01/11/2022 14:46
ក្លឹប “គ្រួសារមាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” បានផ្សព្វផ្សាយ យោងលើបណ្តាលទ្ធផលលេចធ្លោរបស់កិច្ចចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ដើម្បីបន្តអះអាងតួនាទីរបស់នារី គ្រួសារ និងអង្គការចាត់តាំងសមាគមនារី។ គ្រួសារមាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង រួមមានបណ្តាលក្ខឋាន ០៥ យ៉ាងដូចជា៖ មានផ្ទះសុវត្ថិភាព មានមធ្យោបាយចិញ្ចឹមជីវិតស្ថិរភាព មានសុខភាពល្អ មានចំណេះដឹង និងមានរបៀបរស់នៅវប្បធម៌ ស្អាត ០៣ យ៉ាងគឺ ផ្ទះស្អាត កន្លែងដណ្តាំស្លស្អាត និងច្រកស្អាត។
ក្នុងឱកាសនេះដែរ សមាគមសហព័ន្ធន៍នារីស្រុកបានឧបត្ថម្ភទម្រង់ “មធ្យោបាយចិញ្ចឹមជីវិតស្ថិរភាព”ដល់សមាជិកា ០២ នាក់របស់ក្លឹមដែលមានស្ថានភាពលំបាក ប៉ុន្តែខិតខំក្នុងការរកទទួលទាន។ ក្នុងមួយគ្រួសារបានឧបត្ថម្ភកូនទា ៨០ ក្បាល គិតជាតម្លៃ ០១ លានដុង ដើម្បីចិញ្ចឹមបង្កើនបន្ថែមប្រភពសេដ្ឋកិច្ចគ្រួសារ៕ ខាក់
លឿង-សុខា
បងស្រីស៊ើងធីធៀង អនុប្រធានសមាគមនារីស្រុកឧបត្ថម្ភកូនទាធ្វើជាទម្រង់ចិញ្ចឹមជីវិតដល់សមាជិកា។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។