15/07/2022 09:13
*បងស្រី ថាច់ធីវេណា៖ រួចផុតពីភាពក្រីក្រ ដោយស្មារតី ខ្លួនទីពឹងខ្លួន
បងស្រីថាច់ធីវេណាជាគ្រួសារក្រីក្រមួយ គ្មានដីផលិត ប៉ុន្តែមានការព្យាយាមធ្វើការងាររកទទួលទាន។ ពីរនាក់ប្តីប្រពន្ធបងទៅធ្វើការស៊ីឈ្នួលឆ្ងាយផ្ញើកូននៅជាមួយយាយតាដើម្បីទៅរៀន ។ ដោយសារចង់ថែទាំ និងអប់រំកូនរៀនសូត្របានល្អ ប្តីប្រពន្ធបងវេណាក៏វិលមកស្រុកកំណើតធ្វើការស៊ីឈ្នួលលក់សម្លៀកបំពាក់នៅផ្សារកូវកែជាមួយនឹងប្រភពចំណូលក្នុងម្នាក់ពី ៨0-១២0 ពាន់ដុងក្នុងមួយថ្ងៃ។ ថ្វីត្បិតប្រាក់ចំណូលមិនខ្ពស់ ប៉ុន្តែបងទាំងពីរនាក់តែងសន្សំសំចៃដើម្បីគិតគូរដល់ជីវភាពគ្រួសារបាន។ ចំពោះបងវេណា កាលពីឆ្នាំ ២០១៩ បានរដ្ឋអំណាចមូលដ្ឋានបង្កលក្ខណៈឲ្យគ្រួសារ បុលទុនសង់ផ្ទះតាមសេចក្តីសម្រេចចិត្តលេខ ៣៣ របស់រដ្ឋាភិបាល។ ពេលបុលបានប្រាក់ ២៥លានដុង គួបផ្សំនឹងប្រាក់សន្សំសំចៃប្តីប្រពន្ធបងសាងសង់បានផ្ទះសមរម្យមួយខ្នងជាមួយនឹងតម្លៃជិត ៨០លានដុង។ ពេលមានផ្ទះថ្មី បងវេណាក៏ស្ម័គ្រចិត្តប្រគល់បញ្ជីគ្រួសារក្រីក្រជូនរដ្ឋអំណាចមូលដ្ឋាន។ បងវេណាមានប្រសាសន៍ថា៖ “ថ្វីត្បិតស្ថានភាពគ្រួសារខ្ញុំមិនទាន់បានធូរធាក៏ដោយ ប៉ុន្តែមិនដូច្នោះ ខ្ញុំរក្សាខ្ជាប់បញ្ជីគ្រួសារក្រីក្រនោះទេ ពីព្រោះនៅមានគ្រួសារជាច្រើនទៀតដែលមានស្ថានភាពលំបាកជាងខ្ញុំ។ ដូច្នោះហើយទើបខ្ញុំស្ម័គ្រចិត្តចុះឈ្មោះរួចផុតពីភាពក្រីក្រ។ បើតាមខ្ញុំយល់ឃើញថា ក្នុងជីវភាព គ្មាននរណាម្នាក់ចង់ឲ្យគ្រួសារយើងក្រីក្រនោះទេ ជួនកាលដោយសារឈឺថ្កាត់ ឬមានហានិភ័យក្នុងអាជីវកម្មណានីមួយ បណ្តាលឲ្យជីវភាពខ្វះខាត ទ័លក្រ។ តាមគំនិតខ្ញុំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំត្រូវតែមានឆន្ទៈពុះពារជម្នះការលំបាក ទើបជីវភាពយើងបានរុងរឿង”។
បងថាច់ធីវេណា។
*បងស្រី ថាច់ធីសាង៖ រួចផុតពីភាពក្រីក្រស្ថិរភាពពីការដាំដំណាំ
