25/10/2022 09:21
បច្ចុប្បន្ន ទូទាំងឃុំឡុងហ៊ីបមានគណៈការងាររណសិរ្ស ០៧ គណៈនៅតំបន់អាសយជន (០៧ ភូមិ) ដោយមានសមាជិករួមទាំងអស់ ៧៧ រូប។ បណ្ដាប្រធានគណៈការ ងាររណសិរ្សភូមិសុទ្ធសឹងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ជាអ្នកមានតំណែងក្នុងចំណោម ០៣ តំណែងសំខាន់នៅភូមិ (លេខាសាខាបក្ស ប្រធានគណៈកម្មការប្រជាជន និងប្រធានគណៈការងាររណសិរ្ស) អាស្រ័យហេតុនោះ តួនាទីធ្វើសកម្មភាពរបស់ប្រធានគណៈការងាររណសិរ្សភូមិមានចំណុចលេចធ្លោជាច្រើន។ អ្នកទាំងនោះបានប្រមូលផ្ដុំប្រជាជនយ៉ាងច្រើនចូលរួមរាល់សកម្មភាពរបស់មូលដ្ឋាន ដូចជា៖ ចលនាប្រជាជនឲ្យខិតខំពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព ផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម នាំពូជដំណាំចុះដាំនៅវាលស្រែផលិតស្រូវ ។ល។ តួយ៉ាងដូចគណៈការងាររណសិរ្សភូមិអញ្ចាញ់ (អា) បានចលនាប្រជាជនផ្លាស់ ប្ដូរពីការផលិតស្រូវតែមួយមុខមកផលិតស្រូវ ០២ រដូវ ដាំដំណាំ ០១ រដូវលើផ្ទៃដី ១២០ ហិកតា។ ដំណាំពិសេសមួយចំនួនដូចជា៖ ពោតពូជ ម្ទេសដៃនាង សណ្ដែកដី ផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ជាង ០៣ ដងបើប្រៀបនឹងការផលិតស្រូវតែមួយមុខ។ អាស្រ័យហេតុនោះ មានគ្រួសារក្រីក្រ និងគ្រួសារជិតក្រជាច្រើនបានរួចផុតពីភាពក្រីក្រ និងបានធូរធា។ តាមតួលេខស្ថិតិឆ្នាំ ២០២១ ភូមិអញ្ចាញ់ (អា) មាន ០៥ គ្រួសារបានរួចចាកផុតពីភាពក្រីក្រ។
គណៈការងាររណសិរ្សភូមិអញ្ចាញ់ (អា) ប្រជុំជីវភាពប្រចាំខែ។ រូបថត៖ គឹមសី
ទន្ទឹមនឹងនោះ គណៈការងាររណសិរ្សបណ្ដាភូមិនៅលើភូមិសាស្រ្តឃុំចូលរួមអនុវត្តការងារចលនាប្រជាជនចូលរួមគាំពារសង្គមស្ម័គ្រចិត្ត គាំពារសុខាភិបាល ឆ្លងតាមរយៈនោះ បច្ចុប្បន្ននៅលើភូមិសាស្រ្តឃុំឡុងហ៊ីបមានប្រជាជន ៧០ នាក់ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត និងមានប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេចជិត ៨០% នៃចំនួនប្រជាជនរួមក្នុងឃុំ។ ចូលរួមកសាងសម្រេចបណ្ដាភូមិជនបទថ្មី រួមចំណែកជួយឃុំឡុងហ៊ីបកសាងសម្រេចលក្ខឋានឃុំជនបទថ្មី និងលើកកម្ពស់គុណភាពជារៀងរាល់ឆ្នាំ។ គណៈការងាររណសិរ្សបណ្ដាភូមិនៅទាំងចូលរួមសកម្មភាពសប្បុរសធម៌សង្គម ជាលទ្ធផល ចលនាអំណោយបានជាង ៧០០ ចំណែក សរុបតម្លៃ ២១០ លានដុង ព្រមទាំងចលនាសប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ១២ ខ្នង តម្លៃ ៤៨០ លានដុងជូនដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាកអំពីលំនៅឋាន និងចូលរួមកសាងប្រព័ន្ធអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវដោយប្រើអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យតាមផ្លូវលំលេខ ៣៦ ប្រវែង ១២០ ម៉ែត្រ សរុបថវិកាកសាង ៧០ លានដុង។ បច្ចុប្បន្ន បណ្ដាផ្លូវភ្ជាប់ពីឃុំមួយទៅឃុំមួយ ពីភូមិមួយទៅភូមិមួយសុទ្ធសឹងមានប្រព័ន្ធអំ ពូលភ្លើងបំភ្លឺ មានផ្កាលម្អស្រស់ស្អាត។ ផ្លូវទាំងនោះបានគណៈការងាររណសិរ្ស បណ្ដាភូមិចូលរួមថែទាំដាំផ្កាប្លែកៗ ផ្ដើមពីនោះ កសាងបានទម្រង់ផ្លូវផ្កានៅជនបទ មានផ្កាច្រើនប្រភេទរីកស្គុះស្គាយខួបឆ្នាំ។
ជារៀងរាល់ខែ គណៈការងាររណសិរ្សបណ្ដាភូមិសុទ្ធសឹងចាត់តាំងប្រជុំតាមកាលកំ ណត់ដោយមានខ្លឹមសារច្រើន និងសម្បូរបែប។ ក្រៅពីបណ្ដាខ្លឹមសារស្ដីពីមុខជំនាញ នៅទាំងបានផ្ដល់បន្ថែមនូវព័ត៌មានថ្មីៗ ប្រជុំជីវភាពបធានបទ ព័ត៌មានអំពីគំរូឆ្នើម របស់រណសិរ្សទៀតផង។
បណ្ដាលទ្ធផលដែលសម្រេចបានពីការធ្វើសកម្មភាពខាងលើនោះបានបង្ហាញឲ្យយើងឃើញថា គណៈការងាររណសិរ្សភូមិពង្រីកបាននូវតួនាទី សមត្ថកិច្ច ភារកិច្ច ជាស្ពា នមេត្រីភាពរវាងបក្ស រដ្ឋអំណាច និងប្រជាជនអនុវត្តល្អការងារធ្វើវិវេចនាកម្មសង្គម បំពេញយោបល់កសាងបក្ស កសាងរដ្ឋអំណាចឲ្យបានរឹងមាំ៕
គឹមសី-ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។