• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជួបជាមួយម្ចាស់ពានរងទី ១ នៃពិធីប្រឡង “ចម្រៀង TVU លើកទី ២” ឆ្នាំ ២០២២ សាលាសាកលវិទ្យាល័យត្រាវិញ

06/07/2022 14:33

ពិធីប្រឡង “ចម្រៀង TVU លើកទី ២” ឆ្នាំ ២0២២ របស់សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានបញ្ចប់ក៏ដោយ ប៉ុន្តែបានបន្សល់ទុកនូវមនោសញ្ចេតនាយ៉ាងច្រើនចំពោះគណៈមេប្រយោគ ក៏ដូចជាទស្សនិកជន។ ជាពិសេស នៅរាត្រីប្រឡងផ្ដាច់ព្រ័ត្រ ប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២0២២ នៅសាល D5 នៃសាកលវិទ្យាល័យត្រាវិញ ប្អូនថាច់ធីថាញ់ស្វឹង (លេខាសាខាសម្ព័ន្ធយុវជនថ្នាក់ DA២១THC) សំដែងបទចម្រៀង "សុរិយាចែងចាំង" របស់អ្នកនិពន្ធប៊ូយបាវអាញ់ ពោរពេញដោយមនោសញ្ចេតនា ធ្វើឲ្យគណៈមេប្រយោគ និងមិត្តភក្តិចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសូរសៀងដ៏ពីរោះរណ្តំ រួចប្អូនក៏ទទួលពានរងទី ១ នៃពិធីប្រឡងចម្រៀង “ចម្រៀង TVU លើកទី ២” ឆ្នាំ ២0២២ ដោយមានបេក្ខជន បេក្ខនារីជាង ១00 នាក់ចូលរួម។

ប្អូនគឹមធីថាញ់ស្វឹង កើត​ឆ្នាំ ២០០៣ នៅ​ភូមិស្លែងថ្មី ឃុំភឿកហ៊ឹង ស្រុកថ្កូវ។ ដំណាក់កាលរៀនវិទ្យាល័យ ថាញ់ស្វឹង ជាសិស្សពូកែម្នាក់របស់សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យស្រុកថ្កូវ ។ បច្ចុប្បន្ន ថាញ់ស្វឹង ជានិស្សិតឆ្នាំដំបូងផ្នែកមហាវិទ្យាល័យគរុកោសល្យសាលាសាកលវិទ្យាល័យត្រាវិញ សមាជិកាក្លឹប " និស្សិតល្អ ០៥​ យ៉ាង”  ប្រធានក្លឹបមុខជំនាញគរុកោសល្យសាលាសាកលវិទ្យាល័យត្រាវិញ ។ ថាញ់ស្វឹង មានចរិតសុភាពរាបសាគោរពលោកគ្រូ អ្នកគ្រូ ខិតខំរៀនសូត្របានល្អ បានគ្រូបង្រៀន និងមិត្តភក្តិស្រឡាញ់រាប់អាន។

ថាញ់ស្វឹង រីករាយទទួលរង្វាន់ពានរងទី ១ ជាមួយនឹងគ្រួសារ។

ថាញ់ស្វឹងបានឲ្យដឹងថា៖ ដំណើរការរៀនសូត្ររបស់ប្អូននៅយូរអង្វែង ទោះបីប្អូនចូលចិត្តច្រៀងក៏ដោយ តែប្អូនកំណត់យកការរៀនសូត្រជាកត្តាសំខាន់ ប្អូនខំរៀនឱ្យបានល្អ ដើម្បីបានធ្វើជាគ្រូបង្រៀនបឋមសិក្សា បង្រៀនសិស្សជនជាតិខ្មែរនៅស្រុកកំណើតប្អូន។ ប្អូនយល់ឃើញថា កុមារជនជាតិខ្មែរ ដែលរៀនកម្រិតបឋមសិក្សា នៅអន់ខ្សោយអំពីការសន្ទនាជាភាសាវៀតណាម ដូច្នេះនៅពេលដែលគ្រូបង្រៀនពន្យល់មេរៀនជាភាសាវៀតណាម ប្អូនៗមិនសូវយល់មេរៀនប៉ុន្មានឡើយ។ ប្រសិនបើអនាគត ប្អូនបានធ្វើជាគ្រូបង្រៀនកម្រិតបឋមសិក្សា​ ប្អូននឹងពន្យល់មេរៀនដល់ប្អូនៗជនជាតិខ្មែរ ជាពីរភាសាវៀត-ខ្មែរ ដើម្បីប្អូនៗងាយយល់មេរៀន និងរៀនសូត្របានជឿនលឿន។

