• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គោលនយោបាយឥណទានឧបត្ថម្ភមាមីងខ្មែរនៅស្រុកទីវកឹងពង្រីកសេដ្ឋកិច្ច

12/04/2022 15:13

ដោយទទួលបានគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋ ក្នុងនោះមានគោលនយោបាយឥណទានជាដើម។ ឆ្នាំ ២០២១ ស្រុកលុបបំបាត់គ្រួសារក្រីក្រ ៥៥៦ គ្រួ។ បច្ចុប្បន្ន ក្នុងស្រុកនៅមានគ្រួសារក្រីក្រត្រឹមតែ ៣១៩ គ្រួសារ ប៉ុណ្ណោះ (ភាគច្រើនស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម) និង ១.២៤៤ គ្រួសារជិតក្រីក្រ។ សម្រេចបានលទ្ធផលក្នុងការលុបបំបាត់ភាពក្រីក្រនោះ មានការរួមចំណែកយ៉ាងសកម្មរបស់ធនាគារគោលនយោបាយសង្គមស្រុកដែលបានអនុវត្តល្អគោលនយោបាយឥណទានរបស់បក្ស និងរដ្ឋ។

លោកកាវតៀងដង(ទី ១ ខាងស្តាំ)សំណេះសំណាលអំពីការពង្រីកសេដ្ឋកិច្ចគ្រួសារលោកថាច់រ៉ូន។

 

ដោយកំណត់ថាការងារកាត់បន្ថយភាពក្រីក្រស្ថិរភាពជាភារកិច្ចនយោបាយសំខាន់មួយ  កន្លងហើយធនាគារគោលនយោបាយសង្គមស្រុកទីវកឹង​ ផ្តុំកម្លាំងកេណ្ឌប្រមូល​បណ្តាប្រភពទុនអនុវត្តល្អគោលនយោបាយឥណទានរបស់រដ្ឋដើម្បី​ឧបត្ថម្ភប្រជាជនក្នុង​នោះមានមាមីងខ្មែរពង្រីកសេដ្ឋកិច្ច កែលម្អជីវភាព ។ លោក កាវតៀងដង  នាយកធនាគារគោលនយោបាយសង្គមស្រុក​ទីវកឹងមានប្រ​សាសន៍ថា៖ កន្លងហើយ ទោះបីជួបការលំបាកច្រើនដោយសារអាសន្នរោគកូវីដ-១៩ ប៉ុន្តែដោយបានការ​យកចិត្តទុកដាក់ ចង្អុលការរបស់គណៈកម្មាធិការបក្ស ​រដ្ឋអំណាចគ្រប់លំថ្នាក់រួមជាមួយការខិតខំរបស់ធនាគារគោលនយោបាយសង្គមស្រុក ក្នុងការកេណ្ឌប្រមូលបណ្តាប្រភពទុន សកម្មក្នុងការរំសាយទុនបានទាន់ពេលសុវត្ថិភាព បង្កលក្ខណៈឲ្យមាមីងមានដើមទុនពង្រីកការផលិត។

ភូមិអូរខ្នារ ឃុំហ៊ីវទ្រុងជាភូមិមួយក្នុងចំណោមភូមិដែលមានមាមីង​ខ្មែរជាច្រើនបុល​ទុន​ពីធនាគារគោលនយោបាយសង្គមស្រុកដើម្បីពង្រីកការផលិត កែលម្អជីភាព។ មីងង្វៀងធីកឹមប្រធានក្រុមប្រិតសំចៃ និងបុលទុនភូមិអូរខ្នារបានឲ្យដឹងថា៖ បណ្តាគ្រួសារមាមីងខ្មែរក្នុងភូមិដែលបុលទុនអាទិភាពពង្រីកការផលិតរួចផុតពីភាពក្រីក្រស្ថិរភាពដូចគ្រួសារ៖ លោកថាច់រ៉ូន មីងថាច់ធីគឹមឡួង សឺនធីម៉ែន គឹមធី​បុណ្យ ថាច់​ជួន។ល។​ មកទល់ដំណាច់ខែមីនា ឆ្នាំ ២0២២ ភូមិមានគ្រួសារក្រីក្រ និងជិតក្រ ៣៩ គ្រួបានបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក  ក្នុងនោះមានគ្រួសារមាមីង​ខ្មែរ ១៧ គ្រួសរុបប្រាក់បំណុល​ជាង ១,៦ ពាន់​លាន​ដុង។

