07/06/2022 09:09
នាពិធីមិទ្ទិញ លោកគឹមង៉ុកចូវរំលឹកឡើងវិញអត្ថន័យទិវាបរិស្ថានពិភពលោកជាមួយបធានបទ “ផែនដីត្រឹមតែមួយ” បានកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ(UNEP)ផ្សព្វផ្សាយដើម្បី យកអត្ថន័យអនុសាសន៍រួមកសាងរបៀបរស់នៅរឹងមាំ សម្របជាមួយធម្មជាតិ ប្រើប្រាស់សមស្របភោគផលធម្មជាតិ ពហុសណ្ឋានជីវវិទ្យា និងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ ឆ្លងតាមរយៈបណ្ដាគោលនយោបាយ សកម្មភាពឆ្ពោះទៅដល់ការរស់នៅស្រស់បស់ ស្អាតបាតជាង។
លោកគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
ជូនលិខិតសរសើរដល់បណ្ដាសមូហភាព និងបុគ្គល។
លោកថាច់ខា ប្រធានគណៈការងាររណសិរ្សភូមិផ្នោរអំពូង សម្ដែងពីគំនិតយល់ឃើញអំពីបរិស្ថានលើភូមិសាស្រ្តភូមិថា៖ រយៈពេលកន្លង ការងារព័ត៌មាន ឃោសនា អប់រំ លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន ប្រើប្រាស់ភោគផលធម្មជាតិ និងតទល់ជាមួយនឹងអាកាសធាតុប្រែប្រួលរបស់ប្រជាជនលើភូមិសាស្រ្តមានភាពវិវឌ្ឍន៍។ លទ្ធផល បំផុសចលនាបណ្ដាគ្រួសារប្រជាជនរៀបចំអនាម័យ បង្កទិដ្ឋភាពបរិស្ថាន កាប់ឆ្ការគុម្ពោតឈើស៊ុមទ្រុម ធ្វើរបង ដាំផ្កាលម្អ អុជបំភ្លឺដងផ្លូវជនបទ ប្រើប្រាស់ទឹកស្អាតស្របអនាម័យ វិនិច្ឆ័យសំរាមត្រូវតាមរបៀប។ល។
លោកថាយឡុងគឿង ប្រជាជននៅភូមិផ្នោរអំពូង ស្នើដល់បណ្ដាផ្នែកពាក់ព័ន្ធគប្បីបង្កើនជាងទៀតការងារផ្សព្វផ្សាយ ដើម្បីជួយឱ្យប្រជាជនលើកកម្ពស់ស្មារតីក្នុងការការពារបរិស្ថាន គប្បីឧបត្ថម្ភប្រជាជនកសាងរណ្ដៅ biogas ដើម្បីកាត់់បន្ថយការចាយប្រើក្នុងគ្រួសារ និងកាត់បន្ថយដល់កម្រិតទាបបំផុតពីការឥទ្ធិពលដល់បរិស្ថាន។
ស្ថិតក្នុងពិធីមិទ្ទិញ គណៈកម្មាធិការប្រជាជនស្រុកថ្កូវបានជូនលិខិតសរសើរដល់សមូហភាព ១ កន្លែង និងបុគ្គល ៤ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ទម្រង់ “ការពារបរិស្ថាន និងអាកាសធាតុប្រែប្រួល” នៅលើភូមិសាស្រ្តឃុំតឹងហ៊ីប។ ទន្ទឹមនឹងនោះ បណ្ដាតំណាងចូលរួមដាំដើមឈើ ដើម្បីជ្រោមជ្រែងក្នុងទិវាបរិស្ថានពិភពលោក៕
បណ្ដាតំណាងចូលរួមដាំដើមឈើគាំទ្រទិវាបរិស្ថានពិភពលោក។ ដំណឹង-រូបថត៖ សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។