22/05/2022 07:46
អ្នកស្រីង្វៀងធីថាញ់ថ្វង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបិញភូបានឱ្យដឹង៖ ឃុំមានក្រុមបោះឆ្នោត ១០ កន្លែង។ បច្ចុប្បន្នការងារផ្សព្វផ្សាយបានបណ្ដាមូលដ្ឋានជំរុញមាំ ជួយឱ្យម្ចាស់ឆ្នោតយល់ច្បាស់គោលបំណង អត្ថន័យ ពេលវេលាបោះឆ្នោត។ បណ្ដាក្រុមបោះឆ្នោតក្នុងឃុំត្រៀមបម្រុងសន្និបាតពិគ្រោះចរចាលើកទីបីឯកភាពបញ្ជីរាយនាមជាផ្លូវការបណ្ដាបេក្ខជន។
នៅក្នុងសន្និបាតពិគ្រោះចរចាលើកទីមួយ បណ្ដាក្រុមបោះឆ្នោតក្នុងឃុំបានចាត់តាំងម៉ឺងម៉ាត់ ត្រូវតាមការកំណត់ ត្រូវតាមសមាសភាពបណ្ដាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំទទួលបន្ទុកភូមិសាស្រ្តភូមិ បណ្ដាសមមិត្តសាខាគណៈប្រតិបត្តិការសាខាបក្ស សមាជិកគណៈការងាររណសិរ្សភូមិ។ សន្និបាតបានប្រកាសសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនឃុំស្ដីពីពេលវេលាចាត់តាំងបោះឆ្នោត ផ្សព្វផ្សាយផែនការបោះឆ្នោតរបស់ថ្នាក់ឃុំ និងត្រៀមបម្រុងបណ្ដាលក្ខណៈធានាបម្រើឱ្យការងារបោះឆ្នោតរបស់ភូមិ។ គណៈការងាររណសិរ្សភូមិប្រកាសសេចក្ដីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំស្ដីពីបត់បែងចំនួនសមាជិកគណៈអធិការកិច្ចប្រជាជនរបស់ភូមិនីមួយៗ ឆ្លងតាមសម្បទា សេចក្ដីព្រាងឧទ្ទេសនាមចំនួនបេក្ខជនប្រធានគណៈកម្មការប្រជាជន និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំដើម្បីសន្និបាតពិភាក្សាយល់ព្រម។
ម្ចាស់ឆ្នោតភូមិភូហឹងទី១ ចូលរួមសន្និបាតផ្សព្វផ្សាយការងារបោះឆ្នោត។ រូបថត៖ ថាញ់ញ៉ា
មានមុខក្នុងសន្និបាតពិគ្រោះចរចាលើកទីពីររបស់ក្រុមបោះឆ្នោតភូមិភូហ៊ឹងទី ១ ឃុំបិញភូ នេះជាសន្និបាតដើម្បីម្ចាស់ឆ្នោតជជែកអំពីលក្ខណៈ សម្បទា និងឧទ្ទេសនាមបេក្ខជន (បើសិនមាន)។ ក្នុងសន្និបាតនេះ ប្រធានគណៈកម្មការប្រជាជនភូមិប្រកាសសេចក្ដីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនឃុំស្ដីពីពេលវេលាចាត់តាំងបោះឆ្នោត ផ្សព្វផ្សាយផែនការបោះឆ្នោតរបស់ថ្នាក់ឃុំ និងរបាយការណ៍ការងារអាណត្តិកាលកន្លងរបស់គណៈកម្មការប្រជាជនភូមិ។ សមាជិកគណៈអធិការកិច្ចប្រជាជនឃុំឆ្លងរបាយការណ៍បូកសរុបការអនុវត្តន៍ភារកិច្ចនៅភូមិសាស្រ្តភូមិក្នុងពេលកន្លង។ សន្និបាតក៏ផ្សព្វផ្សាយដល់អ្នកបោះឆ្នោតពីលក្ខណៈ សម្បទារបស់ប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ ទន្ទឹមនឹងនោះ អនុម័តឆ្លងបញ្ជីរាយនាមបណ្ដាបេក្ខជនប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនអាណត្តិកាល ២០២២‑២០២៥ ដែលបានឯកភាពឧទ្ទេសនាមនៅក្នុងសន្និបាតលើកទីមួយ។ សន្និបាតជជែកអំពីរបាយការណ៍បូកសរុបរបស់ប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជន យកយោបល់សម្រេចរបស់ម្ចាស់ឆ្នោតដើម្បីឯកភាពឧទ្ទេសនាម និងបង្កើតបញ្ជីរាយនាមបេក្ខជនតំណែងប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ។
