01/08/2023 09:26
អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច- សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ស្រុកកូវង៉ាងទទួលបានការឧបត្ថម្ភទុនចំនួន ៣៥,៧៥៩ ពាន់លានដុង កសាងសំណង់សារវន្តចំនួន ៣៧ កន្លែង បម្រើការផលិតក្នុងតំបន់ជនរួមជាតិខ្មែរ។ ក្នុងនោះ ទុនមជ្ឈិមជាង ២៩,៦ ពាន់លានដុង ថវិកាមូលដ្ឋាន ៥៦៥ លានដុង ប្រជាជនរួមចំណែក ៣,៨៤២ ពាន់លានដុង ទុនដទៃទៀតជាង ១,៦ ពាន់លានដុង។
គិតមកទល់ពេលនេះ បណ្ដាមូលដ្ឋាន បានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់បាន ២៩/៣៧ សំណង់។ នៅ ៨/៣៧ សំណង់សម្រេចពី៧០-១០០%។ ស្រុកក៏បានចង្អុលការបណ្ដាផ្នែកពាក់ព័ន្ធ សម្រេចបណ្ដាសំណុំបែបបទរំសាយទុនមជ្ឈិមបាន ២២,៨៨៦ ពាន់លានដុង សម្រេច ៧៧,២%នៃប្រភពទុនមជ្ឈិម។
ដំណឹង-រូបថត៖ សម្បត្តិ
កសាងសំណង់បម្រើការផលិតនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។