• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គណៈបញ្ជាការដ្ឋានយោធាខេត្ត៖ បើកវគ្គបង្រៀនអក្សរខ្មែរ

15/11/2022 08:45

អនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៩៣៥/QĐ-BQP ចុះថ្ងៃទី ១០ ខែវិច្ឆិការ ឆ្នាំ ២០២១ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីពីអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២២ អនុវត្តផែនការលេខ ៨២២ ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ របស់នាយកដ្ឋានស្នងការនយោបាយយោធភូមិភាគលេខ ៩ ស្តីពីអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា គណៈបញ្ជាការដ្ឋានយោធាខេត្តសហការជាមួយនឹងមជ្ឈមណ្ឌលភាសាបរទេស វីកទូរីនៃសាលាសកលវិទ្យាល័យត្រាវិញចាត់តាំងបើកវគ្គបង្រៀនអក្សរខ្មែរជូនកម្មាភិបាល នាយទាហាន យោធិនជំនាញការជាង ១០០ នាក់របស់បណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទ និងគណៈបញ្ជាការដ្ឋានយោធា ៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ បណ្តាសិក្ខាកាមបានបំពាក់បំប៉នបណ្តាខ្លឹមសារពិនិត្យស្គាល់អក្សរខ្មែរ លំហាត់ប្រកបអក្សរខ្មែរ ផ្តោះប្តូរភាសាខ្មែរ និងប្រព័ន្ធយត្តសព្ទយោធា។ វគ្គសិក្សាក្នុងរយៈពេល ០៦ សប្តាហ៍៕

          

បណ្ឌិតថាច់ធីយ៉ឹង- ចាងហ្វាងរងសាលាសកលវិទ្យាល័យត្រាវិញជូនសៀវភៅវចនានុក្រមខ្នែរ-វៀតដល់វរសេនីយ៍ឯកឡេហ្វាងយឺនាយកដ្ឋានរងនៃនាយកដ្ឋាននយោបាយយោធភូមិភាគលេខ ៩។

        * ត្រួតពិនិត្យលើគ្រប់វិស័យការងារយោធាការពារជាតិឆ្នាំ ២០២២

          កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា វរសេនីយ៍ឯក ហឿវ៉ាំងងៀ មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានធ្វើការត្រួតពិនិត្យនៅគណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញ និងឃុំឡុងឌឹក។

ខ្លឹមសារត្រួតពិនិត្យរួមមាន៖ ផ្នែកសេនាធិការត្រួតពិនិត្យអំពីឯកសារត្រៀម ប្រយុទ្ធ និងឯកសារហ្វឹកហាត់បង្វែរស្ថានភាពត្រៀមប្រយុទ្ធ ស្តាប់ ​គណៈបញ្ជាការដ្ឋាន​យោ​ធាទីក្រុងត្រាវិញ ឃុំឡុងឌឹករបាយការណ៍។ ឆ្លងតាមការត្រួតពិនិត្យបញ្ជាក់បានថា ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការបក្ស គណៈបញ្ជាការដ្ឋានយោធាទីក្រុង​ត្រាវិញ​អនុវត្តល្អការងារធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានដឹកនាំ ចង្អុល​​ការ​អនុវត្តសម្រេចជោគជ័យភារកិច្ចយោធាការពារជាតិលើបណ្តាវិស័យការងារ ក្នុងនោះ លេចធ្លោបំផុតគឺជានិច្ចកាលរក្សាខ្ជាប់ ម៉ឺងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធ សហការហ្មត់ចត់ជាមួយនឹងបណ្តាកងកម្លាំងចាត់តាំង យាមល្បាតស៊ើបអង្កេតបាន ១.៩៧៧ លើក ដោយមានមនុស្សចូលរួម ៩.៦៨៤ លើកនាក់ ក្តាប់វិនិច្ឆ័យមានប្រ​សិទ្ធភាពបណ្តាសភាពការណ៍រួមចំណែករក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់នយោបាយ និងសន្តិសុខសុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រ។  ធ្វើសេនាធិការជូនក្រុមប្រឹក្សាកាតព្វ​កិច្ចយោធាទីក្រុងត្រាវិញអនុវត្តល្អការងារជម្រើសកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោធា និងចាត់តាំងប្រគល់ជូនទ័ពដល់បណ្តាអង្គភាពទទួលទ័ពបាន ១០៩ នាក់។ ចាត់តាំង​សម្រេចវគ្គហ្វឹកហាត់ ធ្វើសមយុទ្ធកងអនុសេនាតូចសេនាជនចល័តឆ្នាំ ២០២២ ការងារ​កសាងកងកម្លាំងប្រជាស្វ័យត្រាណ បម្រុងកំណែន យកចិត្តទុកដាក់ដល់​ការងារពង្រីក​បក្ខជន​ក្នុងកងកម្លាំងប្រជាស្វ័យត្រាណ ការងារបក្ស ការងារនយោបាយ ការងារភ័ស្តុភារ បច្ចេកទេសតែងបានយកចិត្តទុកដាក់ជានិច្ច និងជម្រៅរឹងមាំ៕

