• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ឃុំភឿកហ៊ឹងអនុវត្តល្អការងារប្រមូលផ្ដុំអតីតយោធិនចូលក្នុងអង្គការចាត់តាំង

18/07/2023 09:37

      ការប្រមូលផ្ដុំអតីតយោធិនចូលរួមក្នុងអង្គការចាត់តាំងជាគោលការណ៍ដ៏ធំមួយរបស់បក្ស និងរដ្ឋ។ អនុវត្តគោលការណ៍នោះ ការងារចលនាប្រមូលផ្ដុំអតីតយោធិនចូលរួមក្នុងក្លឹប នៅឃុំភឿកហ៊ឹង ស្រុកថ្កូវក្នុងពេលកន្លងតែងបានផ្សព្វផ្សាយអនុវត្តល្អប្រសើរ រួមចំណែក អប់រំ លើកទឹកចិត្តអតីតយោធិនរក្សា ពង្រីកអត្តចរិត ប្រពៃណី “កងទ័ពអ៊ំហូ”  អនុវត្តល្អ កាតព្វកិច្ចពលរដ្ឋ ធ្វើជាគំរូក្នុងការចូលរួមអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។

ទម្រង់ផ្លូវផ្ការបស់សមាគមអតីតយុទ្ធជនឃុំភឿកហ៊ឹង។

      គិតមកទល់ពេលនេះ ឃុំភឿកហ៊ឹងប្រមូលផ្ដុំអតីតយោធិនបានចំនួន ១២៥ រូបចូលក្នុង ក្លឹបដើម្បីបំពាក់បំប៉ន អប់រំ លើកទឹកចិត្តអតីតយោធិនឲ្យរក្សានិងពង្រីកអត្តចរិតកងទ័ពអ៊ំហូ ប្រវេណីបដិវត្តន៍របស់មូលដ្ឋាន ចូលរួមផ្សព្វផ្សាយចលនាសាច់ញាតិនិងគ្រួសារអនុវត្ត ល្អបណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន សាមគ្គីជួយគ្នាក្នុងការរស់នៅ រួមចំណែកអនុវត្តសម្រេចល្អភារកិច្ចកសាង ពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ គណៈ អធិការក្លឹបអតីតយោធិនបន្តចាត់តាំងជ្រួតជ្រាប លើកកម្ពស់ចំណេះដឹងជូនកងកម្លាំងអតី តយោធិនអំពីសេចក្ដីណែនាំអន្តរផ្នែកលេខ ១២៧/២០០៧/TTLT-BQP-HCCBVN របស់ក្រសួងការពារជាតិនិងសមាគមអតីតយុទ្ធជនវៀតណាម បែបបទចលនាប្រមូលផ្ដុំអតីតយោធិននៅមូលដ្ឋានរបស់សមាគមអតីតយុទ្ធជន គណៈបញ្ជាការដ្ឋានយោធា អង្គ ការសម្ព័ន្ធយុវជនខេត្ត។ ឆ្លងតាមរយៈនោះ សន្សឹមៗលើកកម្ពស់ចំណេះដឹងអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បណ្ដាសារាចរ សេចក្ដី សម្រេចរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ជូនអតីតយោធិន។ បណ្ដាសមាជិក របស់ក្លឹបតែងមានសតិអារម្មណ៍រឹងប៉ឹង មានគោលជំហរនឹងនចំពោះគោលដៅឯករាជ្យ ជនជាតិនិងលទ្ធិសង្គមនិយម ប្ដេជ្ញាតស៊ូប្រឆាំងនឹងល្បិចកល “ធ្វើឲ្យប្រែប្រួលសន្តិភាព” របស់ខ្មាំងសត្រូវ សកម្មធ្វើជាគំរូចូលរួមកសាង ការពារបក្ស រដ្ឋអំណាចមូលដ្ឋាន ចូលរួម ពង្រីកសេដ្ឋកិច្ចសង្គម ជួយគ្នាពង្រីកការផលិត កែលម្អជីវភាព លុបបំបាត់ភាពក្រីក្រ។ ក្លឹបបានចូលរួមកសាងទម្រង់ប៉ិនប្រសប់ការងារប្រជាចលនាជាច្រើនទម្រង់ ដូចជាក្រុម ស្វ័យគ្រប់គ្រងអតីតយោធិនភូមិអូររូងមានទម្រង់ចលនាប្រជាជនកសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវភ្លឺប្រឡាយ ៣/២ ចាប់ពីភូមិផ្សារដល់ឃុំង៉ាយហ៊ុង (ស្រុកទីវកឹង) សរុបប្រវែង ១.២០០ ម៉ែត្រ។ ក្រុមស្វ័យគ្រប់គ្រងអតីតយោធិនភូមិត្បូងផ្សារ (ស្លែងថ្មី) កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវជនបទក្នុងភូមិប្រវែង ៤៦០ ម៉ែត្រ។ ទម្រង់ចិញ្ចឹមជ្រូកប្រមាណ ១០០ ក្បាលរបស់អតីតយោធិនឡេវ៉ាំងអើ នៅភូមិផ្សារ។ល។ ក្រៅពីនោះ ក្លឹបនៅទាំងសហការ ជាមួយនគរបាលឃុំប្រចាំការ យាមល្បាតការពារបានល្អនៅបណ្ដាថ្ងៃបុណ្យ ព្រឹត្តិការណ៍ ធំៗ បុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិខ្មែរ កសាងផែនការចម្ចាត់ឧក្រឹដ្ឋជនបង្កបាប គ្រោះសង្គមនៅលើភូមិសាស្រ្តទៀតផង។ ក្លឹបក៏បានចូលរួមផ្សព្វផ្សាយអំពីការងារបង្ការប្រឆាំងឧក្រឹដ្ឋកម្ម HIV គ្រឿងញៀន រំលោភភេទនិងបណ្ដាកម្មវិធី “ទូទាំងប្រជាជនចូល រួមកសាងភូមិសុវត្ថិភាពអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សព្វផ្សាយអំពីវិស័យចរាចរណ៍ផ្លូវគោក ចូលរួមអនុវត្តល្អចលនា “មហាជនការពារសន្តិសុខមាតុភូមិ” ភ្ជាប់ជាមួយចលនា “ប៉ិន ប្រសប់ការងារប្រជាចលនា”  ទៀតផង។ អំពីការចូលរួមកសាងគ្រួសារវប្បធម៌ ភូមិវប្បធម៌ ជនបទថ្មី ក្លឹបបានសហការជាមួយបណ្ដាអង្គការមហាជនចាត់តាំងផ្សេព្វផ្សាយអំពី ខ្លឹមសារនៃបណ្ដាលក្ខឋានកសាងជនបទថ្មី កសាងគ្រួសារវប្បធម៌ គោលនយោបាយ ឧបត្ថម្ភអំពីលំនៅឋានចំពោះអ្នកមានសគុណជាមួយនឹងបដិវត្តន៍ អំពីសុវត្ថិភាពគ្រោះ ថ្នាក់ចរាចរណ៍ បង្ការពន្លត់អគ្គិភ័យ។ល។

