• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឆន្ទៈមោះមុត របស់យុទ្ធជនពិការ

14/07/2023 08:36

គោរពធ្វើតាមបណ្តាំអ៊ំហូ “យុទ្ធជនពិការតែមិនរួញរាអសារឥតការ” ផ្តើមពីបណ្តាំរបស់អ៊ំហូ មានយុទ្ធជនពិការជាច្រើន តែងពង្រីកគុណសម្បត្តិរបស់កងទ័ពអ៊ំហូ ជម្នះរាល់ការលំបាក ដើម្បីកសាងជីវភាព។ ក្នុងនោះមានយុទ្ធជនពិការ វិញវ៉ាំងវ៉ិត (យុទ្ធជនពិការប្រភេទ ៤/៤) នៅភូមិ ប្លុយដើមស្វាយ ឃុំដាឡុក ស្រុកចូវថាញ់ និងយុទ្ធជនពិការ ត្រឹងក្វឹកត្វង (យុទ្ធជនពិការប្រភេទ ៤/៤) នៅភូមិ អំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង។

    *ជម្នះរាល់ការលំបាក ធ្វើមានពីរបរជួញដូរជលផល

     ក្រោយពីសម្រេចភារកិច្ចយោធា ថ្វីត្បិតតែសុខភាពមិនបានមួនមាំដូចមុន ជីវភាពជួបការលំបាកច្រើនក៏ដោយ ប៉ុន្តែដោយមានឆន្ទៈមោះមុត និងមានអត្តចរិតជា "កងទ័ពអ៊ំហូ" លោកវិញវ៉ាំងវ៉ិត ជម្នះរាល់ការលំបាក ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារដោយរបរជួញដូរជលផល ក្លាយជាអ្នកមានក្នុងភូមិ ។  ជាង ៣០ ឆ្នាំកន្លងដែលប្រកបរបរនេះ លោកមាផ្ទេរកម្មសិទ្ធិដីបានជាង ១,៥ ហិកតា និងចិញ្ចឹមកូនៗរៀនសូត្របានជោគជ័យ ម្នាក់ធ្វើជាគ្រូបង្រៀន ម្នាក់ទៀតធ្វើជាមេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាឃុំដាឡុក។

លោកឡេភឿកជុងង (ខាងឆ្វេង) ថតរូបជាមួយលោកមាវិញវ៉ាំងវ៉ិតនៅនឹងផ្ទះឧបការគុណ។

     លោកវិញវ៉ាំងវ៉ិត បានរៀបរាប់ថា៖ ឆ្នាំ ២០០៣ ជាដំណាក់កាលសំខាន់ ដែលខ្ញុំ មិនអាចបំភ្លេចបាន។ ព្រោះ​ឆ្នាំ​នោះ ​ខ្ញុំ​​បានសមាគមអតីតយុទ្ធជនឃុំស្នើរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភផ្ទះ​ឧបការគុណដល់​ខ្ញុំ។ មុន​នឹង​ទទួល​បាន​ផ្ទះនោះ គ្រួសារ​ខ្ញុំ​ ​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក ​ទ្រុឌទ្រោម។ ពេលភ្លៀងធំម្តងៗ ខ្ញុំតែងយកផ្ទាំងគម្របគ្របពីលើដំបូលកុំឲ្យភ្លៀងស្រក់។ ពីមុន​ខ្ញុំ​ក៏​ប្រកបរបរជួញដូរជលផល​ដែរ ប៉ុន្តែ​ការលក់ដូរ​មិន​បានរលូនឡើយ ជីវភាពត្រដាប់ត្រដួសណាស់ ​។ តាំង​ពី​ទទួល​​បានផ្ទះឧបការគុណ​មក ការលក់ដូរ​របស់​ខ្ញុំមានការ​រលូនជារៀងរហូតហើយខ្ញុំ សន្សំដើមទុនសម្រាប់បើកទូលាយរបរជួញដូរជលផលផង និងប្រកបរបរទិញគោ លក់គោថែមទៀត ។ ជីវភាពគ្រួសារខ្ញុំបានធូរធាជាលំដាប់តាំងពីពេលនោះមក។

