• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

អតីតយុទ្ធជនភូមិអូររូង៖ សកម្មចូលរួមការពារបរិស្ថាន

04/05/2021 08:30

ចាប់ពីបង្កើតក្លឹបការពារបរិស្ថាននៅឆ្នាំ ២០១៧ មកទល់ពេលនេះ បណ្តាសមាជិកសាខាស​មាគមអតីតយុទ្ធជនភូមិអូររូង ឃុំភឿកហ៊ឹង ស្រុកថ្កូវ តែងឈានមុខក្នុង​ការបំផុសចលនាគ្រួសារជាច្រើនអនុវត្តអនាម័យបរិស្ថាន។ ផ្តើមពីនោះការងារអនាម័យបរិស្ថាន​កាន់តែបានប្រជាជននៅលើភូមិសាស្រ្តចាប់​អារម្មណ៍។

          លោកគឹមង៉ុកម៉ាញ់ ប្រធានសមាគមអតីតយុទ្ធជនឃុំភឿកហ៊ឹងបានឱ្យដឹងថា៖  បណ្តាសមាជិកអតីតយុទ្ធជនភូមិអូររូងតែងពង្រីកល្អស្មារតីសាមគ្គី សកម្មរួមជាមួយបណ្តាអង្គការមហាជនដើម្បីអនុវត្តសម្រេចបណ្តាចលនានៅមូលដ្ឋាន។ ជាពិសេសពង្រីកល្អប្រពៃណី “កងទ័ពអ៊ំហូ” ផ្ដើមពីនោះបាន​ជួយឱ្យបណ្តាសមាជិកមានភាពជឿនលឿនលើបណ្តាវិស័យដូចជា៖ ចូលរួមរក្សាអនាម័យ កសាងហេដ្ឋារចនាសម្ព័ន្ធ។ល។

          សាខាសមាគមភូមិអូររូងមានសមាជិក ៧២ រូប ក្នុងនោះមានសមាជិកជាជន​ជាតិខ្មែរ ២០ រូប។ ដើម្បីការងារអនាម័យបរិស្ថានកាន់តែមានប្រសិទ្ធភាព សាខាសមាគមសហការជាមួយបណ្តាអង្គការមហាជនមូលដ្ឋានអនុវត្ត​កិច្ចការដែលទាក់ទងដល់ការអនាម័យបរិស្ថានដូចជា៖  កសាងបង្គន់ស្របអនា​ម័យ កសាងរណ្តៅវិនិច្ឆ័យលាមកសត្វចិញ្ចឹម ប្រមូលសំរាមវិនិច្ឆ័យត្រង់កន្លែងដែលបាន​កំណត់។ល។ ក្នុងត្រីមាសទី​ ១ ឆ្នាំ ២០២១ អតីតយុទ្ធជនក្នុងភូមិបំផុសចលនាគ្រួសារប្រជាជនជាង ២០ គ្រួកសាងបង្គន់ស្របអនាម័យ គ្រួសារ​ចិញ្ចឹមសត្វជាង ៣០ គ្រួវិនិច្ឆ័យលាមកសត្វចិញ្ចឹមដើម្បីកាត់បន្ថយការកខ្វក់បរិស្ថាន​។

ស្ពានជនបទអាស្រ័យអតីតយុទ្ធជនបំផុសចលនាសប្បុរសជនកសាង។

          លោកង្វៀងវ៉ាំងបិញ អនុប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអូររូងបានឱ្យដឹងថា៖ ក្នុងបណ្តាឆ្នាំកន្លង ដិតដាមដោយមនោសញ្ចេតនាមិត្តរួមអាវុធ បណ្តាសមាជិកកិញ-ខ្មែរតែងសាមគ្គីក្នុងការជួយគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាការអនុវត្តន៍​អនាម័យបរិស្ថាន។ បណ្តាសមាជិកចូលរួមក្លឹបការ​ពារបរិស្ថាន និងច្បាមតាមបែបបទរបស់ក្លឹប និងបណ្តាខ្លឹមសារនៃសារាចរលេខ ១៥ របស់​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីអនុវត្ត។ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ សាខាសមាគមសហការជាមួយបណ្តាអង្គការមហាជនប្រមូលសំរាម​តាមបណ្តាដងផ្លូវលើភូមិសាស្រ្តភូមិបានជាង ១,២ តោន ស្រង់ត្រកៀតប៉ោងដែលធ្វើឱ្យស្ទះ​ទឹកហូរតាមដងប្រឡាយ សរុបប្រវែងជាង ៣ គីឡូម៉ែត្រ កាត់រំលស់មែកឈើ ឆ្ការគុម្ពោតឈើ​ស៊ុមទ្រុមធ្វើឱ្យបាំងប្រយោលភ្នែកលើបណ្តាដងផ្លូវបានប្រវែងជាង ២,៣ គីឡូម៉ែត្រ។

         អូររូងជាភូមិដែលមានប្រឡាយខ្វាត់ខ្វែង ម៉្លោះហើយទន្ទឹមនឹងការអនុវត្តន៍អនាម័យបរិស្ថាន អតីតយុទ្ធជនភូមិអូររូងនៅទាំងបំផុសចលនាប្រជាជន និងសប្បុរសជនចូលរួមកសាងស្ពានជនបទបានជួយឱ្យបណ្តាដងផ្លូវលើភូមិសាស្រ្តបានតភ្ជាប់គ្នា ងាយស្រួលក្នុងការធ្វើដំណើរទៅមក ក៏ដូចជាការដឹកជញ្ជូនមុខទំនិញកសិផលរបស់ប្រជា​កសិករ។ មីងថាច់ធីស៊ើង នៅភូមិអូររូងឲ្យដឹង៖ រួមជាមួយគោល​ការណ៍កសាងបណ្តាដងផ្លូវជនបទនោះ អតីតយុទ្ធជនក្នុងភូមិនៅទាំងរួម​ចំណែកយ៉ាងសំខាន់ក្នុងការកសាងជនបទឱ្យកាន់តែស្រស់ស្អាតជាង។

        កាលពីមុននេះនៅតាមបណ្តាដងប្រឡាយលើភូមិសាស្រ្តដេរដាសដោយត្រកៀតប៉ោងពេញមុខទឹក មិនត្រឹមតែរាំងស្ទះដល់ទឹកហូរចេញចូលឡើយ នៅទាំងរាំងស្ទះដល់បណ្តាមធ្យោ​បាយផ្លូវទឹកគ្រប់ប្រភេទបើកបរទៅមកទៀតផង។ ពេលនេះ ដងប្រឡាយទាំងនោះ​បានស្រឡះស្រឡួន បណ្តាមធ្យោបាយផ្លូវទឹកក៏បានចូលមកដល់តំបន់អាសយជនលើភូមិ​សាស្រ្ត គាប់ជួនមានទាំងទូកធំៗចូលមកប្រមូលទិញមុខ​ទំនិញកសិផលរបស់ប្រជាកសិករលក់បានតម្លៃខ្ពស់ផង។ ដោយអាស្រ័យពង្រីកល្អស្មារតី​សាមគ្គី សាខាសមាគមអតីតយុទ្ធជនភូមិអូររូងកំពុងរួមជាមួយបណ្តាផ្នែកអង្គការមហាជននៅមូលដ្ឋានកសាងសម្រេចបណ្តាលក្ខឋានភូមិវប្បធម៌ ជនបទថ្មី កំពុងស្នើថ្នាក់លើទទួលស្គាល់៕   ​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.