• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ក្រុមហ៊ុនអគ្គិសនីវៀតណាមមកសួរសុខទុក្ខនិងលើកទឹកចិត្តពលករនាឱកាស “ខែកំពូលកម្មករ” ឆ្នាំ ២០២៣ នៅខេត្តត្រាវិញ

22/05/2023 15:33

     នាឱកាស “ខែកំពូលកម្មករ” ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារសហជីពអគ្គិសនីវៀតណាមនាំមុខដោយសមមិត្តង្វៀងគីមថាញ់ អនុប្រធានសហ ជីពអគ្គិសនីវៀតណាមរួមជាមួយបណ្ដាសមាជិកក្នុងក្រុមការងារមួយចំនួនទៀតបានអញ្ជើញមកខេត្តត្រាវិញដើម្បីធ្វើការសួរសុខទុក្ខដល់ពលករនៅអគ្គិសនីយ្វៀងហាយ ក្រុម ហ៊ុនអគ្គិសនីត្រាវិញស្ថិតក្រោមឱវាទអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីយ្វៀងហាយស្ថិតក្រោមឱវាទអគ្គក្រុមហ៊ុនអគ្គិសនីផលិតអគ្គិសនីលេខ ១។

សមមិត្តង្វៀងគីមថាញ់ជូនសហជីពក្រុមហ៊ុនអគ្គិសនីយ្វៀងហាយថវិកា ៥០ លានដុង។

     អញ្ជើញមកធ្វើការជាមួយក្រុមហ៊ុនអគ្គិសនីត្រាវិញ ក្រុមការងារបានស្ដាប់យោបល់លាត ត្រដាងការលំបាកអំពីទីស្នាក់ការធ្វើការរបស់អគ្គិសនីយ្វៀងហាយ​ដែលបានបង្កើតរួចដំ ណើរការសកម្មភាពរហូតមកទល់ពេលនេះជាង ០៧  ឆ្នាំ ប៉ុន្តែមិនទាន់មានកន្លែងសម្រាប់ធ្វើការ ត្រូវនៅអាស្រ័យបណ្ដោះអាសន្នកន្លែងក្រុមអគ្គិសនីចាស់។ ធ្វើការជាមួយក្រុម ហ៊ុនអគ្គិសនីយ្វៀងហាយ ក្រុមការងារបានស្ដាប់យោបល់លាតត្រដាងការលំបាកអំពីមូលដ្ឋានសម្ភារ កន្លែងស្នាក់នៅសមូហភាពសម្រាប់ពលករ និងស្នើឲ្យកសាងកន្លែងសម្រាប់កម្សាន្តឲ្យកូនចៅកម្មាភិបាល បុគ្គលិករបស់ក្រុមហ៊ុន។ ក្នុងពេលធ្វើការ សមមិត្តង្វៀងគីមថាញ់បានកត់ត្រា ទទួលយកបណ្ដាយោបល់គបវាល់របស់បណ្ដាអង្គភាព រួចបំភ្លឺនូវបណ្ដាខ្លឹមសារដែលទាក់ទង។ គួបផ្សំជាមួយការធ្វើការ ក្រុមការងារសហជីពអគ្គិសនីវៀតណាមបានធ្វើការ សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលអំពីស្ថានភាពធ្វើការ បរិស្ថានធ្វើការ ជីវភាពរបស់ពលករ។ ទន្ទឹមនឹងនោះ ស្ដាប់យោបល់ បំណងប្រាថ្នារបស់ពលករ កត់សម្គាល់នូវស្មារតីខិតខំ ឆ្លងកាត់ការលំបាក និងស្ងើចសរសើរបណ្ដាស្នាដៃ ការខិតខំរបស់កម្មាភិបាល បុគ្គលិក​ក្នុងរយៈពេលកន្លងរបស់បណ្ដាអង្គភាព ព្រមទាំងសំណូមពរឲ្យសមាជិកសហជីព និងពលករបន្តសាមគ្គី ខិតខំឆ្លងកាត់ការលំបាកដើម្បីសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ឲ្យក្នុងឆ្នាំ ២០២៣។

     ក្នុងឱកាសនេះដែរ សមមិត្តង្វៀងគីមថាញ់ជូនអំណោយដល់សហជីពក្រុមហ៊ុនអគ្គិសនី ត្រាវិញ និងសហជីពក្រុមហ៊ុនអគ្គិសនីយ្វៀងហាយក្នុងមួយអង្គភាពមួយចំណែកនិងថវិ កា ៥០ លានដុង៕

ហ្វីហ្វាង-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.