22/05/2022 07:35
កម្មវិធីនេះគឺដើម្បីបង្កើនការយល់ដឹងជូនដល់សមាជិកានារីនិងប្រជាជនអំពីគោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ បំផុតគឺបណ្ដាសារលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធដល់នារីនិងសមភាពភេទ។ បង្កើនស្មារតីគោរព និងប្រតិបត្តិច្បាប់ កាត់បន្ថយករណីបំពានច្បាប់ រក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់សង្គម។ បង្កើនកិច្ចសហការជាមួយបណ្តា មន្ទីរ ផ្នែក និងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដើម្បីទាក់ទាញបណ្ដាប្រភពកម្លាំងធនធានមនុស្សចូលរួមឧបត្ថម្ភគាំទ្រអនុវត្តសម្រេចទិសដៅដែលបានដាក់ចេញ ជំនួយឲ្យកម្មាភិបាលសមាគមផ្សព្វផ្សាយ អប់រំចំណេះដឹងអំពីច្បាប់ជូនបងប្អូននារី ដើម្បីបងប្អូននារីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ទន្ទឹមនឹងនោះ ស្វែងយល់អំពីចិត្តសាស្រ្ត គោលបំណងស្របច្បាប់របស់បងប្អូននារីគ្រប់ជាន់ស្រទាប់ ស្វែងយល់អំពីទំនៀបទម្លាប់របស់បណ្តាជនជាតិ សិទ្ធិ និងចំណូលចិត្ត លក្ខណៈចិត្តសាស្រ្តបងប្អូននារី ។ល។ សកម្មចង្អុលការ កសាងពង្រីក កងកម្លាំងស្នូល ជាទីទំនុកចិត្តក្នុងតំបន់ប្រជាជនស្នាក់នៅ។ ណែនាំកសាងបណ្តាទម្រង់ឃោសនានៅមូលដ្ឋាន ក្តាប់ដំណឹងទាំងសងខាង ដើម្បីស្រាយបំភ្លឺបញ្ហាដែលពាក់ព័ន្ធ បញ្ហាតប់ប្រមល់នៅមូលដ្ឋាន។
ពិធីចុះកិច្ចសហការផ្សព្វផ្សាយច្បាប់ បណ្តាគោលនយោបាយពាក់ព័ន្ធដល់នារី និងកុមារ។
បណ្តាអង្គភាពផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាគោលនយោបាយច្បាប់របស់បក្ស និងរដ្ឋពាក់ព័ន្ធដល់នារី និងកុមារ និងសមភាពភេទ បណ្តាខ្លឹមសារ សកម្មភាពរបស់សមាគម ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ជាក់ស្តែងដូចជា៖ ច្បាប់សមភាពភេទ ច្បាប់បង្ការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ច្បាប់បង្ការបង្ក្រាបការជួញដូរមនុស្ស។ល។ ផ្សព្វផ្សាយចលនាបងប្អូននារីឲ្យបន្តការពង្រីកប្រវេណីស្នេហាជាតិ ចូលរួមបណ្តាចលនា “ទូទាំងប្រជាជនសាមគ្គីការពារសន្តិសុខមាតុភូមិ “ គឺជាសមរភូមិក្រោយដ៏រឹងមាំ សកម្មក្នុងការចលនាគ្រួសារ កូនចៅអនុវត្តកាតព្វកិច្ចយោធា បន្តការអនុវត្តន៍ល្អសេចក្តីសម្រេចចិត្តអន្តរលេខ ០១ ស្តីពី “ គ្រប់គ្រង អប់រំបងប្អូនក្នុងគ្រួសារមិនឲ្យបំពានច្បាប់ និងគ្រោះអបាយមុខសង្គម “ រួមចំណែកបង្ការ បង្រ្កាបជនបំពានច្បាប់ គ្រោះអបាយមុខសង្គម រក្សាខ្ជាប់សន្តិសុខ ការពារប្រទេស សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម។ ចង្អុលការសមាគមគ្រប់លំដាប់ថ្នាក់សហការជាមួយគណៈបញ្ជាការដ្ឋានយោធាផ្សព្វផ្សាយ បំពាក់បំប៉ន អប់រំបង្កើនការយល់ដឹងអំពីការងារការពារប្រទេស បង្កើនស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ ចលនាកម្មាភិបាល បងប្អូននារីបន្តការអនុវត្តន៍ចលនា “ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ “ ភ្ជាប់ជាមួយបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនា “ នារីសកម្មក្នុងការរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ។ ចលនា “ ពង្រីកប្រវេណី រក្សាខ្ជាប់ក្រឹត្យក្រម រស់នៅមានចិត្តមេត្តា មានស្មារតីទទួលខុសត្រូវ” និងបណ្តាចលនា “ ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ជនបទថ្មី” “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ចលនា “ប្រឡងប្រណាំងប៉ិនប្រសប់កិច្ចការប្រជាចលនា” ៕
ប្រែសម្រួល៖ សុជា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។