17/05/2022 07:44
ចំពោះប្រជាជននៅជនបទភាគច្រើនប្រកបរបរកសិកម្ម ប្រភពចំណូលមិនសូវបានលំនឹង អាចជ្រើសរបៀបនិងរូបភាពវាល់សមស្រប។ ផលប្រយោជន៍នៃការចូលរួមគាំពារសង្គម អ្នកមានវ័យពី ១៥ ឆ្នាំឡើងទៅពេលចូលរួមគាំពារសង្គមនឹងបានទទួលរបបចូលនិវត្តន៍ មរណភាព បានទទួលបណ្ដារបបដទៃមួយចំនួនទៀត ដូចជាបានផ្ដល់គាំពារសុខាភិបាលពេលមានលក្ខណៈគ្រប់គ្រាន់តាមច្បាប់កំណត់។
ជាមួយនឹងបណ្ដាផលប្រយោជន៍ដូចបានពោលខាងលើនោះ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងហ៊ីបសហការជាមួយគណៈកម្មាធិការប្រជាជនឃុំចាត់តាំងពិធីចេញបង្ហាញ់មុខទម្រង់ “ប៉ិនប្រសប់ប្រជាចលនា” នៅភូមិក្បាលទូកភ្ជាប់ជាមួយសិក្ខាសាលាស្ដីពីការងារពង្រីកមុខសញ្ញាចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ព្រមទាំងផ្សព្វផ្សាយប្រការគប្បីដឹងអំពីគាំពារសង្គមស្ម័គ្រចិត្ត ខ្លឹមសារសំខាន់ៗមួយចំនួនអំពីគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត។ល។ ទម្រង់នេះមានសមាជិក ០៩ នាក់ ក្នុងនោះប្រធានគណៈកម្មការប្រជាជនភូមិធ្វើជាប្រធានទម្រង់ ប្រធានគណៈការងាររណសិរ្សភូមិធ្វើអនុប្រធាន បណ្ដាប្រធានសាខាសមាគមអង្គការមហាជនភូមិ អ្នកមានប្រជាប្រិយភាព នគរបាលយោធាភូមិធ្វើជាសមាជិក។
បន្ទាប់ពីទម្រង់ធ្វើសកម្មភាពបានមួយសប្ដាហ៍ មានប្រជាជន ១៦ នាក់ចុះឈ្មោះចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ក្នុងនោះមាន ០៤ នាក់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារជិតក្រ ០៣ នាក់ មានវ័យជាង ៥០ ឆ្នាំ។ នេះជាលទ្ធផលដំបូងរបស់ទម្រង់។ នៅពេលខាងមុខ ឃុំនឹងពង្រីកទូលាយទម្រង់នេះនៅលើភូមិសាស្រ្តឃុំ៕
គឹមសី-ថាច់ហ្វាង
ពិធីចេញបង្ហាញមុខទម្រង់។ រូបថត៖ គឹមសី
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។