26/08/2020 08:58
ដោយសារបទចម្រៀងប្រជាប្រិយអស់ទាំងនោះ កើតចេញពីក្រឳបេះដូងនៃអ្នកស្រុកយើង។ បទចម្រៀងខ្លះកើតមានតាំងពីរាប់រយឆ្នាំមុនមកម៉្លេះ ប៉ុន្តែបច្ឆាជនយើងនៅតែពេញនិយមច្រៀងនិងចូលចិត្តស្ដាប់ដោយឥតនឿយណាយ។ បើបានច្រៀងបានស្ដាប់កាលណាសូរសំនៀងអត្ថន័យកាន់តែឮសូរពីរោះពេញចិត្តចង់ស្ដាប់ច្រើនថែមទៀត។ បទចម្រៀងប្រជាប្រិយ ទោះបីច្រៀងនៅក្នុងសម័យកាលណាក៏ដោយក៏នៅតែមិនហួសសម័យដែរ។
បទចម្រៀងប្រជាប្រិយ ពោរពេញទៅដោយមនោសញ្ចេតនា។ ពេលយើងបានស្ដាប់ សង្កេតឃើញនូវពាក្យពេចន៍ទាំងនោះញ៉ាំងអោយអារម្មណ៍យើងហាក់ដូចជាឃើញនូវទិដ្ឋភាពនោះពិតៗច្បាស់ក្នុងភ្នែកតែម្ដង។ បទដែលធ្លាប់ជិតដិតនឹងយើងបំផុតគឺចាប់តាំងពីកាលនៅកុមារវ័យមិនទាន់ចេះនិយាយផង។ មានបទមួយចំនួនដូច បទបំពេកូនឬបំពេចៅ។ បុត្រធីតាដែលនៅក្នុងផ្ទៃនៃមាតាអស់រយៈពេល៩ខែ១០ថ្ងៃ។ ពេលប្រសូត្រមកពុំទាន់ដឹងក្ដីផងក៏ចូលចិត្តស្ដាប់នូវចម្រៀងប្រជាប្រិយទាំងនោះទៅហើយ។ ខ្លឹមសារនៃបទបំពេមានច្រើនបែបនិងមានអត្ថន័យយ៉ាងពិតប្រាកដជាក់ស្ដែងបំផុត
ដូចកាលនៅជាទារកមានបទទី១៖
កូនអើយដេកទៅ ម្ដាយនៅនេះទេ ម្ដាយនៅបំពេ អោយកូនស្ងួនដេក។
កូនអើយដេកទៅ កុំឡើយយំស្រែក ម្ដាយទៅផ្សារដែក ទិញចេកកូនឆី ម្ដាយទិញចេកអី ទិញចេកពងមាន់ ម្ដាយមកមិនទាន់ ចេកទុំបាក់ក...។
អត្ថន័យបទបំពេនេះចង់បង្ហាញអោយឃើញនូវទឹកចិត្តនៃអ្នកម្ដាយស្រ
ឡាញ់កូន។ ទោះបី អ្នកម្ដាយត្រូវធ្វើដំណើរទៅលក់ដូរឬប្រកបការងារដើម្បី
ជីវភាពគ្រួសារ។ នៅទីឆ្ងាយណាក៏ដោយគាត់នៅតែនឹកឃើញមមៃចំពោះកូនជានិច្ច។បទបានបង្ហាញអោយឃើញនូវមនោសញ្ចេតនាមានន័យសម្របទៅតាមដំ
ណាក់កាលឬអាយុវ័យរបស់កូនទៀតផង។ ដល់ពេលកូនធំបានបន្តិច ចេះដើរចេះនិយាយក៏មានបទថ្មីទី២៖
ឱណាកូនអើយដេកទៅ ព្រលឹងពាលពៅកូនកុំយំ
ម្ដាយបំពេសូររងំ កូនអើយកុំយំខ្លាចសត្វខាំ។
ឯសត្វស៊ីមនុស្សមានពីរយ៉ាង ម្ដាយច្រៀងត្រដាងអោយកូនចាំ
បើកូនធំឡើងត្រូវចំណាំ ម្ដាយនឹងច្រៀងផ្ដាំដូច្នេះថា។
សត្វទីមួយនោះគឺសត្វល្ងង់ ភ្នែកធំទ្រនង់ខ្លាំងអស្ចារ្យ
