• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឆន្ទៈឈានឡើងរៀនសូត្រពូកែរបស់សិស្សជនជាតិខ្មែរ

29/03/2022 08:45

ក្នុងពេលមហាសន្នរោគរាតត្បាតដល់កំពូលបំផុត សកម្មភាពមួយចំនួនត្រូវផ្អាក ក្នុងនោះមានបណ្ដាសាលាសកលក៏ត្រូវផ្អាកផងដែរ ជាពេលដែលសិស្សជនជាតិខ្មែរត្រូវត្រៀមពេលវេលាវិស្សមកាលឡើងទៅទីក្រុងហូជីមិញរកប្រាក់បន្ថែមដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនោះគឺសិស្សថាច់គ្វី។ ថាច់គ្វី កើតឆ្នាំ ២០០៤ នៅភូមិអង្កោល ឃុំឡុងវិញ ស្រុកយ្វៀងហាយ ក្នុងគ្រួសារក្រីក្រមួយនៅជនបទ។

 

ប្អូនថាច់គ្វី។​ រូបថត៖ គីមយុង

បច្ចុប្បន្ន ប្អូនថាច់គ្វីជាសិស្សថ្នាក់ទី ១២ក សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ។ ក្នុងរយៈពេល ១២ ឆ្នាំសិក្សា ពិតជាគ្រួសារនៅជួបការលំបាក និងគិតគូរសព្វបែបបយ៉ាងក៏ដោយប៉ុន្តែប្អូនខិតខំព្យាយាមរៀនសូត្រសម្រេចនិទ្ទេសពូកែជានិច្ច។ ប្អូនមានស្មារតីរស់នៅខ្លួនឯង ខិតខំរៀនសូត្រយ៉ាងល្អ ពីព្រោះប្អូនតែងដឹងច្បាស់ពីស្ថានភាពគ្រួសារនៅជួបលំបាក ម្ដាយទើបស្លាប់ ក្នុងពេលផ្ទុះឡើងអាសន្នរោគកំពូលបំផុតកាលពីខែសីហា ឆ្នាំ ២០២១។ ភាពខ្វះខាត ព្រួយបារម្ភ ប៉ុន្តែប្អូនខំសង្កត់ចិត្តចំពោះការនឹករលឹកដល់អ្នកម្ដាយអត់ធ្មត់ឈានឡើងតាមបងស្រីទៅទីក្រុងហូជីមិញរកការងារធ្វើក្នុងពេលផ្អាករៀនសូត្រ។ ខែមករា ឆ្នាំ ២០២២ ចាប់ផ្ដើមបានប្រមូលផ្ដុំមកសាលារៀន ប្អូនពីទីក្រុងហូជីមិញមកត្រាវិញដើម្បីមកកាន់សាលារៀនស្នាក់នៅរៀនសូត្រ។ គ្វីតែងមានឆន្ទៈរស់នៅប្រកបដោយភាពខ្លាំងក្លា រយៈពេលរៀននៅអនុវិទ្យាល័យនៅឃុំកោះ ពីផ្ទះទៅសាលារៀនក៏ឆ្ងាយបង្គួរ ប៉ុន្តែប្អូនសែនខិតខំរៀនបានពូកែ និងស្ថិតនៅក្នុងក្រុមជម្រើសប្រឡងសិស្សពូកែវិញ្ញាសាគណិតវិទ្យារបស់សាលាអនុវិទ្យាល័យឡុងវិញ។ ឡើងកម្រិតវិទ្យាល័យសាលាសកលជនជាតិខេត្ត ក្រៅពីម៉ោងរៀន គ្វីនៅទាំងធ្វើការបន្ថែមដើម្បីរកប្រាក់នៅពេលសម្រាក និងឱកាសវិស្សមកាល  ម៉្លោះហើយប្អូនគ្មានពេលផ្ដុំឱ្យការរំលឹកមេរៀនប្រឡងសិស្សពូកែទៀត ប៉ុន្តែប្អូននៅតែរក្សាសម្រេចនិទ្ទេសសិស្សពូកែនៅបណ្ដាឆ្នាំសិក្សាវិទ្យាល័យនេះ។ តាមការគ្រោងទុក ប្អូនខិតខំរៀនសូត្រឱ្យបានល្អដើម្បីប្រឡងចូលផ្នែកនគរបាល។ ប្អូនសំណេះសំណាលថា ផ្នែកនេះ ប្អូនទើបមានឱកាសចំពោះផ្នែកដទៃៗ ខ្លាចប្អូនមិនគ្រប់សមត្ថភាពតាមរៀន ពីព្រោះបញ្ហាប្រាក់សាលា ម្ដាយស្លាប់ ហើយប្អូនក៏ត្រូវទៅធ្វើការបន្ថែម ក្រៅពីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់សម្រាប់ជីវភាពនៅស្រុកកំណើតដោយមានបងស្រីពីរនាក់ទៀត។ ជាមួយអត្តចរិតរហ័សរហួន សំភីព្យាយាម របស់គ្វី គឺដឹងបានថាប្អូនមានចរិតរស់នៅឯកឯងខ្ពស់។ នៅថ្នាក់រៀន ឬក៏អន្តេវាសិកដ្ឋាន ប្អូនតែងរហ័សរហួន ជួយមិត្តភ័ក្តិដោយសុទ្ធចិត្ត មិនជិនឆ្អន់ចំពោះកិច្ចការចាំបាច់។​ គ្វីមានអត្តចរិតស្លូតបូត ចេះអត់ធន់ និងរួសរាយជាមួយបណ្ដាមិត្តភ័ក្ដិ ម៉្លោះហើយបណ្ដាមិត្តភ័ក្ដិ លោកគ្រូអ្នកគ្រូក៏ស្រឡាញ់រាប់អានប្អូន។ គ្វីក៏តែងឡើងទៅបណ្ណាល័យរបស់សាលា ខ្ចីសៀវភៅ កាសែតមកស្រាវជ្រាវស្វែងយល់ដើម្បីបង្កើនបន្ថែមចំណេះដឹងសម្រាប់ខ្លួន។ ប្អូនគឺជាគំរូសិស្សក្រីក្រឆ្លងកាត់ការលំបាកឈានឡើងក្នុងការរៀនសូត្រនិងទាំងក្នុងជីវភាព។ សង្ឃឹមថាប្អូននឹងមានអនាគតភ្លឺស្វាងដោយឆ្លងកាត់ការលំបាក ពីសមត្ថភាព ឆន្ទៈរបស់ខ្លួន។ សូមជូនពរឱ្យប្អូនប្រឡងជាប់ចូលផ្នែកមហាវិទ្យាល័យនគរបាលដូចប្អូនបានប្រាថ្នា៕ ​​​

គឹមយុង‑សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.