• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ខេត្តត្រាវិញរក្សាខ្ជាប់ជំនឿសាសនាអំណរពិធីពិសាខបូជា

15/05/2022 06:25

ឱ្យតែដល់ថ្ងៃពេញបូណ៌មីខែពិសាខរៀងរាល់ឆ្នាំ ពុទ្ធសាសនិកជន តែងចាត់តាំងពិធីបុណ្យពិសាខបូជាដើម្បីរំលឹកដល់ហេតុ ៣ យ៉ាងធំៗក្នុងជីវប្រវត្តិរបស់ព្រះសក្យមុនីគឺ៖ ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ អំណរបុណ្យពិសាខបូជាឆ្នាំនេះ មិនត្រឹមតែនៅតាមបណ្ដាវត្តចងបដា រូបគំនូរព្រះពុទ្ធឡើយ ជនរួមជាតិខ្មែរនៅទាំងចងទង់ពុទ្ធសាសនាតាមលំនៅឋានដោយឡែករបស់ខ្លួន បញ្ជាក់ឱ្យឃើញពីការគាំទ្រអបអរសាទរពិធីបុណ្យពិសាខបូជាបានរដ្ឋទទួលស្គាល់ជាពិធីកិច្ចបុណ្យមួយក្នុងពុទ្ធសាសនានៅវៀតណាម ហើយបានចាត់តាំងដោយទូលំទូលាយ។

ព្រះតេជគុណ ថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ  ព្រះចៅអធិការវត្តសត្ថារីនទី (ប្រខុប) ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ មានថេរដីកាឱ្យដឹងថា៖ ទោះបីការចាត់តាំងពិធីបុណ្យពិសាខបូជាគ្មានកិច្ចចង្អុលការរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិដល់បណ្ដាវត្តពីរបៀបចាត់តាំងក៏ដោយ ប៉ុន្តែ ១៤ វត្តខ្មែរលើភូមិសាស្រ្តស្រុកតែងចាត់តាំងដោយហ្មត់ចត់ ក្នុងនោះមានចងបដារូបភាពអំពីព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង បរិនិព្វាន។ល។ ចំពោះវត្តប្រខុប នៅបណ្ដាឆ្នាំដែលមិនទាន់ឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ក៏ចាត់តាំងក្បួនដង្ហែជុំវិញភូមិស្រុក ដើម្បីឱ្យជនគ្រប់រូបកំណត់ដឹងបានពីពិធីមួយដែលទាក់ទងដល់ជំនឿសាសនារបស់ជនរួមជាតិខ្មែរ។ ឆ្នាំនេះ ទប់ស្កាត់បានអាសន្នរោគ រាល់សកម្មភាពបានវិលត្រឡប់មកសភាពធម្មតា វត្តមានការមមាញឹកយ៉ាងខ្លាំងក្នុងការកសាង ជួសជុលបណ្ដាសំណង់មួយចំនួន ម៉្លោះហើយមិនអាចចាត់តាំងក្បួនដង្ហែឡើយ។ ប៉ុន្តែរាល់ពិធីកិច្ចទាក់ទងដល់បុណ្យពិសាខបូជាតែងបានវត្តចាត់តាំងត្រឹមត្រូវតាមព្រះពុទ្ធសាសនា។

