08/07/2022 08:48
ជូនឋានន្តរស័ក្តិបង្កើនបៀវត្សរ៍ដល់បណ្តាសមមិត្ត។ ហ៊ឺវហ៊ីប
ក្នុងលើកប្រទានសេចក្តីសម្រេចចិត្តដំឡើងឋានន្តរស័ក្តិ និងដំឡើងប្រាក់ខែនេះ គណៈបញ្ជាការដ្ឋានយោធាខេត្តមានសមមិត្ត ០១ រូបបានដំឡើងឋានន្តរស័ក្តិពីវរសេនីយ៍ត្រីឡើងវរសេនីយ៍ទោ សមមិត្ត ០៧ រូបបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ឯកឡើងវរសេនីយ៍ត្រី សមមិត្ត ១៤ រូបបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ឯកបម្រុងឡើងអនុសេនីយ៍ឯក សមមិត្ត ៥ រូបបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ទោឡើងអនុសេនីយ៍ឯកបម្រុង ក្រៅពីនេះគឺបណ្តាសមមិត្តបានដំឡើងប្រាក់ខែ។ ក្នុងនោះមានសមមិត្ត ២ រូបបានដំឡើងឋានន្តរស័ក្តិមុនពេលកំណត់ ពីព្រោះមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ភារកិច្ច បានគណៈបញ្ជាការដ្ឋានយោធាខេត្តស្ងើចសរសើរកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋានច្រើនឆ្នាំបន្តបន្ទាប់។
មានយោបល់ក្នុងពិធីនេះវរសេនីយ៍ឯកឡេវ៉ាំងកាំងវាយតម្លៃខ្ពស់ និងកំណត់ត្រានូវការរួមវិភាគទានយ៉ាងសកម្មរបស់កងជួរកម្មាភិបាលដែលបានដំឡើងឋានន្តរស័ក្តិ និងដំឡើងប្រាក់ខែលើកនេះ។ ក្នុងដំណាក់កាលអនុវត្តភារកិច្ចកន្លងហើយដែលបានរួមចំណែកយ៉ាងសកម្មជួយឱ្យស្ថាប័ន អង្គភាពសម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់ជូន ទន្ទឹមនឹងនោះ សមមិត្តសំណូមពរបណ្តាសមមិត្តដែលបានដំឡើងឋានន្តរស័ក្តិ និងដំឡើងប្រាក់ខែលើកនេះគប្បីបញ្ចេញកម្លាំងរៀនសូត្រ លត់ដំលើកកម្ពស់សមត្ថភាពធ្វើសេនាធិការ ដឹកនាំ បញ្ជាការ កសាងភាពទំនាក់ទំនង សាមគ្គីឯកភាព ប្រមូលផ្តុំរាល់កម្លាំង ប្រាជ្ញា ខិតខំទទួល និងសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន៕
វរសេនីយ៍ឯកឡេវ៉ាំងកាំងជូនឋានន្តរស័ក្តិបង្កើនបៀវត្សរ៍ដល់បណ្តាសមមិត្ត។ ហ៊ឺវហ៊ីប-រតនា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។