     យុទ្ធជនពិការវិញវ៉ាំងវ៉ិត ចូលរួមធ្វើបដិវត្តន៍កាលពីឆ្នាំ ១៩៧០ ជាយុទ្ធជនបម្រើការងារនៅកងយោធាស្រុកចូវថាញ់ បំពេញបេសកកម្មក្នុងកិច្ចសហការផ្ទាល់ដើម្បីធ្វើការប្រយុទ្ធនៅបណ្តាសមរភូមិក្នុងខេត្ត។ ឆ្នាំ ១៩៧៣ ក្នុងពេល ប្រយុទ្ធនៅ​សមរភូមិ​​ស្រុក​កូវកែ លោកមាក៏​ជួបគ្រោះថ្នាក់ ដោយរង​របួសជាច្រើនលើសារពាង្គកាយ។ លោកមា បានរដ្ឋប្រទានគ្រឿងឥស្សារិយយសចំណាត់ថ្នាក់លេខ ២ ។ ក្រៅ​ពីឧបត្ថម្ភ​ផ្ទះ​ឧបការគុណ លោកមាវិញវ៉ាំងវ៉ិត ក៏បានទទួលប្រាក់ខែតាមរបប​ឧបត្ថម្ភរបស់​យុទ្ធជន​ពិការប្រភេទ ៤/៤។

     លោក ឡេភឿកជុង ប្រធានសមាគម អតីតយុទ្ធជន ឃុំដាឡុកមានប្រសាសន៍ថា៖ លោក វិញវ៉ាំងវ៉ិត ជាយុទ្ធជនពិការជនជាតិខ្មែរម្នាក់ដែលមានឆន្ទៈមោះមុត ឆ្លងកាត់រាល់ការលំបាក ក្លាយជាអ្នកមានរបស់មូលដ្ឋាន។ ​ផ្តើមអាជីព​ដោយបាតដៃទទេ បច្ចុប្បន្ន លោកមា មានទ្រព្យសម្បត្តិស្តុកស្តម្ភ ជួសជុលផ្ទះឧបករ​គុណបានស្អាត។ ជាមួយនឹងតួនាទីជាអនុប្រធានសាខាសមាគមអតីតយុទ្ធជនភូមិ លោកមាតែងសកម្មក្នុងការចលនាសមាជិក និងប្រជាជនចូលរួមបណ្តាចលនានៅមូលដ្ឋាន។

     *ជម្នះការលំបាក ធ្វើមានពីរបរភ្ជួរដី

     យុទ្ធជនពិការ ត្រឹងក្វឹកត្វង ប្រធានក្រុមទម្រេង់ ៧+១ នៅ​ភូមិអំពាំងសាន្ត ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង។ ក្រោយពីសម្រេចភារកិច្ចយោធាមក ទោះបីជាសុខភាពមិនសូវបានល្អក៏ដោយ លោកមានៅតែមានឆន្ទៈមោះមុត រក្សាខ្ជាប់នូវគុណសម្បត្តិ "​កងទ័ពអ៊ំហូ" ជម្នះរាល់ការលំបាកដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ អស់រយៈកាលជាង ៣0 ឆ្នាំកសាងអាជីពលោកមាផ្ទេរកម្មសិទ្ធិដីបានច្រើនកុង សាងសង់ផ្ទះបានសមរម្យ និងចិញ្ចឹមកូនបីនាក់រៀនសូត្របានជោគជ័យ។

លោកឡេវ៉ាំងម៉េន (ខាងស្តាំ) សំណេះសំណាលជាមួយលោកមាត្រឹងក្វឹកត្វងពីអាជីវកម្ម។

     លោកមា ត្រឹងក្វឹកត្វង បានរំលឹកឡើងវិញកាលសម័យធ្វើសង្រ្គាម។ លោកមា និងមិត្តរួមអាវុធតែងអង់អាចក្លាហានចូលបំពេញភារកិច្ចយោធាក្នុងប្រទេស និងភារកិច្ចយោធាអន្តរជាតិនៅប្រទេសព្រះរាជាណាចក្រកម្ពុជា។លោកមា ត្រឹងក្វឹកត្វង មានប្រសាសន៍ថា៖ កាលពីឆ្នាំ ១៩៧៧ ខ្ញុំ ស្ម័គ្រចិត្តទៅបំពេញការតព្វកិច្ចយោធានៅកងវរសេនាតូចលេខ ៥០៩ ខេត្តត្រាវិញ ដើម្បីបំពេញបេសកកម្មនៅសមរភូមិកូងដាវ។ ដំណាក់កាលនោះខ្ញុំក៏រងរបួស (យុទ្ធជនពិការប្រភេទ ៤/៤ ) ។ បន្ទាប់ពីបានជាសះស្បើយ នៅឆ្នាំ ១៩៧៧ ខ្ញុំនិងមិត្តភក្តិក្នុងក្រុម ក៏ស្មគ្រចិត្តចូលរួមក្នុងក្រុមកងទ័ពស្ម័គ្រចិត្តទៅប្រយុទ្ធនៅសមរភូមិនៃប្រទេសព្រះរាជាណាចក្រកម្ពុជា។