     សមមិត្តគឹមង៉ុកម៉ាញ់ ប្រធានសមាគមអតីយុទ្ធជនឃុំភឿកហ៊ឹងឲ្យដឹងថា គណៈអធិការ ក្លឹបអតីតយោធិនឃុំតែងម្ចាស់ការសហការជាមួយគណៈបញ្ជាការយោធាឃុំ សម្ព័ន្ធយុវ ជនឃុំធ្វើសេនាធិការនិងស្នើទាន់ពេលដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជា ជនឃុំក្នុងការអនុវត្តន៍សេចក្ដីណែនាំអន្តរផ្នែកលេខ ១២៧ របស់ក្រសួងការពារជាតិនិង សមាគមអតីតយុទ្ធជនវៀតណាមមួយអន្លើដោយបណ្ដាសារលិខិតដែលពាក់ព័ន្ធផ្ទាល់ នឹងស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន។​ ឆ្លងតាមរយៈនោះ ប្រសិទ្ធភាពនៃការងារប្រមូល ផ្ដុំអតីតយោធិនចូលក្នុងអតីតយោធិនបានរួមចំណែកក្នុងការអប់រំ លើកទឹកចិត្តអតីតយោ ធិនឲ្យរក្សា ពង្រីកអត្តចរិត ប្រវេណី “កងទ័ពអ៊ំហូ” អនុវត្តល្អកាតព្វកិច្ចពលរដ្ឋ ធ្វើជាគំរូ ចូលរួមអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។ ជាពិសេសរួមចំណែកអនុវត្តល្អគោលនយោ បាយសមរភូមិក្រោយកងទ័ព តបស្នងសងគុណ ជួយឲ្យអតីតយោធិនមានការសាមគ្គី ជួយគ្នាទៅទៅមកក្នុងការរស់នៅ ដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រ សន្សឹមៗលើកកម្ពស់ជីវភាពជូនអតីតយោធិន ផ្ដើមពីនោះកាត់មួយចំណែកអតីតយោធិនទៅរកស៊ី ឆ្ងាយ៕

អត្ថបទ-រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.