• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

សមាគមសហព័ន្ធនារីឃុំតាមង៉ាយ៖ ចូលរួមគិតគូរដល់គ្រួសារគោលនយោបាយ និងកសាងទិដ្ឋភាពបរិស្ថាន

23/04/2021 07:59

ចលនា “តបស្នងសងគុណ” ភ្ជាប់ជាមួយសកម្មភាពថែទាំ ទំនុកបម្រុងបណ្តាគ្រួសារគោលនយោបាយ គ្រួសារអនាថា រួមជាមួយការឧបត្ថម្ភ ទទួលទំនុកបម្រុងដល់បណ្តាក្មួយៗជាកូនរបស់គ្រួសារគោលនយោបាយ។ល។ បានសមាគមសហព័ន្ធនារីឃុំតាមង៉ាយ ចាត់តាំងផ្សព្វផ្សាយ និងទទួលបានការចូលរួមជ្រោមជ្រែងយ៉ាងសកម្មរបស់បងប្អូននារីជាសមាជិកា និងមិនមែនជាសមាជិកាសមាគម។ ដោយរូបភាពជាច្រើន និងទង្វើជាក់ស្តែង អាណត្តិកាល ២០១៦-២០២១ ជា មួយតួនាទី និងបន្ទុករបស់សមាជិកាម្នាក់ៗក្នុងគណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំតាមង៉ាយ តែងបានផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយសាខាសមាគម ៧/៧ កន្លែង និងគណៈកម្មការប្រជាជនបណ្តាភូមិក្នុងការផ្សព្វផ្សាយបណ្តាសកម្មភាពតបស្នងសងគុណឆ្លងតាមរយៈទម្រង់ក្លឹប “តបស្នងសងគុណ”។

សមាជិកា នារីឃុំតាមង៉ាយថែទាំផ្កា។ រូបថត៖ ហ៊ឺវហ្វេ

         ឃុំតាមង៉ាយជាមាតុភូមិរបស់វីរយុទ្ធនារីពលីង្វៀងធីអ៊ុក(អ៊ុកតិច)។ បច្ចុប្បន្ន ទូទាំងឃុំមានមុខសញ្ញាគោលនយោបាយចំនួន ១.៨២៩ នាក់ ជាពិសេសមានអ្នកម្តាយវៀតណាមវីរភាព ៦៤ នាក់ (បច្ចុប្បន្ន មានអ្នកម្តាយ ៥ នាក់នៅមានជីវិតបានគណៈ ផ្នែកខេត្ត ស្រុក ឃុំចិញ្ចឹម ទំនុកបម្រុងរហូតអស់ជីវិត)។ លោកស្រីយឿងធីគីមគ្វៀង ប្រធានសមាគមសហព័ន្ធនារីឃុំតាមង៉ាយបានឱ្យដឹងថា៖ ដើម្បីបង្ហាញឲ្យឃើញនូវស្មារតីផឹកទឹកនឹកប្រភពរបស់ជំនាន់មនុស្សបច្ចុប្បន្ន ជាពិសេសគឺជំនាន់នារីចំពោះបណ្តាគ្រួសារមានសគុណជាមួយបដិវត្តន៍ ឆ្នាំ ២០១៣ ក្លឹប​ “តបស្នងសងគុណ”របស់គណៈប្រតិបត្តិការសមាគមសហព័ន្ធនារីឃុំបានបង្កើតឡើង ហើយដល់ចុងឆ្នាំ ២០២០ ពង្រីកក្លឹបនោះបានចំនួន ៨ កន្លែងដោយមានសមាជិកាចំនួន ៩៣ នាក់ចូលរួម ( ក្នុងនោះក្លឹប “តបស្នងសងគុណ” ៧ កន្លែងនៅ ៧/៧ ភូមិដោយមានសមាជិកាចំ​នួន ៧២ នាក់)។ ឆ្លងតាមរយៈនោះចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារមុខ​សញ្ញាជាអ្នកម្តាយវៀតណាមវីរភាព យុទ្ធជនជំងឺពិការ គ្រួសារយុទ្ធជនពលី និងគ្រួសារតម្កល់គោរពយុទ្ធជនពលីចំនួន ១៤៨ លើកនាក់ ជាមួយទឹកប្រាក់ចំនួន ២៦,៦៧៤ លានដុង។ ជូនអាហារូបករណ៍ ង្វៀងធីអ៊ុក ១២ ចំណែក និងបន្តរក្សាទទួលទំនុកបម្រុងសិស្សក្រីក្រលំបាកចំនួន ២៤ លើកនាក់រហូតដល់បញ្ចប់កម្រិតសិក្សាជាមួយទឹកប្រាក់សរុបចំនួន ៣៦,៧ លានដុង។