ពិធីធ្វើការត្រួតេពិនិត្យនៅគណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញ។ រូបថត៖ ហ៊ឺវហ៊ីប

          * សមយុទ្ធបច្ចេកទេសចម្រុះវង់មូលនៃកងអនុសេនាធំរថក្រោះឆ្នាំ ២០២២

            ខ្លឹមសារធ្វើសមយុទ្ធរបស់កងអនុសេនាធំរថក្រោះ-ការិយាល័យសេនាធិការ​នៃគណៈបញ្ជាការដ្ឋានយោធាខេត្តរួមមានបណ្តាដំណាក់កាល៖បង្វែរស្ថានភាពត្រៀបប្រយុទ្ធពីកម្រិតប្រចាំឡើងកម្រិតខ្ពស់ ចល័តកងកម្លាំងចេញពីតំបន់ជម្លៀស តំបន់ប្រមូល​ផ្តុំទទួលបទបញ្ជាធ្វើភារកិច្ច A២ និងដំណើរការការពារគោលដៅធ្វើវិទ្ធង្សនា ផ្តូលរំលំ។ តាមប្រសាសន៍របស់វរសេនីយ៍ឯកបម្រុងត្រឹងវ៉ាំងកុង-សេនាធិការរងនៃគណៈបញ្ជា​ការដ្ឋាន​យោធាខេត្តបានឱ្យដឹងថា៖ នេះគឺជាខ្លឹមសារថ្មីចំពោះបណ្តាស្ថាប័នធ្វើសមយុទ្ធ បាន​ជាក្នុងដំណាក់កាលអនុវត្ត តែងជួបការលំបាកច្រើន។ ប៉ុន្តែបណ្តាស្ថាប័ន អង្គភាពធ្វើ​សមយុទ្ធកងអនុសេនាធំរថក្រោះសកម្មសិក្សាស្រាវជ្រាវឯកសារ និងបានការឧបត្ថម្ភ​ពី​បណ្តា​អង្គភាពជាមិត្ត ដូច្នោះក្នុងដំណាក់កាលធ្វើសមយុទ្ធកងអនុសេនាធំរថក្រោះតែងបញ្ជាក់បានខ្លឹមសារសមយុទ្ធត្រឹមត្រូវលំដាប់លំដោយ តាមផែនការ បណ្តាតួអង្គសមយុទ្ធក៏បញ្ជាក់បាន​សកម្មភាព​របស់ខ្លួនត្រឹមត្រូវតាមភារកិច្ច ឥរិយាបថរហ័សរហួន  ប្រាសចាកបានពីឯកសារ អនុវត្ត​ត្រឹម​ត្រូវ​តាម​លំដាប់លំដោយរបស់បណ្តាខ្លឹមសារបង្វែរស្ថានភាពត្រៀមប្រយុទ្ធ ក៏ដូចជា​ការ​អនុវត្តន៍ឈ្លបការណ៍ និងចល័តកងកម្លាំងចេញពីតំបន់សម្ងាត់បានល្អ ធានាបាន​ភាពសម្ងាត់ ពិសេសគឺក្នុងការអនុវត្តការប្រយុទ្ធបង្កបានបន្លំ ប្រើប្រាស់មុខជំ​នាញក្លែងខ្លួន បង្កប់ខ្លួនពួនស្ទាក់វាយ ចលនាតែងបានបណ្តាយុទ្ធជនអនុវត្តយ៉ាងរហ័ស ជាក់ច្បាស់តាម​ក្បួនយុទ្ធសាស្ត្រ ធ្វើវិនាសកម្មបណ្តាគោលដៅយ៉ាងបន្ទាន់។

          ឆ្លងតាមការធ្វើសមយុទ្ធដើម្បីត្រួតពិនិត្យ វាយតម្លៃលទ្ធភាព កម្រិតវិជ្ជារបស់​មេបញ្ជា​ការ ការធ្វើសកម្មភាពសហការប្រយុទ្ធរបស់កម្មាភិបាល យុទ្ធជន ពង្រឹង បំពេញ​បន្ថែម​សុក្រឹតវិធានការបញ្ជាការ ប្រតិបត្តិការសឹក ទន្ទឹមនឹងនោះដកពិសោធដើម្បី​ចាត់តាំងធ្វើសមយុទ្ធក្នុងបណ្តាឆ្នាំខាងមុខ៕

ហ៊ឺវហ៊ីប-រតនា  

ត្រៀមបម្រុងចេញដំណើរធ្វើសមយុទ្ធ។

កងអនុសេនាធំរថក្រោះចេញដំណើរធ្វើសមយុទ្ធ។

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.