• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ជួបជាមួយប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ដែលបានស្ងើចសរសើរនៅរដ្ឋធានីហាណូយឆ្នាំ ២០២២

20/12/2022 09:13

     បងស្រីគឹមធីឡែ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ៩ ទីក្រុងត្រាវិញ មានកិត្តិយសបានចូលរួមសន្និបាតស្ងើចសរសើរប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ និងប្រធានគណៈការងា​ររណសិរ្សឆ្នើម អាណត្តិកាល ២០១៧ ‑២០២២ នៅរដ្ឋធានីហាណូយ និងបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិមជូនបណ្ណសរសើរសម្រេចស្នាដៃឆ្នើមក្នុងការងាររណសិរ្ស ដំណាក់កាល ២០១៧-២០២២។

បងស្រីគឹមធីឡែ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៩ ទីក្រុងត្រាវិញ។

      ដោយកំណត់បា​នថាកា​រងា​រផ្សព្វផ្សាយចលនាជាភារកិច្ចដ៏សំខាន់របស់រណសិរ្ស ម្ល៉ោះហើយ តាំងពីទទួលនាទីជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់លេ​ខ ៩ (ឆ្នាំ២០១៥) រហូតមកទល់ពេលនេះ បងស្រីគឹមធីឡែតែងម្ចាស់​កា​រកសាងផែនការ ធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្ស ដើម្បីសហការផ្សព្វផ្សាយបណ្តាសា​រាចរ សេចក្តីសម្រេចចិត្តគោលការណ៍គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ ផ្សព្វផ្សាយបណ្តា​ចលនាប្រឡងប្រណាំង​ស្នេហា​ជាតិ​នៅ​មូលដ្ឋាន។ ដោយមានស្មារតីទទួលបន្ទុកខ្ពស់ អស់ពីចិត្តក្នុងការងារ ជាពិសេសគឺយកចិត្តទុកដាក់គិតគូ​រដល់ជីវភាពប្រជាជនបានជាពេលដែលបងស្រីបំផុសចលនាឲ្យចូលរួមបណ្តាចលនារបស់រណសិរ្សមាតុភូមិសង្កាត់ទី៩ តែងទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់អង្គការចាត់តាំងនិងសប្បុរសជនជានិច្ច។ ជាក់ស្តែងក្នុងឆ្នាំ២០២២ បងស្រីបានសហកា​រជាមួយសមាជិករណសិរ្ស ចលនាឧបត្ថម្ភកសាងផ្ទះឧបការគុណ០២ខ្នង ជូនគ្រួសារអ្នកមានសគុណ ផ្ទះមហាសាមគ្គី ១០ខ្នង ជូនគ្រួសារជួបការលំបាកអំពីលំនៅឋានសរុបតម្លៃ ៦៩០លានដុង ចលនាបានអំណោយជាង ៣.៥០០ ចំណែកជូនដល់គ្រួសារក្រីក្រ គិតជាតម្លៃជាង ៩០០ លានដុង។ល។

