• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជួបជាមួយព្រះឧបជ្ឈាយ៍ដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីព្រះរាជាណាចក្រថៃ

17/04/2023 07:59

អនុវត្តតាមសេចក្តីប្រកាសលេខ ១៨៥១/TGCP-QHQT ចុះថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២២ របស់គណៈសាសនានៃរដ្ឋភិបាលស្តីពីចូលរួមសកម្មភាពសាសនានៅក្រៅប្រទេស គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានចាត់តាំងគណៈប្រតិភូចំនួន ១៧ ព្រះអង្គចូលរួមពិធីទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសរបស់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងព្រះឧជ្ឈាយ៍ថាច់អង ព្រះមេគណព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរខេត្ត នៅប្រទេសថៃកាលពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០២២។

ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត៖ ពង្រីកប្រវេណី “គោ រពប្រតិបត្តិសាសនា ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជន”

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ជាមួយនឹងសញ្ញាបត្របណ្ឌិតកិត្តិយស។

     ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ចាងហ្វាងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ នាយករងវិទ្យាស្ថានពុទ្ធសាសនាមហានិកាយខ្មែរក្រុងកឹងធើ។ល។ ទន្ទឹមនឹងអនុវត្តល្អតួនាទីសំខាន់ទាំងនោះ ព្រះអង្គនៅទាំងមានព្រះទ័យមេត្តា សន្តោសប្រោសប្រណីចំពោះព្រះសង្ឃ និងបរិស័ទរួមទៀតផង។ ជារៀងរាល់ឆ្នាំ ព្រះអង្គបានចំណាយថវិការបស់ព្រះអង្គ និងបវារណាពុទ្ធសាសនិកជនចូលរួមវិភាគទានកសាងសំណង់នានា និងធ្វើនូវកិច្ចការសប្បុរធម៌សង្គមជាច្រើនដូចជា៖ ឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី ឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ ជូនអំណោយដល់គ្រួសារក្រីក្រ ។ល។ សរុបទឹកប្រាក់មធ្យមភាគក្នុងមួយឆ្នាំជាង ០១ ពាន់លានដុង។

      ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត មានថេរដីកាថា៖ អាត្មាតែងចម្រើនចិត្ត "មេត្តា" ប្រចាំថ្ងៃ និងយក "បញ្ញា" ពិចារណាដោះស្រាយបញ្ហាគ្រប់យ៉ាង ដើម្បីនាំមកនូវផលប្រយោជន៍ជូន “សាសនា និងសង្គម” ។ ការទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពុទ្ធសាសនវិទ្យានៃសកលវិទ្យាល័យមហាចុឡាឡុងកនរាជវិទ្យាល័យនៃប្រទេសថៃ មិនត្រឹមតែជាកិត្តិយសសម្រាប់អាត្មាទាំងពីរព្រះអង្គប៉ុណ្ណោះទេ ក៏ជាកិត្តិយសសម្រាប់គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ក៏ដូចជាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាគណខេត្តទៀតផង។ អាត្មាសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ ក៏ដូចជាព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ ជាពិសេសគឺសមណនិស្សិតដែលបាននិងកំពុងសិក្សានៅប្រទេសថៃបានជួយធ្វើសំណុំឯកសារជាផ្លូវការដើម្បីអាត្មាទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសនៅប្រទេសថៃ។ អាត្មានឹងធ្វើកិច្ចការពុទ្ធសាសនា និងការងារសប្បុរសធម៌សង្គមជាបន្តឲ្យបានល្អជាងទៀតដើម្បីចូលរួមអនុវត្តល្អតាមគោលលំនាំ “បវរសាសនា ថ្លៃថ្លាសង្គម”។

      ជាង ៥០ ឆ្នាំកន្លង ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត តែងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនសាសនា និងសង្គមជាតិ បានបក្ស រដ្ឋ ជំនឿព្រះសង្ឃ ពុទ្ធបរិស័ទ គោរពស្ងើចសរសើរ និងប្រគេនប័ណ្ណ មេដាយ និងគ្រឿងឥស្សរិយយសដ៏មានតម្លៃជាច្រើនដូចជា៖ ប្រធានរដ្ឋវៀតណាម ប្រគេនគ្រឿងឥស្សរិយយសមហាសាមគ្គីទូទាំងប្រជាជាតិ ( ឆ្នាំ ២០១១) គ្រឿងឥស្សរិយយសឯករាជ្យចំណាត់លេខ ៣ (ឆ្នាំ ២០១៧) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិមប្រគេនគ្រឿងឥស្សរិយយសព្រោះបុព្វហេតុ មហាសាមគ្គីទូទាំងប្រជាជាតិ ( ឆ្នាំ ២០១៥)៕

ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង៖ សកម្មក្នុងការសំដែងធម៌ទេសនាអប់រំព្រះសង្ឃ ពុទ្ធបរិស័ទ ព្រម ដោយ “សម្មាទិដ្ឋិ”

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់អង ជាមួយនឹងសញ្ញាបត្របណ្ឌិតកិត្តិយស។