មានច្រើនពេញពាសក្នុងលោកា ចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ...។
ឯសត្វទីពីរគឺសត្វក្រ កូនកុំត្រេកអរណាកល្យាណ
ភ្នែកវាធំៗប៉ុនៗចាន ចាំស៊ីសន្ដានមនុស្សរាយមាយ...។
អត្ថន័យបទបំពេនេះ ពោរពេញទៅដោយការអប់រំទូន្មានចំពោះបុត្រធីតា។ បើបុត្រធីតាធំឡើងកាលណានៅចងចាំនូវពាក្យបំពេនេះប្រាកដជាអាច
រកផ្លូវកសាងជីវិតក្នុងអនាគតអោយមានតម្លៃថ្លៃថ្នូរ។ ខិតខំឧស្សាហ៍រៀនសូត្រ
ក្រេបជញ្ជក់នូវចំណេះវិជ្ជា។ ខ្នះខ្នែងព្យាយាមពលកម្មដើម្បីស្វែងរកនូវទ្រព្យ
សម្បត្តិចិញ្ចឹមជីវិត។
ដល់បុត្រធីតាធំដឹងក្ដី ចេះពលកម្មជួយសម្រាលការងារដល់ក្រុមគ្រួសារ គាត់ក៏មានពាក្យសម្ដីទូន្មានតាមបទមួយថ្មីទៀត៖
បើនាងបុកស្រូវ កុំចោលអង្កាម ចាស់ទុំលោកហាម អង្កាមជាន់ឥដ្ឋ។
អង្ករសម្រូប ទៅជាសម្រិត សម្រាំងពិចិត្រ ដោយសារដៃនាង។
បើនាងបុកស្រូវ កុំចោលកន្ទក់ ចិញ្ចឹមជ្រូកលក់ បានប្រាក់ដោយងាយ។
ដូច្នេះ ពាក្យទូន្មានរបស់គាត់ពិតជាអស្ចារ្យណាស់។ ក្នុងការរស់នៅត្រូវខិតខំពលកម្ម។ ត្រូវមានចិត្តឧស្សាហ៍ព្យាយាមពលកម្ម។ មិនតែប៉ុណ្ណោះនៅថែមទាំងត្រូវប្រិតសំចៃច្នៃប្រឌិតអោយសមស្របនឹងការងារបង្កបង្កើនផលិត
ផល។ បើយើងរាល់គ្នាចេះអនុវត្តតាមបណ្ដាំរបស់គាត់ពិតជាមិនខ្វះហូប
ឡើយ។
ពាក្យទូន្មានខាងលើជាពាក្យដ៏សាមញ្ញ។ ប៉ុន្តែបើយើងគ្រាន់តែឮហើយខ្វះការចាប់អារម្មណ៍ទេ ប្រហែលជាយល់ពុំអស់នូវសេចក្ដីឡើយ។ មានអ្នកខ្លះសង្ស័យថា ចុះអង្កាមជាន់ឥដ្ឋនោះយ៉ាងណា? គឺពីដើមដូនតាយើងគាត់យកអង្កាមច្របល់ជាមួយដីឥដ្ឋទប់ធ្វើជាចង្រ្កានឬទប់ជាជញ្ជាំងផ្ទះ។ ទី១អង្កាមអាចបង្កើនបាននូវជាតិស្អិតល្មួត។ ចង្រ្កានដីឥដ្ឋបើប៉ះនឹងភ្លើងងាយប្រេះណាស់តែបើមានលាយជាមួយអង្កាមវាអាចទ្រាំទ្របាននូវជាតិកម្ដៅខ្ពស់។ រីឯជញ្ជាំងឥដ្ឋលាយជាមួយអង្កាមវាអាចរក្សាបាននូវភាពល្មួតផង រក្សានូវជាតិកម្ដៅការពារនៅបណ្ដាខែរងាទៀតផង៕
ថាច់ដើយ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។