• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គិតគូរលំនៅឋានជូនសមាជិកា

10/05/2022 08:53

សកម្មភាពគិតគូរដល់សមាជិកាបងប្អូននារីដែលជួបលំបាកពីលំនៅឋាន គឺជាភារកិច្ចសំខាន់ និងជាក់ស្តែងរបស់សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។ គិតតាំងពីដើមឆ្នាំ ២0២២ មកដល់ពេលនេះ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តចលនាបណ្តាអង្គការ សប្បុរសជនចូលរួមឧបត្ថម្ភកសាងលំនៅឋានថ្មី ២១ ខ្នង ជូនសមាជិកាបងប្អូននារីក្រីក្រ ជិតក្រ សរុបតម្លៃជាង ៧៥0 លានដុង។

គ្រួសារមីង ថាច់ធីញ៉ាង នៅភូមិស្មោញ ឃុំឡុងឌឹកទីក្រុង ត្រាវិញជាគ្រួសារជួបការលំបាកខ្លាំងបានសមាគមសហព័ន្ធន៍នារីខេត្តជ្រើសឧបត្ថម្ភលំនៅឋានសំណេះសំណាលដោយរំភើប​ចិត្ត​ថា៖ “ ជីវភាពប្តីប្រពន្ធខ្ញុំពឹងទៅលើការងារស៊ីឈ្នួលរក​ប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ប៉ុន្តែជិត ០​១ ​ឆ្នាំកន្លងមក​ ​ខ្ញុំ​មានជំងឺដាច់សរសៃ​ឈាម​ក្នុង​ក្បាល ចំនួនប្រាក់ដែលគ្រួសារខំ​សន្សំ​ទុកពីមុនមកក៏​យក​ទៅ​ព្យាបាលជំងឺឲ្យខ្ញុំអស់។ ម្យ៉ាងវិញទៀត តាំងពីខ្ញុំមានជំងឺមក ប្តីខ្ញុំក៏នៅផ្ទះមើលថែខ្ញុំ ជីវភាពជួបការលំបាកច្រើនបានព្រឹកខ្វះល្ងាច ធ្វើម្តេចមានប្រាក់សាងសង់លំនៅឋាន។ អាស្រ័យបានការយកចិត្តទុកដាក់ឧបត្ថម្ភនេះហើយទើបគ្រួសារខ្ញុំមានលំនៅឋានរឹងមាំ ហើយស្ងប់ចិត្តដើម្បីបន្តព្យាបាលជំងឺឲ្យឆាប់បានជាសះស្បើយ។

ចំពោះសមាគមសហពន្ធន៍នារីស្រុកចូវថាញ់វិញ តាំងពីដើមឆ្នាំ ២០២២ មកទល់បច្ចុប្បន្ន សមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកចលនាបណ្តាអាជីវកម្ម សប្បុរសជនឧបត្ថម្ភកសាងផ្ទះមេត្តាធម៌បាន ០៥ ខ្នង ជូនសមាជិកាដែលកំពុងជួបការលំបាកអំពីលំនៅឋាន សរុបតម្លៃ ២៥០ លានដុង។

មីងថាច់ធីញ៉ាង (ខាងស្តាំ) ក្នុងលំនៅឋានថ្មីដែលសមាគមសហព័ន្ធន៍នារីខេត្តឧបត្ថម្ភ។

គ្រួសារសមាជិកា ស៊ើងធីធីរ (នៅភូមិដំរីឆ្លង ឃុំម៉ីចាញ់ ស្រុកចូវថាញ់) ជាសមាជិកាក្រីក្រ បានសមាគមស្រុកឧបត្ថម្ភលំនៅឋាន។ ប្តីរបស់បងធីរបានស្លាប់មុននេះ ០២ ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍។ បងធីររស់នៅជាមួយម្តាយបង្កើតដែលមានអាយុជាង ៧0 ឆ្នាំ។ ដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភពីសំណាក់សមាគមសហព័ន្ធន៍នារីស្រុកចូវថាញ់ ពីរនាក់ម្តាយ និងកូនមានលំនៅឋានកក់ក្តៅ មានកម្លាំងចិត្ត និងក្តីសង្ឃឹមដើម្បីជម្នះរាល់ការលំបាកក្នុងជីវភាព។

អ្នកស្រី គាងធីមិញង្វៀត ប្រធានសមាគមសហព័ន្ធន៍នារីខេត្តមានប្រសាសន៍ថា៖ រយៈពេលកន្លង សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមានវិធីសាស្រ្តធ្វើសកម្មភាពច្នៃប្រតិដ្ឋជានិច្ច មានខ្លឹមសារក៏ដូចជារូបភាពសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងការគិតគូរដល់ជីវភាពសមាជិកាបងប្អូននារី។ ក្នុងនោះ អនុវត្តសង្គមូបនីយកម្មចលនាបណ្តាប្រភពកម្លាំងឧបត្ថម្ភ “ផ្ទះមេត្តាធម៌” បានប្រជាជនគ្រប់លំដាប់ថ្នាក់ចូលរួម ឧបត្ថម្ភ គ្រាំទ្រយ៉ាងពេញទំហឹង។ “លំនៅឋានមេត្តាធម៌” បានសាងសង់ឡើង និងជូនដល់សមាជិកាក្រីក្រ មិនត្រឹមតែបញ្ជាក់អំពីការយកចិត្តទុកដាក់ពីសំណាក់សមាគមគ្រប់លំដាប់ថ្នាក់ហើយនៅទាំងជំរុញទឹកចិត្តឲ្យបងប្អូននារីក្រីក្រខិតខំពលកម្ម ផលិតកម្ម កសាងជីវភាពគ្រួសារ រួមចំណែកជាមួយ នឹងបក្ស រដ្ឋអំណាចអនុវត្តល្អភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គមនៅមូលដ្ឋាន៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.