ផ្ដើមពីបណ្ដាប្រភពទុនអាទិភាពរបស់គោលនយោបាយជនជាតិ រួមជាមួយនឹងចរិតព្យាយាម តស៊ូប្រកបការងាររកទទួលទាន បងថាច់ធីសាង(នៅភូមិ សមេ្ដច អា ឃុំលឿងហ្វា អា ស្រុកចូវថាញ់) មិនត្រឹមតែឈានឡើងរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ នៅទាំងធ្វើមានធ្វើបាន និងចែករំលែកបទពិសោធន៍ពីវិធីសាស្រ្តធ្វើមានជូនដល់គ្រួសារដទៃទៀតផង។បងសាងបានគណៈជនជាតិខេត្តជូនលិខិតសរសើរដោយមានស្នាដៃក្នុងការងារជនជាតិកាលពីឆ្នាំ ២០២១។
ក្រោយពីរៀបការ បងសាងបានឪពុកម្ដាយបង្កើតចែកដីស្រែឲ្យ ០១ កុង។ ប្ដីប្រពន្ធបងផលិតស្រូវ ទោះបីខំថែទាំយ៉ាងណាក៏ដោយ ទិន្នផលស្រូវមិនសូវបានខ្ពស់ដែរជីវភាពគ្រួសារជួបការលំបាកច្រើន ពីព្រោះប្រាក់ចំណាយគ្រប់យ៉ាងពឹងលើស្រូវ និងការងារស៊ីឈ្នួលតាមរដូវកាលប៉ុណ្ណោះ។ ឆ្នាំ ២០១៩ បងបុលទុនពង្រីកការផលិតបាន ២០ លានដុង រួចបានកម្មាភិបាលកសិកម្មឃុំណែនាំពីវិធីសាស្រ្តដាំដំណាំគ្រប់ប្រភេទប្ដីប្រពន្ធបងក៏សម្រេចចិត្ដបង្វែរផ្ទៃដីផលិតស្រូវទិន្នផលទាប ០១ កុងមកដាំដំណាំផេ្សងៗដូចជា៖ ត្រសក់ ម្រះ មេ្ទសដៃនាងជាដើម សម្រេចទិន្នផលនិងប្រាក់ចំណេញខ្ពស់ពី ៣-៤ ដង បើប្រៀប នឹងការផលិតស្រូវ ។ គ្រួសារបងក៏រួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០២០។ទន្ទឹមនឹងនោះ គ្រួសារបងនៅទាំងបានកម្មាភិបាលកសិកម្មឃុំបង្កលក្ខណៈឱ្យចូលរួមក្រុមសហការដាំដំណាំអនុវត្ដល្អតាមវិទ្យាសាស្រ្ត-បចេ្ចកទេសក្នុងការផលិតកាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណេញ។ អាស្រ័យហេតុនោះ គ្រួសារបងសេសសល់បានដើមទុនជួលដីបន្ថែម ១០ កុងទៀតដើម្បីពង្រីកការផលិត ចិញ្ចឹមសត្វ បង្កើនប្រភពចំណូលជូនគ្រួសារ។ បច្ចុប្បន្នគ្រួសារបងសាងមានគោមេ ០៤ ក្បាល កសាងបានផ្ទះសមរម្យ សេដ្ឋកិច្ចគ្រួសារបានធូរធាជាលំដាប់។
បងថាច់ធីសាងសំណេះសំណាល៖មានមូលហេតុជាច្រើនបណ្តាលឲ្យយើងក្រ ប៉ុន្តែប្រសិនបើសំណាងមិនល្អយើងធ្លាក់ខ្លួនក្រ យើងកុំប្រហែស កុំខ្ជិលច្រអូស ត្រូវតែព្យាយាមធ្វើការងារ និងចេះសន្សំ ទើបភាពក្រីក្រមិនតាមប្រកិតយើងបាន៕
បងថាច់ធីសាង។ អត្ថបទ‑រូបថត៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។