សំណេះសំណាលអំពីការចូលរួមក្នុងក្លឹប “និស្សិតល្អ ០៥ យ៉ាង” ថាញ់ស្វឹង បានឲ្យដឹងបន្ថែមថា៖ចូលរួមក្លឹប “និស្សិតល្អ ០៥ យ៉ាង” បង្កលក្ខណៈឲ្យប្អូនមានឱកាសរៀនសូត្របានច្រើនដើម្បីបំពាក់បំប៉នចំណេះដឹង ជាពិសេសបំពាក់បំប៉នបណ្តាមុខជំនាញ ទេពកោសល្យដូចជា៖ វិធីសាស្រ្តក្នុងការសន្ទនានៅចំពោះមុខមហាជន ម្ចាស់ការក្នុងការទំនាក់ទំនង ពិសេសជាងទៀតជំនួយឲ្យប្អូនធ្វើបានល្អតួនាទីជាប្រធានក្លឹបគរុកោសល្យ។ នេះជាកត្តាសំខាន់ដែលប្អូនមិនអាចរៀនដោយខ្លួនឯងតាមរយៈសៀវភៅពុម្ពឡើយ។

បងលីមិញធ្វឹង ប្រធានក្លឹប “និស្សិតល្អ ០៥ យ៉ាង” សាលាសាកលវិទ្យាល័យត្រាវិញ មានប្រសាសន៍ថា៖ ចលនាក្លឹប “និស្សិតល្អ ០៥ យ៉ាង”  គឺជាចលនាដ៏ធំមួយរបស់សមាគមនិស្សិតវៀតណាមនិយាយរួម និងសមាគមនិស្សិតសាលាសាកលវិទ្យាល័យត្រាវិញនិយាយដោយឡែក។ ឆ្លងតាមរយៈក្លឹបនេះ បានរួមចំណែកក្នុងការកសាងរូបភាពនិស្សិតព្រមដោយគុណសម្បត្តិ ០៥ យ៉ាង៖ មានសីលធម៌ល្អ ការសិក្សាល្អ កម្លាំង មាំមួន ការស្ម័គ្រចិត្តល្អ សមាហរណកម្មល្អ។ ចំពោះ ថាញ់ស្វឹង ថ្វីត្បិតតែទើបចូលរួមក្លឹបបានជាង ០១ ឆ្នាំក៏ដោយ ប៉ុន្តែដោយមានចរិតរវៀសរវៃ អស់ពីចិត្តក្នុងការងារ រួមជាមួយនឹងស្នាដៃដែលសម្រេចបានពីការចូលរួមបណ្តាសកម្មភាពរបស់ក្លឹប ថាញ់ស្វឹង បានជាតួអង្គដ៏សំខាន់ម្នាក់របស់ក្លឹប តំណាងឱ្យក្លឹបចូលរួមបណ្តាកម្មវិធីធំៗ ជាច្រើនដែលសម្ព័ន្ធយុវជន - សមាគមនិស្សិត និងសាកលវិទ្យាល័យចាត់តាំង។ រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍របស់ក្លឹប ដើម្បីទាក់ទាញនិស្សិតរបស់សាលាចូលរួមប្រជុំជីវភាពក្លឹបឲ្យបានកុះករជាងទៀត។

រៀនមហាវិទ្យាល័យមិនទាន់ពេញ ០​១ ​ឆ្នាំផង ថាញ់ស្វឹង ទទួលបានរង្វាន់ពិសេស​ៗជាច្រើនក្នុងបណ្តាពិធីប្រឡង អាស្រ័យដោយសាលាសាកលវិទ្យាល័យ​ត្រាវិញចាត់តាំង ​ដូច​ជា៖ រង្វាន់លេខ ​៣ ចម្រៀងទោលនាពិធី​ប្រឡងចម្រៀង រាំ និង​ប្រគំតន្ត្រី របស់ជនជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២។ រង្វាន់លើកទឹកចិត្តនៃពិធីប្រឡងចំណាប់អារម្មណ៍ចំពោះសៀវភៅដែលសរសេរអំពីជីវប្រវត្តិ និងបុព្វហេតុរបស់អ៊ំ អំណរនាទិវាខួបកំណើតលើកទី ១៣២ របស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩0 - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២0២២)។ ចំពោះពិធីប្រឡង “ចម្រៀង TVU លើកទី ២” ឆ្នាំ ២0២២ ថាញ់ស្វឹងទទួលបានពានរងទី ១៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.