      ទន្ទឹមនឹងនោះ បងស្រីតែងយកចិត្តទុកកដាក់ទៅស្វែងយល់នូវគោលបំណងរបស់ប្រជាជន ជាពិសេសគឺស្វែងយល់អំពីស្ថានភាពជនជាតិ សាសនា ដើម្បីកសាងបណ្តាទម្រង់សមស្របនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ជារៀងរាល់ឆ្នាំ បងស្រីតែងអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត ក្រុង ដើម្បីធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចសង្កាត់ ដើម្បីផ្សព្វផ្សាយអនុវត្តឱ្យបានល្អជានិច្ច។ តាមរយៈនោះ គាត់បានស្នើកសាងទម្រង់ជាក់ស្តែងជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ។ ជាក់ស្តែង មានទម្រង់ “ក្លឹបផ្សព្វផ្សាយ អប់រំច្បាប់នៅវត្តចំកា​រអនុសង្កាត់ទី ៩ សង្កាត់លេខ៩” ទីក្រុងត្រាវិញ ទម្រង់ "តំបន់ប្រជាជនស្នាក់នៅភ្ជាប់ជាមួយនឹងបូជនីយដ្ឋានចូលរួមការពារបរិស្ថាន សម្របសម្រួលនឹងអាកា​សធាតុប្រែប្រួល" នៅវត្តសិលាទ្រ(ថ្មទល់) អនុសង្កាត់ទី៦ សង្កាត់លេ​ខ ៩" ។ល។ តាមរយៈទម្រង់ទាំងនោះ បានរួមចំណែកជំនួយឲ្យប្រជាជន បង្កើនការយល់ដឹងជូនប្រជាជនអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ កាត់បន្ថយករណីបំពានច្បាប់និងចូលរួម​​អនាម័យ​បរិស្ថាន ទិដ្ឋភាពទីក្រុងឲ្យបាន​ល្អ រួម​ចំណែក​ក្នុង​ការ​កសាង​សង្កាត់អា​រ្យធម៌។

     បងគឹមធីឡែមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំ ខ្ញុំតែងម្ចាស់កា​រ កសាងផែនការ​ រួចធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចសង្កាត់ដើម្បីបង្រួបបង្រួមពង្រឹងសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ គណៈកា​រ​ងា​ររណសិរ្សបណ្តាអនុសង្កាត់ធានាគ្រប់បរិមាណ និងគុណភាព។ ការជ្រើសសមាជិកគណៈការងាររណសិរ្សត្រូវជ្រើសអ្នកមានប្រជាប្រិយភាព អ្នកមានសមត្ថភាព និងមានស្មារតីទំនួលខុសត្រូវ ព្រមទាំងស្ម័គ្រចិត្តចូលរួមចំណែកក្នុងការងាររបស់រណសិរ្ស។ ទន្ទឹមនឹងនោះ ខ្ញុំបាន​សហការយ៉ាងរលូនជាមួយសមាជិក និងបណ្តាផ្នែកពាក់ព័ន្ធ ដើម្បីចាត់តាំងផ្សព្វផ្សាយ អនុវត្តឱ្យបានល្អបណ្តាចលនាដែលថ្នាក់លើបានកំណត់។

     លោក វ៉ក្វឹកវិញ លេខាគណៈកម្មាធិការបក្សសង្កាត់លេខ៩ បានឲ្យដឹងថា៖ សមមិត្ត គឹមធីឡែជាអ្នកអស់ពីចិត្តចំពោះកា​រងា​រ មានស្មា​រតីទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន ព្រមទាំងមានចរិតរួសរាយ ស្និទ្ធស្នាលជាមួយប្រជាជនទៀតផង។ សមមិត្ត តែងស្វែងយល់អំពីគោលបំណងរបស់ប្រជាជន ជាពិសេសក្តាប់ស្ថានការណ៍ក្នុងតំបន់ជនជាតិ និងសាសនា ដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច បង្កើតបណ្តាទម្រង់ធ្វើសកម្មភាពមានប្រសិទ្ធភាព។ ទង្វើជា​ក់ស្តែងរបស់សមមិត្តគឹមធីឡែ បាន​រួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិក្នុងដំណាក់កាលថ្មី។

     ទន្ទឹមនឹងការអនុវត្តន៍ល្អតួនាទី ភារកិច្ចរជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ បងឡែនៅទាំងកសាងគ្រួសារប្រកបដោយ​សុភមង្គល ជាគ្រួសារគំ​រូនៅមូលដ្ឋានទៀតផង។ គ្រួសារ​បងសម្រេច​កិត្តិនាម​ជាគ្រួសា​រវប្បធម៌ឆ្នើមថ្នាក់​ខេត្ត​កាលពី​ឆ្នាំ ២០០៦ រួចរក្សាកិត្តិនាមនេះរហូតមកទល់បច្ចុប្បន្ន៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.