• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

កម្មវិធីសិល្បៈ “វប្បធម៌បំភ្លឺផ្លូវដើម្បីឈានទៅមុខ”

04/04/2023 13:15

គម្រោងការស្ដីពីវប្បធម៌វៀតណាមឆ្នាំ ១៩៤៣ បានចាត់ទុកជាសេចក្ដីថ្លែងការណ៍ ជា គោលការណ៍ដំបូងបង្អស់របស់បក្សកុម្មុយនិស្តវៀតណាមស្ដីពីវប្បធម៌។ គោលការណ៍នេះមានតួនាទីក្នុងការកំណត់ទិសដៅឲ្យការយល់ដឹង និងគោលលំនាំសកម្មភាពវប្បធម៌ សិល្បៈរបស់ទូទាំងបក្ស ទូទាំងប្រជាជន ជាប្រទីបសម្រាប់បំភ្លឺផ្លូវឲ្យខឿនវប្បធម៌វៀត ណាមទំនើប។ ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន ខឿនវប្បធម៌វៀតណាមរីកចម្រើន សម្បូរបែបយ៉ាង។

     រាត្រីនៃថ្ងៃទី ៣០ ខែមីនា នៅឧទ្យានផាមង៉ូវឡាវ (សង្កាត់ទី ១ ទីក្រុងត្រាវិញ) មន្ទីរវប្ប ធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញចាត់តាំងកម្មវិធីសិល្បៈដោយមានបធានបទ “វប្ប ធម៌បំភ្លឺផ្លូវដើម្បីឈានទៅមុខ”។ នេះជាសកម្មភាពរំលឹកអនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាប្រសូ ត្រចេញ “គម្រោងការស្ដីពីវប្បធម៌វៀតណាម (១៩៤៣-២០២៣)។

      អញ្ជើញចូលរួមកម្មវិធីនេះមាន សមមិត្តត្រឹងធីបិចពឿង សមាជិកាគណៈប្រតិបត្តិការបក្ស ខេត្ត អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តយឿងហ្វាងស៊ុ ម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ត្រាវិញ ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត និងសមាជិក សម្ព័ន្ធយុវជន កងកម្លាំងប្រដាប់អាវុធ។ល។ ជាង ៤០០ រូប។

របាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រូបថត៖ បាធី

  ថ្លែងយោបល់ក្នុងពិធីបើកកម្មវិធីនេះ សមមិត្តយឿងហ្វាងស៊ុមបានសង្កត់ធ្ងន់ថា៖ វប្បធម៌ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រជាបញ្ញា ប្រជាធិបតេយ្យូបនីយកម្មជីវភាពសង្គម លើកកម្ពស់ភាពរវៀសរវៃច្នៃប្រតិដ្ឋ ម្ចាស់ការ និងជំរុញភាពសកម្មសង្គម របស់មនុស្សជាតិ។ បក្ស និងរដ្ឋបានដាក់ចេញនូវបណ្ដាគោលការណ៍ វិធីសាស្រ្តដ៏ត្រឹមត្រូវដើម្បីរំដោះកម្លាំងច្នៃប្រតិដ្ឋរបស់ប្រជាជន បង្កលក្ខណៈ និងឱកាសងាយស្រួលឲ្យប្រជាជនចូលរួមស្ថាបនា និងអភិវឌ្ឍវប្បធម៌ជនជាតិ។ មានចលនាជាច្រើនស្ដីពីវប្បធម៌ សម្រេចបានលទ្ធផលយ៉ាងសកម្ម រួមចំណែកបង្កើតបរិស្ថានវប្បធម៌ ការពារ និងពង្រីក បណ្ដាតម្លៃប្រពៃណីល្អល្អះរបស់ជនជាតិ ដូចជាចលនា “ទូទាំងប្រជាជនសាមគ្គីកសាង ជីវភាពវប្បធម៌” “កសាងបរិស្ថានវប្បធម៌គត់មត់” “តបស្នងសងគុណ” “ផឹកទឹកនឹកប្រភព” ឆ្លើយតបបានល្អក្នុងជីវភាព និងស្មារតីរបស់ប្រជាជន។

     ក្នុងកម្មវិធីសិល្បៈដែលមានបធានបទ “វប្បធម៌បំភ្លឺផ្លូវដើម្បីឈានទៅមុខ” បណ្ដាតំណាង និងទស្សនិកជនបានទស្សនានិងស្ដាប់ចម្រៀង របាំ ១២ ឈុតដែលមានខ្លឹមសារស្ងើចសរសើរបក្ស អ៊ំហូជាទីស្រឡាញ់ ស្នេហាមាតុភូមិ អត្តសញ្ញាណវប្បធម៌ជនជាតិ និងភាពអង់ អាចក្លាហានរបស់ជនជាតិវៀតណាមក្នុងរយៈកាល ៨០ ឆ្នាំដែលបានស្ថាបនា និងអភិ វឌ្ឍ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.