• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំអាងភូតឹង៖ ផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច និងរក្សាខ្ជាប់បណ្តាលក្ខឋានដែលអនុវត្តសម្រេច

19/05/2023 09:48

សមមិត្តង្វៀងថាញ់ត្វង លេខាគណៈកម្មាធិការបក្សឃុំអាងភូតឹង ស្រុកកូវកែបានឲ្យដឹង៖ ក្នុងឆ្នាំ ២០២២ ឃុំបានផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានដើម្បីបានទទួលស្គាល់ជាឃុំជនបទថ្មីខ្នាតគំរូ។ ជាមួយនឹងលទ្ធផលដែលសម្រេចបាន អាងភូតឹងនឹងបន្តការផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច និងរក្សាខ្ជាប់បណ្តាលក្ខឋាន ឃុំជនបទថ្មីខ្នាតគំរូ។ ឆ្នាំ ២០២៣ ឃុំខិតខំកាត់បន្ថយគ្រួសារក្រីក្រ ១០០% (បច្ចុប្បន្នឃុំមានគ្រួសារក្រីក្រ ០៣ គ្រួដែលស្ថិតក្នុងអំឡុងអាយុពលកម្ម)។

ខ្លោងទ្វារឃុំអាភូតឹង។ រូបថត៖ សុជា

        ចុងឆ្នាំ ២០២២ ប្រភពចំណូលមធ្យមភាគរបស់មនុស្សម្នាក់ៗក្នុងឃុំអាងភូតឹងសម្រេច ៧១,២៥ លានដុង ក្នុងមួយឆ្នាំ។ មូលដ្ឋានបានកេណ្ឌប្រមូលបណ្តាប្រភពកម្លាំងចូលរួមបដិភាគក្នុងការកសាងជនបទថ្មីសរុបថវិកាជាង ៣,៣ ពាន់លានដុង ស្រូបយកអត្រា ១០% ក្នុងចំណោមទុនវិនិយោគកសាងជនបទថ្មី។ ក្រៅពីនោះ ប្រជាជននៅទាំងបរិច្ចាគដី ដំណាំ ថ្ងៃពលកម្មដើម្បីអនុវត្តបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាកសាងផ្លូវជនបទ ធារាសាស្រ្តនៅវាលស្រែជាដើមជាង ៦,១ ពាន់លានដុង។ គិតមកទល់ពេលនេះ ប្រព័ន្ធគមនាគមន៍នៅលើភូមិសាស្រ្តឃុំបានឆ្លើយតបតាមបណ្តាលក្ខឋានស្តីពីកសាងជនបទថ្មីលើកកម្ពស់សម្រាប់ប្រជាជនងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល។

        អាស្រ័យមានលក្ខណៈពិសេសជាឃុំនៅក្បែរមាត់ទន្លេហូវ និងមានតម្លាភាពផ្នែកកសិកម្ម (សេដ្ឋកិច្ចចម្ការ) ភ្ជាប់ជាមួយនឹងទេសចរណ៍ជីវសាស្រ្ត អាងភូតឹងបានផ្សព្វផ្សាយវិធានការជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ចតាមទិសដៅពង្រីកសេវាកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ក្នុងនោះ តំបន់ឧស្សាហកម្មពាមបេនកាក (ឃុំអាងភូតឹង) មានផ្ទៃដី ២០ ហិកតា (នៅភ្ជាប់នឹងទន្លេហូវ)បានខេត្តផ្តល់សច្ចាប័ន និងកំពុងស្ថិតក្នុងដំណាក់កាលកាត់តម្លៃ។ ចំពោះតំបន់ពង្រីកវិស័យទេសចរណ៍ជីវសាស្រ្តដូចជា៖ កោះតឹងគ្វី (ភូមិតឹងគ្វីទី ១  និងតឹងគ្វីទី ២) កំពុងផ្តុំកម្លាំងវិនិយោគកសាងប្រព័ន្ធគមនាគមន៍ (ផ្លូវកៅស៊ូតាមមាត់ទន្លេហូវ) ភ្ជាប់ជាមួយនឹងទំនប់ព័ទ្ធជុំវិញ។