     ជាង ៦០ ឆ្នាំបព្វជ្ជា ឧបសម្បទាសិក្សារៀនសូត្រ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង មិនត្រឹមតែបំពេញភារកិច្ចជាព្រះចៅអធិការវត្តទេពឧទ្យាន តាដេវ (ឃុំផុងភូ ស្រុកកូវកែ) អនុប្រធានសមាគមព្រះសង្ឃស្នេហាជាតិខេត្ត ព្រះមេគណព្រះពុទ្ធសាសនា មហានិកាយខ្មែរបានល្អប៉ុណ្ណោះទេ ព្រះអង្គនៅទាំងឆ្លៀតពេលសំដែងព្រះធម្មវិសេសទេសនាអប់រំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទឲ្យខិតខំរៀនសូត្រ ប្រព្រឹត្តនូវអំពើល្អតាម “សម្មាទិដ្ឋិ” ។

     ព្រះឧបជ្ឈាយ៍ថាច់អង មានថេរដីកាថា៖ សាងផ្នួសរួច ត្រូវខិតខំរៀនសូត្រ គោរពប្រតិបត្តិតាមធម៌អាថ៌វិន័យឲ្យបានល្អខំចម្រើនចិត្តមេត្តាទើបបាននូវសេចក្តីសុខ។ ចំពោះគ្រហស្ថវិញ ត្រូវ “ស្តាប់ព្រះធម៌ទេសនាឲ្យបានច្រើនខិតខំ កសាងអំពើល្អ” និងចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនសង្គមជាតិ។ ក្នុងពេលសំដែងធម៌ទេសនាអាត្មាក៏ឆ្លៀតពេលផ្សព្វផ្សាយ អប់រំពុទ្ធបរិស័ទ អនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ ។ រំលឹកដាស់តឿនប្រជាពុទ្ធបរិស័ទឲ្យខិតខំប្រកបការងាររកទទួលទានស្របច្បាប់ សាមគ្គីជួយគ្នាទៅវិញទៅមក អប់រំ ឧបត្ថម្ភកូនចៅឲ្យរៀនសូត្របានល្អ។ អាត្មាបានបញ្ជាក់ដែរថា៖ “ចំណេះវិជ្ជាជានាវាដ៏ប្រសើរនាំឲ្យយើងដល់ត្រើយជោគជ័យ”។ ដើម្បីជួយជំរុញការសិក្សាឲ្យបានល្អ អាត្មា បានពិគ្រោះ ឯកភាពបង្កើត “មូលនិធិទ្រទ្រង់ពុទ្ធិកសិក្សា” ខេត្តត្រាវិញ ដើម្បីឧបត្ថម្ភព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទដែលមានស្ថានភាពលំបាកបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស។ មូលនិធិនេះបានដំណើរការសកម្មភាពជាង ១០ ឆ្នាំកន្លងមកហើយ។

      ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង (កើតឆ្នាំ ១៩៤៥) នៅឃុំផុងភូ ស្រុកកូវកែ។ បច្ចុប្បន្ន ថ្វីត្បិតតែសុខភាពមិនបានមួនមាំដូចពីមុនក៏ដោយ ប៉ុន្តែព្រះអង្គនៅតែចំណាយពេលសន្ទនាធម៌ សំដែងធម៌ទេសនាក្នុងឱកាសបុណ្យទាននៅតាមវត្ត ផ្ទះពុទ្ធបរិស័ទ ដើម្បីអប់រំក្រើនរំលឹកព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យខិតខំរៀនសូត្រ បដិបត្តិធម៌ឲ្យបានល្អនិងចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនគ្រួសារ និងសង្គម។ ទទួលស្គាល់នូវស្នាព្រះហស្តរបស់ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ប្រធានរដ្ឋ និងបណ្តាក្រសួង ស្ថាប័នថ្នាក់មជ្ឈិម មូលដ្ឋានបានជូនបណ្ណសរសើរជាច្រើនដល់ព្រះអង្គដូចជា៖ ប្រធានរដ្ឋវៀតណាមប្រគេនបណ្ណសរសើរ “មានស្នាព្រះហស្តឆ្នើមក្នុងសកម្មភាព រួមចំណែកក្នុងបុព្វហេតុកសាងលទ្ធិសង្គមនិយម និងការពារមាតុភូមិ  បណ្ណសរសើរ “មានស្នាព្រះហស្តឆ្នើមក្នុងការអនុវត្តន៍ការងារជនជាតិ គោលនយោបាយជនជាតិ ដំណាក់កាល ២០១០-២០២០ ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិម ប្រគេនបណ្ណសរសើរ “មានស្នាព្រះហស្តឆ្នើមក្នុងការកសាងធ្លុងមហាសាមគ្គីជនជាតិ”។ល។

     បច្ចុប្បន្ន ក៏ដូចជាអនាគតព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរបានរុងរឿងថ្លៃថ្លាគឺអាស្រ័យដោយសគុណដ៏ធំធេងរបស់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរជាច្រើនព្រះអង្គ។ ក្នុងនោះ មានសគុណដ៏ធំធេងរបស់ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត និងព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់អង ដែលបានបំពេញកិច្ចការពុទ្ធសាសនាបានល្អ និងចលនាពុទ្ធបរិស័ទពង្រីកប្រវេណីសាមគ្គីរវាងសាសនា និងសាសនា ជនជាតិ និងជនជាតិ ដើម្បីបង្កើតជាធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិនៅប្រទេសវៀតណាម៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.