លោកង្វៀងវ៉ាំងចៀង ម្ចាស់ឆ្នោតនៅភូមិភូហ៊ឹងទី ១ ចែករំលែក៖ ចូលរួមសន្និបាត ម្ចាស់ឆ្នោតបានស្ដាប់ឧទ្ទេសនាមអំពីចំណេះវិជ្ជា លទ្ធភាព អត្តចរិត សីលធម៌របស់បណ្ដាអ្នកនឹងចូលរួមឈរឆ្នោតលើកនេះ ដើម្បីម្ចាស់ឆ្នោតចូលរួមពិនិត្យ វាយតម្លៃ ជជែក។
បណ្ដាកិច្ចការត្រៀមបម្រុងសម្រាប់ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំលើភូមិសាស្រ្តឃុំបិញភូជួបប្រទះភាពងាយស្រួលច្រើនយ៉ាង។ គណៈចង្អុលការការងារបោះឆ្នោតឃុំបានចាត់តាំងហ្វឹកហាត់ក្ដាប់ច្បាស់បណ្ដាការកំណត់អំពីការងារបោះឆ្នោត បំផុតគឺបណ្ដាការកំណត់ថ្មី។ ការយកចិត្តទុកដាក់ដឹកនាំហ្មត់ចត់របស់គណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការប្រជាជនឃុំស្ដីពីការងារបោះឆ្នោត កម្មាភិបាលបំពេញការងារបោះឆ្នោតបានបញ្ចូលចំណេះដឹង មានបទពិសោធន៍ក្នុងការងារបោះឆ្នោត។ ការងារឃោសនា ផ្សព្វផ្សាយឆ្ពោះទៅដល់ការបោះឆ្នោត បានបណ្ដាផ្នែកគ្រប់លំដាប់ថ្នាក់អនុវត្តជាប្រចាំ បន្តបន្ទាប់ជួយឱ្យម្ចាស់ឆ្នោតយល់ច្បាស់ពីគោលបំណង អត្ថន័យរបស់ សកម្មភាពបោះឆ្នោត។ ទោះជាដូច្នោះក៏ដោយ ក្នុងរយៈពេលត្រៀមបម្រុងឱ្យការបោះឆ្នោត ក៏កើតមានបណ្ដាការលំបាកជាប់ជំពាក់ ដូចជា៖ មូលដ្ឋានសម្ភារបម្រើឱ្យសន្និបាតបោះឆ្នោតនៅតាមភូមិមួយចំនួនមិនទាន់ធានាមូលនិធិពេលវេលាត្រៀមបម្រុងសម្រាប់ការងារបោះឆ្នោតនៅចង្អៀតចង្អល់។ នៅចំពោះមុខការលំបាកនោះ គប្បីមានការខិតខំ សាមគ្គីរបស់គណៈចង្អុលការ និងបណ្ដាសមាជិកដើម្បីសម្រេចល្អការងារបោះឆ្នោតត្រូវតាមពេលវេលា សំណូមពរបានដាក់ចេញ។
អ្នកស្រីង្វៀងធីថាញ់ថ្វង ឱ្យដឹងបន្ថែមទៀតថា គិតមកទល់ពេលនេះ ការងារផ្សព្វផ្សាយបញ្ជីរាយនាមបណ្ដាបេក្ខជន ទីកន្លែងកំពុងបានមូលដ្ឋានត្រៀមបម្រុងរួចស្រេច ដើម្បីបំផុសចលនាម្ចាស់ឆ្នោតទៅបោះឆ្នោតបានគ្រប់គ្រាន់។ ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់បានរឹតបន្តឹង ធានាឱ្យការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ និងសមាជិកគណៈអធិការកិច្ចប្រជាជនឃុំលើភូមិសាស្រ្តឃុំបានប្រព្រឹត្តទៅដោយសុវត្ថិភាព ត្រូវតាមការកំណត់។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនឃុំតម្រូវបន្ទុកសមាជិកទទួលបន្ទុកភូមិសាស្រ្តនីមួយៗ បង្កើនការងារពិនិត្យអង្កេត ធានាសកម្មភាពបោះឆ្នោតអនុវត្តត្រូវតាមពេលវេលា ធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មុន និងក្នុងថ្ងៃបោះឆ្នោត។
ជាមួយការត្រៀមបម្រុងហ្មត់ចត់អំពីរាល់កិច្ចការ ជឿជាក់ថា ការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ សមាជិកគណៈអធិការកិច្ចប្រជាជនឃុំបិញភូអាណត្តិកាល ២០២២‑២០២៥ នឹងសម្រេចត្រូវតាមគោលដៅសំណូមពរដាក់ចេញ និងសម្រេចជោគជ័យល្អប្រសើរ ជាថ្ងៃបុណ្យធំរបស់ម្ចាស់ឆ្នោតក្នុងទូទាំងឃុំយ៉ាងពិតប្រាកដ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។