22/05/2022 07:44
ចូលរួមកិច្ចពិគ្រោះលើកនេះមានសិស្សានុសិស្សជាង ២០០ រូបនៃថ្នាក់ទី ៩ មកពីសាលាទាំង ០២ កន្លែងគឺ៖ សាលាអនុវិទ្យល័យង៉ូវឡាកនិងសាលាសកលជនជាតិអន្ដេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ និងម្ដាយឱពុករបស់សិស្ស។ ស្ថិតនៅទីនេះ ប្អូនៗបានស្ដាប់តំណាងថ្នាក់ដឹកនាំសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញឧទ្ទេសនាមផ្នែកវិជ្ជាជីវៈដើម្បីបណ្ដុះបណ្ដាល បង្កលក្ខណៈរៀនសូត្រនៅនឹងសាលា បណ្ដាផ្នែកវិជ្ជាជីវៈជ្រើសសិស្ស (កម្រិតវិជ្ជាមធ្យមសិក្សាឧត្តមសិក្សា) ក្នុងឆ្នាំ ២០២២ និងបណ្ដាបែបបទគោលនយោបាយឧបត្ថម្ភសិស្ស និស្សិតពេលរៀនសូត្រនៅនឹងសាលា។ល។
សិស្សចូលរួមកិច្ចពិគ្រោះណែនាំវិជ្ជាជីវៈ។ រូបថត៖ ហុងញ៉ុង
កិច្ចពិគ្រោះដើម្បីលើកកម្ពស់ជាងទៀតពីការយល់ដឹងរបស់កម្មាភិបាល យុទ្ធជននិងប្រជាជនអំពីការងារបែងប្រភេទសិស្សក្រោយអនុវិទ្យាល័យ បង្កការវិវឌ្ឍន៍យ៉ាងសកម្មក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សឆ្លើយតបសំណូមពរសង្គម ប្រឆាំងនឹងស្ថានភាពលើស “គ្រូ” ខ្វះ “ជាង” ដូចបច្ចុប្បន្ននេះ។ ការងារបែងប្រភេទដើម្បីជួយឱ្យសិស្សានុសិស្សកំណត់ទិសដៅបានលទ្ធភាព ចំណូលចិត្ត ផ្នែកជំនាញរបស់ខ្លួន ក៏ដូចជាតម្រូវការផ្នែកវិជ្ជាជីវៈក្នុងអនាគតដើម្បីជ្រើសរើសត្រូវបំណង។ ទន្ទឹមនឹងនោះ ការបែងប្រភេទសិស្សក៏ដើម្បីលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ជៀសវាងការខ្ជះខ្ជាយដល់សង្គម។ បែងប្រភេទសិស្សក្រោយអនុវិទ្យាល័យជាការជ្រើសរើស រៀបចំមានលក្ខណៈសង្គមដើម្បីប្អូនៗក្រោយពេលប្រឡងយកវិញ្ញាបនបត្របានបន្ដការអប់រំនិងបណ្ដុះបណ្ដាលតាមទិសដៅនិងផ្នែកវិជ្ជាផ្សេងៗសមស្របនឹងបំណង លទ្ធភាពរបស់សិស្សនិងតម្រូវការរបស់សង្គមឬចូលរួមពលកម្មផលិត រួមមាន៖ អប់រំវិទ្យាល័យ អប់រំជាប្រចាំ អប់រំវិជ្ជាជីវៈ និងចូលរួមពលកម្មផលិត។
ក្រៅពីកម្មវិធីពិគ្រោះណែនាំវិជ្ជាជីវៈ បែងប្រភេទសិស្សនៅសាលាអនុវិទ្យាល័យង៉ូវឡាកនិងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកយ្វៀងហាយ ចាប់ពីថ្ងៃទី ១៧ មីនាដល់ថ្ងៃទី ០៨ ឧសភា ការរិយាល័យអប់រំ-បណ្ដុះបណ្ដាលស្រុកយ្វៀងហាយបានសហការជាមួយសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ ចាត់តាំងពិគ្រោះ ណែនាំវិជ្ជាជីវៈ ០៦ លើក និងបែងប្រភេទសិស្សក្រោយអនុវិទ្យាល័យនៅបណ្ដាសាលា៖ អនុវិទ្យាល័យឡុងវិញ អនុវិទ្យាល័យ ឡុងខាញ់ អនុវិទ្យាល័យទីប្រជុំជនឡុងថាញ់ អនុវិទ្យាល័យដុងហាយ អនុវិទ្យាល័យដូងស្វឹង អនុវិទ្យាល័យដូងចូវជាមួយការចូលរួមរបស់សិស្សានុសិស្សអនុវិទ្យាល័យ ៧០១ រូប ៕
ប្រែសម្រួល៖ លឺវវ៉ូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។