រជាចលនា” ។ ឆ្លងតាមរយៈទម្រង់នេះដែរ សាខាបក្ស គណៈការងាររណសិរ្សអនុសង្កាត់លេខ ១ បានគណៈកម្មាធិការបក្សស្រុកទីវកឹង ជូនលិខិតសរសើរ “សម្រេចស្នាដៃឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញឆ្នាំ ២០២១-២០២២”៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.