• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធី ផែនការដែលបានដាក់ចេញ

01/11/2022 14:42

គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹង និងបណ្ដាអង្គការចាត់តាំងជាសមាជិកផ្តុំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកិច្ចការជាច្រើនតាមកម្មវិធី ផែនការដែលបានដាក់ចេញ។

      

            ក្នុងនោះ គួរចំណាប់អារម្មណ៍បំផុតគឺចាត់តាំងយកយោបល់អំពីការពេញចិត្តរបស់ប្រជាជនចំពោះលទ្ធផលកសាងឃុំជនបទថ្មីលើកកម្ពស់ ភូមិជនបទថ្មីគំរូឆ្នាំ ២០២២។ អនុវត្តសម្រេចបណ្តាកិច្ចការដែលពាក់ព័ន្ធដល់ការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំជាមួយការបោះឆ្នោតសសមាជិកគណៈត្រួតពិនិត្យប្រជាជនឃុំ ទីប្រជុំជន។ ទន្ទឹមនឹងនោះសហការចាត់តាំងសម្រេចការងារក្នុងបណ្តាលើកសំណេះសំណាល រវាងគណៈប្រតិភូតំណាងរដ្ឋសភា (នីតិកាលទី ១៥) អង្គភាពខេត្តត្រាវិញ ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត (នីតិកាលទី ១០) អង្គភាពស្រុកទីវកឹង តំណាងក្រុមប្រឹក្សាប្រជាជនស្រុក (នីតិកាលទី ១០) ជាមួយម្ចាស់ឆ្នោតនៅបណ្តាឃុំ ទីប្រជុំជនមុន និងក្រោយសម័យប្រជុំប្រចាំឆ្នាំ ២០២២។ សហការជំរុញមាំការងារផ្សព្វផ្សាយចូលរួមជ្រោមជ្រែងទិវាបរិស្ថានពិភពលោក ថ្ងៃទី ០៥ មិថុនា ឆ្នាំ ២០២២ ជាមួយបធានបទ “ផែនដីតែមួយ” និងបណ្តាចលនាកសាងជនបទថ្មី ទីក្រុងអារ្យធម៌ ភ្ជាប់ជាមួយការអនុវត្តន៍សារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីការជុំរុញការងារគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការកសាង និងអនាម័យបរិស្ថាននៅតាមក្រុង តំបន់ប្រជាជនស្នាក់នៅក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្មលើភូមិសាស្រ្តខេត្តត្រាវិញ”។ល។

ជូនអំណោយដល់គ្រួសារក្រីក្រ។

            ទន្ទឹមនឹងនោះ រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងជាសមាជិកនៅទាំងចលនាអង្គការចាត់តាំង បុគ្គលជាច្រើននៅក្នុង និងក្រៅស្រុកចូលរួមឧបត្ថម្ភអំណោយបាន ១៦.៤៩៦ ចំណែកជូនដល់គ្រួសារក្រីក្រ ជិតក្រ និស្សិតក្រីក្រសង្វាតរៀនសូត្រ រួមនឹងប្រភពកម្លាំងមួយចំនួនកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាមួយតម្លៃសរុបជាង ៥,៦ ពាន់លានដុង។ ចលនាឧបត្ថម្ភបណ្តាគ្រួសារដែលត្រូរងគ្រោះធម្មជាតិ អគ្គិភ័យ ខ្យល់កំបុតត្បូងនៅបណ្តាឃុំ ភូកឹង ហ៊ីវទឺ តឹងហ៊ុង ហ៊ុងហ្វា តឹងហ្វា ទីប្រជុំជនកូវក្វាង ជាមួយទឹកប្រាក់ជាង ៧៣ លានដុង។ ជ្រើសរើស ពិនិត្យឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ០៨ ខ្នងជូនដល់គ្រួសារជួបការលំបាកអំពីលំនៅឋាន ជាមួយថវិកាជាង ២៨០ លានដុង។ សួរសុខទុក្ខគ្រួសារមានអ្នកស្លាប់ដោយសារអាសន្នរោគជំងឺកូវីដ-១៩ ចំនួន ៣៩ គ្រួ និងអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៦ នាក់ ជាមួយថវិកាសរុបរួមជិត ៦០ លានដុង។ល។

            ឆ្លងតាមរយៈបណ្តាសកម្មភាពខាងលើ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹងបានស្នើគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមស្ងើចសរសើរសមូហភាព ០១ កន្លែងបុគ្គល ០១ រូប ស្នើគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តស្ងើចសរសើរសមូហភាព ០២ កន្លែងបុគ្គល ០២ រូប និងស្នើគណៈកម្មាធិកាប្រជាជនស្រុកស្ងើចសរសើរសមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងាររណសិរ្សនៅមូលដ្ឋាន៕

តូវៀង-តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.