21/10/2022 09:37
បណ្ដាកីឡាករ ទាល់តែមានការស្ទាត់ជំនាញក្នុងការហែលទឹកទើបបានជ្រើសចូលរួមក្នុងក្រុមប្រណាំងទូក-ង។
កន្លងហើយ កើតមានករណីបាត់បងជីវិតជាច្រើនទាក់ទងដល់ការលង់ទឹកចំនួនករណីបាត់បង់ជីវិត មិនចំពោះតែកុមារឡើយ នៅទាំងមានអ្នកវ័យជំទង់ឬក៏វ័យចំណាស់ទៀតផង។ ហេតុនោះការបំពាក់ពីលទ្ធភាពហែលទឹកសម្រាប់ខ្លួនគឺជាតម្រូវការចាំបាច់។
បងថាច់យ៉ែង អ្នកប្រកបរបរនេសាទ នៅភូមិតាលោង ឃុំឡុងវិញ ស្រុកយ្វៀងហាយបានចែករំលែក៖ ដំបូងបង្អស់ដើម្បីធានាអាយុជីវិតរបស់ខ្លួនក្នុងបរិស្ថានដែលមានព្រែកប្រឡាយច្រើន ការបំពាក់លទ្ធភាពហែលទឹកជាបញ្ហាសំខាន់។ បើសិនជួបឧបទ្ទវហេតុត្រូវលិចទូកក៏អាចដោះស្រាយបានផលប៉ះពាល់ដល់អាយុជីវិត។ អាស្រ័យការប្រកបរកស៊ីក្នុងបរិស្ថាន ទឹក ខ្ញុំក៏តែងត្រៀមបម្រុងអាវកំសួល សម្រាប់ធ្វើជាឧបករណ៍ជំនួយបន្ថែមដើម្បីជៀសវាង ឧបទ្ទវហេតុផ្សេងៗលើទន្លេ។ ជាមួយនឹងបទ ពិសោធន៍ប្រកបរបរនេសាទ ខ្ញុំក៏សូមក្រើនរំលឹកដល់ជនគ្រប់រូបគប្បីរៀនហែលទឹក ដើម្បីបង្ការសភាពការណ៍អាក្រក់កើតឡើងផ្ទាល់ខ្លួន។
ការហែលទឹកក៏បានចាត់ទុកជាវិញ្ញាសាហាត់ប្រាណចាំបាច់មួយ ពីព្រោះរាល់កាយវិការហែលទឹកតែងទាក់ទងដល់ការប្រើអវយវៈលើសព៌ាង្គកាយ ក្នុងនោះដៃ និងជើងមានតួនាទីសំខាន់។ មនុស្សមួយចំនួនយល់ឃើញថាមិនខុសអីពីការធ្វើដំណើរហាត់ប្រាណនៅលើគោកឡើយ។
តាមប្រសាសន៍របស់លោកឡឹមវុាំងក្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញ៖ ដើម្បីជៀសវាងស្ថានភាពករណីលង់ទឹក មូល ដ្ឋានក៏តែងយកចិត្តទុកដាក់ និងកសាងបណ្ដាខ្លឹមសារផ្សព្វផ្សាយលើអនុស្ថានីយផ្សាយសំឡេងរបស់ឃុំ ទុកឱ្យប្រជាជនមានស្មារតីយល់ ដឹងពេលរស់នៅក្នុងតំបន់ដែលមានព្រែកប្រឡាយច្រើន បំពាក់ចំណេះដឹងហែលទឹកសម្រាប់ខ្លួន ជួយបង្ហាត់បន្តដល់បណ្ដាសមាជិកដទៃទៀតក្នុងគ្រួសារ។ គិតតាំងពីដើមឆ្នាំមកទល់ ពេលនេះ លើភូមិសាស្ត្រឃុំគ្មានកើតករណីបាត់បង់ជីវិត អាស្រ័យដោយការលង់ទឹកឡើយ។
ដើម្បីជៀសវាងករណីលង់ទឹក ក្នុងការជ្រើសរើសកីឡាករចូលរួមប្រណាំងទូក-ងរៀងរាល់ ឆ្នាំប្រការគប្បីពិនិត្យ ក្រៅពីមានកាយសម្បទា សុខភាពមាំមួននៅទាំងពិនិត្យមើលពីលទ្ធភាព ហែលទឹកទៀតផង។ បណ្ដាអ្នកទទួលបន្ទុកក្រុមអុំទូកមានការនឹងនរចិត្តពេលចូលរួមប្រណាំងទូក-ង។ រួចមានឆ្នាំខ្លះ ក្រុមទូកក៏ជួបប្រទះឧបទ្ទវហេតុដូចជាលិចទូកជាដើម ប៉ុន្តែបណ្ដាកីឡាករនៅតែមានសុវត្ថិភាព។
បច្ចុប្បន្ន ការកសាងកន្លែងហែលទឹក មិនត្រឹមតែជួយឱ្យប្អូនៗលត់ដំរាងកាយបានល្អ តាមរបៀបហាត់ប្រាណឡើយនៅទាំងបង្ការការលង់ទឹកពេលត្រូវឆ្លងព្រែកប្រឡាយ ឬក៏មានហេតុភេទអ្វីម្យ៉ាងកើតឡើងតាមរយៈការធ្វើដំណើរផ្លូវទឹកទៀតផង៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។