នៅតាមវត្តខ្មែរតែងចងបដារូបគំនូរព្រះពុទ្ធអំណរបុណ្យពិសាខបូជា។

កាលនៅជាកុមារភាព ព្រះពុទ្ធមាននាមថា សិទ្ធត្ថ (មានន័យថា​អ្នកសម្រេចប្រយោជន៍តាមបំណង) ជារាជបុត្តរបស់ព្រះបាទសុទ្ធោទនៈ និងមហេសីគឺព្រះនាងមាយា។ សិទ្ធត្ថកុមារទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥ កើត ពិសាខ ៦២៣ ឆ្នាំមុនគ្រិស្តសករាជ នៅឧទ្យានលុម្ពិនី។ អាយុ ២៩ ឆ្នាំសិទ្ធត្ថកុមារចេញចាកវិមានចូលទ្រង់ព្រះផ្នួស។  អាយុ ៣៥ ឆ្នាំ នៅថ្ងៃ ១៥ កើតខែពិសាខបានត្រាស់ដឹងសម្មាសម្ពោធិញាណ។ អាយុ ៨០ ឆ្នាំ​ ក៏នៅក្នុងថ្ងៃ ១៥ កើតខែពិសាខដែរ ព្រះអង្គយាងចូលបរមនិព្វាន។ ដូច្នេះហេតុទាំង ៣ គឺ ប្រសូត ត្រាស់ដឹង និងបរិនិព្វានគឺសុទ្ធតែក្នុងខែពិសាខ ខុសប្លែកតែឆ្នាំប៉ុណ្ណោះ។ ព្រះពុទ្ធមានព្រះបរមនាមជាច្រើនដូចជា៖ ព្រះដ៏មានព្រះភាគ ព្រះលោកនាថ សក្យមុនី គោត្តម ជិនស្រី។ល។ បច្ចុប្បន្ន ឱវាទប្រៀនប្រដៅរបស់ព្រះអង្គ សាយភាយទៅដល់ប្រទេសជាច្រើន នៅលើពិភពលោក ក្នុងនោះមានប្រទេសខ្លះចាត់ទុកពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ទាំង ៣ ខាងលើ នៅតាមបណ្ដាវត្តខ្មែរលើភូមិសាស្រ្តខេត្ត (១៤៣ វត្ត) និងវត្តខាងមហាយានតែងមានពុទ្ធបរិស័ទជាច្រើនធ្វើដំណើរទៅកាន់វត្តដើម្បីអនុវត្តពិធីកិច្ចបុណ្យពិសាខបូជា។ ចំពោះពុទ្ធបរិស័ទខ្មែរ ពេលថ្ងៃតែងយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ស្ដាប់ព្រះធម៌ទេសនាដើម្បីបំបាត់ភាពស្មុគស្មាញ់នៅក្នុងចិត្ត ព្រមទាំងសាងអំពើជាកុសលសម្រាប់ខ្លួន និងកម្ចាត់ចោល លោភ ទោស មោហ ដែលបង្កប់នៅក្នុងខ្លួន។ ​ ពេលរាត្រី ពួកគាត់មកជួបជុំគ្នាបន្តទៀតដើម្បីធ្វើកិច្ចនមស្ការព្រះរតនត្រ័យ និមន្តព្រះសង្ឃសូត្រមន្ត។ បន្ទាប់មកចំពោះអង្គ លោកអ្នកពុទ្ធបរិស័ទដែលមានទេពកោសល្យខាងស្មូតធម្មសង្វេគ ក៏នាំគ្នាសូត្រធម្មសង្វេគរំលឹកដល់ម្ចាស់សាសនា គឺព្រះពុទ្ធដែលបានស្វែងរកឃើញសច្ចធម៌ដឹកនាំសត្វឆ្ពោះទៅការសាងអំពើល្អ។

រូបគំនូរសិទ្ធត្ថកុមារទ្រង់ប្រសូត។

ដូច្នេះអំណរពិធីបុណ្យពិសាខបូជា ឬហៅថា «បុណ្យប្រជុំហេតុបីយ៉ាង» គឺសំដៅដល់កាលពី ២៦៤៦ ឆ្នាំមុនដែលសិទ្ធត្ថកុមារទ្រង់ប្រសូត ២៦០១ ឆ្នាំសិទ្ធត្ថកុមារបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ និង ២៥៦៦ ឆ្នាំដែលព្រះសម្មាសម្ពុទ្ធបរិនិព្វាន។ ក្នុងថ្ងៃបុណ្យពិសាខាបូជា ចំពោះវត្តដែលមានការចាត់​តាំងបើកថ្នាក់ពុទ្ធិកសិក្សាឱ្យព្រះសង្ឃរៀនសូត្រក៏ចាត់ទុកថ្ងៃនោះ ជាថ្ងៃត្រៀមបម្រុងឱ្យការចូលរៀន។ ហេតុនោះ ក្នុងរាត្រីដែលពុទ្ធបរិស័ទនិមន្តព្រះសង្ឃសូត្រមន្តពិសាខបូជា ក៏ជារាត្រីសូត្រមន្តត្រៀមបម្រុងបើកសាលា លុះដល់ថ្ងៃ ១ រោចខែពិសាខសមណសិស្ស‑សិស្សក៏ចូលរៀនថ្នាក់ពុទ្ធិកសិក្សាតទៅ៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.