      ក្រោយពីវិលមកគ្រួសារ ​ជីវភាព​ជួប​ការ​លំបាកច្រើន ដើម្បីមានដើមទុនពង្រីក​សេដ្ឋកិច្ច លោកមា ទៅខ្ចីប្រាក់មាមីងក្នុងភូមិ។ ប្តីប្រពន្ធលោកមាតែងជំរុញទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ខិតខំ​ពុះពារ​ជម្នះ​ការ​លំបាកដើម្បី​កសាង​ជីវភាព​គ្រួសារឲ្យបានធូរធា។ លោកមាខ្ចីប្រាក់ញាតិសន្តានបាន ២៥ លានដុង ដើម្បីទិញម៉ាស៊ីនភ្ជួរដី ឲ្យមាមីងក្នុង និងក្រៅខេត្ត។ ប្រកបរបរនេះបានមួយឆ្នាំ លោកមាមិនត្រឹមតែសងបំណុលរួចស្រេចឡើយ ថែមទាំងសេសសល់ដើមទុនផ្ទេរបានកម្មសិទ្ធិដីសង់ផ្ទះ យ៉ាងសមរម្យ ផ្ទេរកម្មសិទ្ធិដីស្រែបានជាង ១,២ ហិកតា ។ បច្ចុប្បន្នកូនៗ របស់លោកមាមានការងារស្ថេរភាព។ សេដ្ឋកិច្ច​ប្រែប្រួលមិនឈប់ឈរ ម្ល៉ោះហើយ លោកមាក៏ប្តូររបរភ្ជួរដីទៅប្រកបរបរផ្សេងៗឲ្យសមស្រប​តាម​និន្នាការ​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ។

     លោកមា ត្រឹងក្វឹកត្វង បានឲ្យដឹងបន្ថែម៖ មុខរបរនីមួយៗមានការប្រែប្រួលដោយឥតឈប់ឈរ ដូច្នោះយើងត្រូវចាប់យកឱកាសផ្លាស់ប្តូររបរដើម្បីបន្តការពង្រីកសេដ្ឋកិច្ចគ្រួសារឲ្យសមស្របនឹងការអភិវឌ្ឍន៍រួមក្នុងសង្គម។ បច្ចុប្បន្ន​ខ្ញុំ​ប្តូរ​មក​ដាំ​ស្មៅ​ចិញ្ចឹម​គោ ​បើកហាងលក់​ចំណី​សត្វ និង​ធ្វើ​ស្រែ​ ​១,២ ហិកតា។ ខ្ញុំ​ចិញ្ចឹម​គោបាន ០៨ ក្បាល ការលក់ដូររបស់ខ្ញុំប្រព្រឹត្តទៅបាន​ស្ថិរភាព​។ ទូទាត់ខ្ទង់ចំណាយរួច គ្រួសារខ្ញុំមានប្រាក់ចំណូលមធ្យមភាគ ១០០ លានដុង ក្នុងមួយឆ្នាំ។

     លោកឡេវ៉ាំងម៉េន ប្រធានសមាគមអតីតយុទ្ធជនឃុំទ្រឿងទ័រ មានប្រសាសន៍ថា៖ “កន្លងមក លោកមា ត្រឹងក្វឹកត្វង និងមិត្តរួមអាវុធតែងសកម្មក្នុងចលនាស្នេហាជាតិនៅមូលដ្ឋាន ជាពិសេសអនុវត្តល្អភារកិច្ចចលនាសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារ ។ លោកមាធ្វើជាប្រធានក្រុមនៃក្រុមចលនា ៧+១ តែងគ្រប់គ្រងបានល្អគ្រួសារប្រជាជននៅមូលដ្ឋាន ០៧ គ្រួ និងចលនាប្រជាជនក្នុងភូមិចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារបក្ស រដ្ឋអំណាច ប្រឆាំងនឹងការបះបោរបំបែកបំបាក់ធ្លុងសាមគ្គីជនជាតិរបស់ពួកខ្មាំង រួមចំណែករក្សាខ្ជាប់សន្តិសុខនយោបាយនៅមូលដ្ឋាន។

     ពិតជាគួរឲ្យគោរព ស្ងើចសរសើរចំពោះគុណសម្បត្តិរបស់យុទ្ធជនពិការ ដែលជាអ្នកមានឆន្ទៈ ស្មារតីពុះពារជម្នះការលំបាកគ្រប់យ៉ាង មិនត្រឹមតែរួមចំណែកធំធេងក្នុងបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិក្នុងសម័យសង្គ្រាមប៉ុណ្ណោះទេ ពេលវិលត្រឡប់មកភូមិស្រុកវិញ យុទ្ធជនពិការទាំងអស់ តែងធ្វើជាគំរូល្អគ្រប់កិច្ចការ សក្តិសមជាវីរជនក្លាហាន ជា "កងទ័ពអ៊ំហូ" សម្រាប់កូនចៅគ្រប់ជំនាន់គោរពយកតម្រាប់តាម៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.