គ្រួសារ ថាច់រ៉ូននៅភូមិ អូរខ្នារជាគ្រួសារក្រីក្រមួយគ្រួដែលបានបានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមវិនិយោគក្នុងការចិញ្ចឹមសត្វ ពង្រីកការផលិតរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២0២0។  មីង ថាច់ធីស៊ើង (ម្តាយលោកថាច់រ៉ូន) រីករាយឲ្យដឹងថា៖ អាស្រ័យបានធនាគារបង្កលក្ខណៈឲ្យកូនខ្ញុំបុលទុនអាទិភាព ទើបគ្រួសារខ្ញុំមានដើមទុនសម្រាប់ពង្រីកសេដ្ឋកិច្ច ជីវភាពគ្រួសារបានស្ថិរភាពដូចបច្ចុប្បន្ន។ ឆ្នាំ ២០១៤ កូន​ខ្ញុំ​បុលទុនបាន ​១៥​ លានដុងផ្សំនឹង​ប្រាក់សន្សំសំចៃ ០៧​ លាន​ដុងរបស់គ្រួសារទៀត ក៏ទិញបានគោញីល្អ ០២​ ក្បាល។ មក​ទល់​ពេល​នេះ គ្រួសារ​ខ្ញុំ​មាន​គោ​ ០៥​ ក្បាល។ ដោយសារ​ចង់​វិនិយោគ​ទិញ​សម្ភារ​ផលិត គ្រួសារខ្ញុំក៏​លក់​គោ​ ០៣ ក្បាល តម្លៃ​ជាង ៤៥ លាន​ដុង ។ បានប្រាក់នោះមក គ្រួសារខ្ញុំក៏ទិញម៉ាស៊ីនជ្រួយដីតម្លៃជាង ៣0 លានដុង ប្រាក់ក្រៅពីនោះ ខ្ញុំទិញមាន់ ទាមកចិញ្ចឹម ។ល។ ក្រៅពីរបរចិញ្ចឹមសត្វ ស៊ីឈ្នួលជ្រួយដីឲ្យមាមីងក្នុងភូមិតាមរដូវស្រូវមួយរដូវៗ កូនខ្ញុំនៅទាំងទៅធ្វើជាងកំបោររក​ប្រាក់​ចំណូល​បន្ថែម  ដើម្បីកសាង​ជីវភាព​គ្រួសារឲ្យ​រីក​ចម្រើនជាងទៀត។

លោកកាវតៀងដង (ទី ១ ខាងស្តាំ) សំណេះសំណាលជាមួយគ្រួសារលោកថាច់រ៉ូន។

លោក ថាច់ចៀង ប្រធានគណៈកម្មការប្រជាជនភូមិអូរខ្នារបានឲ្យដឹងថា៖ អាស្រ័យអនុវត្តល្អគោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងនោះ មានគោលនយោបាយឥណទានទើបអត្រាគ្រួសារក្រីក្ររបស់ភូមិមានការថយចុះគួរឲ្យកត់សម្គាល់។ ប្រសិនបើកាលពីឆ្នាំទើបចែកភូមិ (២០០៤) ទូទាំងភូមិមានគ្រួសារក្រីក្រ ១៦៥ គ្រួសារ ស្រូបយកអត្រាជាង ៧២% នៃចំនួនគ្រួសាររួមក្នុងភូមិលុះដល់ឆ្នាំ ២០២២ ភូមិនៅមានគ្រួសារក្រីក្រត្រឹមតែ ០៧ គ្រួសារប៉ុណ្ណោះ ភាគច្រើនជាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។

លោកកាវតៀងដងបានឲ្យដឹងបន្ថែមទៀតថា៖ ឆ្នាំ ២០២២ ធនាគារគោលនយោបាយសង្គមស្រុកបន្តកិច្ចសហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចស្រុក គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជន ដើម្បីអនុវត្តល្អគោលនយោបាយឥណទានអាទិភាពសម្រាប់គ្រួសារប្រជាជនក្រីក្រ ជិតក្រ និងមុខសញ្ញាផ្សេងៗទៀតរបស់ខេត្តសមស្របទៅនឹងមូលដ្ឋានក្នុងដំណាក់កាលនីមួយៗ។ ទន្ទឹមនឹងនោះ ធនាគារក៏បង្កើនការបណ្តុះបណ្តាលបំពាក់បំប៉នបុគ្គលិកនៃប្រព័ន្ធធនាគារគោលនយោបាយសង្គមស្រុកអនុវត្តល្អការងារគោលនយោបាយឥណទានសង្គមក្នុងស្ថានភាពថ្មី។   

ឆ្នាំ ២0២២ ធនាគារគោលនយោបាយសង្គមស្រុកទីវកឹងបន្តកិច្ចបង្កលក្ខណៈជូនបណ្តាគ្រួសារប្រជាជនក្នុងនោះមានគ្រួសារមាមីងខ្មែរបុលទុនអាទិភាពដើម្បីពង្រីកការផលិត។ គិតមកដល់ដំណាច់ខែមីនា ឆ្នាំ ២0២២ ទូទាំងស្រុកមានគ្រួសារប្រជាជន ៦៩២ គ្រួបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ប្រាក់បំណុលជាង ២0,៣ ពាន់លានដុង។ ក្នុង​នោះ​មាន​គ្រួសារមាមីង​ខ្មែរ ១៧១​ គ្រួសារ​ សរុបប្រាក់បំណុល​ជាង ៤,៦​ ពាន់​លាន​ដុង៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.