        អ្នកចម្ការ ង្វៀងវ៉ាំងឡើម នៅភូមិតឹងគ្វីលេខ ២ ឃុំអាភូតឹងសំណេះសំណាល៖ តាំងពីបានទទួលស្គាល់ជាឃុំជនបទថ្មី នៅទីនេះមានការផ្លាស់ប្តូរច្រើន ជាពិសេសគឺការពង្រីកវិស័យទេសចរណ៍នៅឃុំតឹងគ្វីមានការរីកចម្រើនជាលំដាប់។ ប្រព័ន្ធគមនាគមន៍បានរលូន ទិដ្ឋភាពនៅជនបទ និងបរិស្ថាន ស្រស់ស្អាត។ ពីមុននៅក្បែរមាត់ទន្លេហូវនេះកសាងផ្លូវបេតុង បច្ចុប្បន្នបានកសាងជាផ្លូវកៅស៊ូ (ទទឹងផ្លូវ ៣,៥ ម៉ែត្រ) បង្កលក្ខណៈឲ្យប្រជាជននៅទីនេះនឹងនរចិត្តនៅពេលទឹកជោរជន់ម្តងៗផង បង្កលក្ខណៈងាយស្រួលឲ្យភ្ញៀវទេសចរអញ្ជើញមកកាន់ភូមិតឹងគ្វីផង។

        ក្នុងការផលិតកសិកម្ម អ្នកចម្ការនៅភូមិតឹងគ្វីដាំដើមឈើហូបផ្លែជាច្រើនហិកតាដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជាខ្នុរ ក្រូច ស្វាយ ត្របែក ទុរេន សាវម៉ាវ។ល។ ដោយឡែកនៅភូមិតឹងគ្វីទី ១ មានផ្ទៃដី ១២,៥ ហិកតា ដាំប្រភេទឈើហូបផ្លែមានតម្លាភាពដូចជា៖ សាវម៉ាវ ទុរេន ខ្នុរ។ល។ បានអ្នកចម្ការដាក់ប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ ។ ឃុំមាន អាជីវកម្ម ១០ កន្លែងសម្រាប់ភ្ញៀវទេសចរមកទស្សនា ភាគច្រើននៅតាមតំបន់មាត់ទន្លេហូវ និងនៅភូមិតឹងគ្វី។

        តាមប្រសាសន៍សមមិត្តង្វៀងថាញ់ត្វងដែរ បច្ចុប្បន្នមូលដ្ឋានផ្តុំកម្លាំងអនុវត្តខ្លឹមសារសំខាន់ ០៣ យ៉ាងបន្ទាប់ពីបានទទួលស្គាល់ជាឃុំជនបទថ្មីខ្នាតគំរូនោះគឺ កសាងទិដ្ឋភាព បរិស្ថានភ្ជាប់ជាមួយនឹងពង្រីកវិស័យទេសចរណ៍ជីវសាស្រ្តដូចជាដាំដើមផ្កាលម្អ បោសសម្អាត អនាម័យបរិស្ថានតាមដងផ្លូវក្នុងភូមិ ប្រមូល និងវិនិច្ឆ័យសំរាម ចលនាប្រជាជនអនុវត្តល្អការចិញ្ចឹមសត្វភ្ជាប់ជាមួយនឹងការពារបរិស្ថាន។ល។ បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ រួមដំណើរជាមួយអាជីវកម្មនៅមូលដ្ឋានដំណើរការសកម្មភាពបានងាយស្រួល។​ បច្ចុប្បន្ន ឃុំមានក្រុមហ៊ុនផលិតគ្រឿងបរិភោគអាងភឿកកំពុងដំណើរការធ្វើសកម្មភាព អាចបង្កលក្ខណៈឲ្យពលករនៅជនបទ ៣០០ នាក់មានការងារធ្វើ។ មូលដ្ឋានក៏កំពុងបង្កើនការចលនា ផ្សព្វផ្សាយដើម្បីប្រជាជននៅតំបន់ទេសចរណ៍មានឱកាសពង្រីកវិស័យទេសចរណ៍ជីវសាស្រ្តបានល្អ។ល។

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.