• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយ៖ ពង្រីកធ្លុងមហាសាមគ្គីទូទាំងជនជាតិ

10/11/2023 15:05

ការផ្សព្វផ្សាយ និងប្រមូលផ្ដុំប្រជាជនពង្រីកកម្លាំងមហាសាមគ្គីចម្រុះអនុវត្តចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង» តែងបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយធ្វើលម្អិតទៅជាបណ្ដាខ្លឹមសារចលនាភ្ជាប់ជាមួយភារកិច្ចសំខាន់របស់រណសិរ្ស។ គិតមកទល់ចុងឆ្នាំ ២០២៣ ក្នុងទូទាំងស្រុក មានភូមិ ១០០% និងឃុំ ទីប្រជុំជន ១០០% បានទទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី និងឃុំជនបទថ្មី។ ក្នុងនោះមានឃុំ ៤ សម្រេចលក្ខឋានជនបទថ្មីខ្នាតគំរូ និងឃុំ ២ គឺ ឃុំឡុងវិញ និងដុងហាយសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។

ពង្រីកកម្លាំងមហាសាមគ្គីរឹងមាំទូទាំងជនជាតិ បុគ្គលជាច្រើនបានស្ងើចសរសើរក្នុងឱកាសទទួលស្គាល់ស្រុកសម្រេចលក្ខឋានជនបទថ្មី។

    លោក ង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀង​ហាយ បានឱ្យដឹងថា៖ មហាសាមគ្គីទូទាំងជនជាតិជាប្រវេណីដ៏វិសេសវិសាលរបស់ជនជាតិ បានពូតផ្ដុំពីរាប់ពាន់ឆ្នាំប្រវត្តិសាស្រ្តកសាង​និងការពារមាតុប្រទេស។ ជ្រាបច្បាស់ទ្រឹស្ដីនោះ ក្នុងឆ្នាំ ២០២៣ រណសិរ្សមាតុភូមិស្រុកយ្វៀងហាយ និងបណ្ដាមូលដ្ឋានបន្តជំរុញមាំការងារ​ផ្សព្វផ្សាយ ប្រមូលផ្ដុំប្រជាជនគ្រប់ជាន់ស្រទាប់ ពង្រឹងពង្រីកកម្លាំងមហាសាមគ្គី​ទូទាំងជនជាតិ បំផុសចលនាប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមយ៉ាងសកម្មបណ្ដាចលនា បន្ថយភាពក្រីក្រ បណ្ដាកម្មវិធីសុខុមាលភាពសង្គម។ ជាពិសេសគឺបន្តរក្សាខ្ជាប់បណ្ដាសមិទ្ធផលដែលសម្រេចបានក្នុងការកសាងជនបទថ្មី។ រណសិរ្សមាតុភូមិស្រុកយ្វៀងហាយ បន្តកិច្ចសហការជាមួយបណ្ដាអង្គការចាត់តាំងជា​សមាជិកបំផុសចលនាប្រជាជនឱ្យមានស្មារតីយល់ដឹងនិងបន្ទុកនៅតាមគ្រួសារ តំបន់អាយជន ដើម្បីរក្សាខ្ជាប់បណ្ដាលក្ខឋានកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ សហការជាមួយគណៈចង្អុលការស្រុកកសាងឃុំង៉ូវឡាក សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ចំពោះឃុំឡុងវិញ ទោះបីបានគណៈចង្អុលការខេត្តទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ហើយក៏ដោយ ប៉ុន្តែគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្ដាផ្នែកអង្គការមហាជនបន្តផ្ដុំលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាងជនបទថ្មីពេលមានគោលការណ៍របស់គណៈចង្អុលការខេត្ត ស្រុកយ្វៀងហាយប្ដេជ្ញា កសាងឃុំឡុងវិញសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។    ក្នុងពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិរួមជាមួយបណ្ដាអង្គការមហាជនគ្រប់លំដាប់ថ្នាក់ជំរុញការងារផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋដល់ប្រជាជនគ្រប់ជាន់ស្រទាប់ ក៏ដូចជាតួនាទី និងបន្ទុករបស់ខ្លួនក្នុងការកសាងជនបទថ្មី  អារ្យធម៌ទីក្រុង។ តាមរយៈនោះ មានគ្រួសារ​រាប់រយគ្រួបានបរិច្ចាគដីជាង ៥៦.០០០ ម៉ែត្រក្រឡា ផលដំណាំ និងថ្ងៃពលកម្មជាង ១.០០០ ថ្ងៃដើម្បីអនុវត្តការបើកទូលាយបណ្ដាដងផ្លូវជនបទ ស្ពានជនបទ កសាងដងផ្លូវផ្កាជាមួយតម្លៃតាមការប៉ាន់ស្មានជាង ៨,៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ កសាង ពង្រឹង ពង្រីកទូលាយទម្រង់ ក្លឹប ៧ កន្លែងក្នុងការកសាងជនបទថ្មី។

លោក សឺនវង្ស អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិកិញដាវ    ឃុំឡុងវិញ ចែករំលែក៖ ជាមួយតួនាទីអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋាន ខ្ញុំតែងបំផុសចលនាឱ្យប្រជាជនបានយល់ពីអត្ថន័យ បន្ទុករបស់ខ្លួនក្នុងការកសាងជនបទថ្មីលើកកម្ពស់ សហការជាមួយរដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្ដាផ្នែកអង្គការចាត់តាំងមហាជនយកយោបល់រួមបំពេញរបស់ប្រជាជន និងអនុវត្តសម្រេចរួចរាល់ គុណភាពបណ្ដាសំណង់កិច្ចការរបស់មូលដ្ឋានក្នុងការកសាងជនបទថ្មី។

    លោក ថាច់ង៉ុកថាញ់ ប្រជាជននៅភូមិអង្កោល ឃុំឡុងវិញ​ បានឱ្យដឹងថា៖ ចាប់ពីពេលឃុំឡុងវិញបានទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ ជីវភាពរបស់មាមីងកាន់តែបានកែលម្អ ទិដ្ឋភាពបរិស្ថានអមតាមបណ្ដាដងផ្លូវមានសម្រស់បៃតង ជ្រះ ស្អាត ។

   ជាមួយគោលលំនាំ «ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនរួមបំពេញ ប្រជាជនគ្រប់គ្រង និងប្រជាជនទទួលផល» រណសិរ្សស្រុកបានសហការស្អិតល្មួតជាមួយបណ្ដាអង្គការចាត់តាំងមហាជនយកយោបល់ពីក្ដីរីករាយចិត្តរបស់ប្រជាជនអំពីការកសាងជនបទថ្មីជាមួយលទ្ធផលជាង ១៤.០០០ គ្រួសារ អត្រាយល់ស្របពីការកសាងស្រុកជនបទថ្មីឆ្នាំ ២០២២ ឡើងដល់ ៩០%។ តាមរយៈនោះ ប្រជាជនក៏មានយោបល់ សំណើប្រកបដោយសុទ្ធចិត្ត បន្ទុក និងដាក់ចេញបណ្ដាដំណោះស្រាយជួយរដ្ឋអំណាច បណ្ដាអង្គការចាត់តាំងមហាជនអនុវត្តមានប្រសិទ្ធភាព ជាក់ស្ដែង ដើម្បីរក្សាខ្ជាប់ និងបង្កើន​គុណភាពបណ្ដាលក្ខឋានឆ្ពោះទៅដល់ការកសាងជនបទថ្មីលើកកម្ពស់ ខ្នាតគំរូក្នុងពេលខាងមុខ៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.