        ទន្ទឹមនឹងនោះ ដើម្បីរួមចំណែកលើកស្ទួយជីវភាព សម្ភារជូនបងប្អូននារី ជាពិសេសគឺបងៗដែលជាយុទ្ធនារីជំងឺពិការ គ្រួសារគោលនយោបាយ សមាគមបានជំរុញមាំកម្មវិធីឧបត្ថម្ភនារី ពង្រីកសេដ្ឋកិច្ច បង្កលក្ខណៈឱ្យនារី បណ្តាគ្រួសារ​គោលនយោបាយបុលទុនអាទិភាពរបស់រដ្ឋដើម្បីពង្រីកសេដ្ឋកិច្ច កែលម្អជីវភាព។ ចាត់តាំង​ថ្នាក់បង្រៀនមុខរបរដេរដោយឥតគិតថ្លៃ ឧទ្ទេសនាមការងារធ្វើ បង្កលក្ខណៈឧបត្ថម្ភ បំផុសចលនាបងប្អូននារីស្ថិតក្នុងគ្រួសារគោលនយោបាយលំបាកវិនិយោគបើកទូលាយទម្រង់សេដ្ឋកិច្ចកំពុងមានទិសដៅរីកចម្រើនល្អនៅមូលដ្ឋាន។ល។ សហការជាមួយក្រុមហ៊ុនត្បាញត្រកៀតប៉ោងខេត្តដុងថាប មូលដ្ឋានត្បាញឧបករណ៍ដោយ​ឫស្សី ស្លឹកញ៉ឹកតឹម មូលដ្ឋានត្បាញកៅអីជ័រផ្ទេរមុខរបរឱ្យសមាជិកាសមាគមនារីចំនួន ១៨៣ នាក់។ ទន្ទឹមនឹងនោះ ក្នុងអាណត្តិកាលកន្លង សមាគមនៅទាំងប្រឹក្សាយោបល់ឧទ្ទេសនាមការងារធ្វើឱ្យបងប្អូននារីមូលដ្ឋានចំនួន ២២៥ នាក់អំពីការទទួលដេរ ត្បាញ បកសំបកគ្រាប់ស្វាយចន្ទី ឧបត្ថម្ភមូលដ្ឋាន១កន្លែងអាស្រ័យសមាជិកាសមាគមធ្វើម្ចាស់ឡើងជាអាជីវកម្មជំនាញទទួលធ្វើការដេរ ដោះស្រាយការងារធ្វើជូនពលការិនីមូលដ្ឋានប្រមាណ ៤០ នាក់។

        ក៏តាមសំដីរបស់លោកស្រីយឿងធីគីមគ្វៀង អនុវត្តការចូលរួមកសាងជនបទថ្មី និងជនបទថ្មីលើកកម្ពស់ សមាគមសហព័ន្ធនារីឃុំតាមង៉ាយបង្កើតបានបណ្តាទម្រង់ភ្ជាប់ជាមួយចលនា “កសាងគ្រួ​សារគ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង” ដូចជា៖ ក្លឹបនារីកាត់បន្ថយប្រើប្រាស់ថង់នីឡុង។ សាខាសមាគម “គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង”។ ក្រុមចូលហ៊ុនទុនកសាងបង្គន់ស្របអនាម័យ ក្លឹបនារីធ្វើកិច្ចសន្យាសុវត្ថិភាពចរាចរណ៍ ក្រុមនារីបែងប្រភេទវិនិច្ឆ័យសំរាមក្នុងគ្រួសារ។ល។ ក្រៅពីនោះ សមាគមបំផុសចលនាគ្រួសារសមាជិកាសមាគមនារី និងប្រជាជនរួមវិភាគទាន បរិច្ចាគដី និងផលដំណាំ កសាងបណ្តាដងផ្លូវកៅស៊ូ ដងផ្លូវផ្កា ដងផ្លូវស្វ័យគ្រប់គ្រងអាស្រ័យនារីគ្រប់គ្រង ផ្លូវច្រកជ្រះ-ចង្កៀងភ្លឺរបស់ភូមិង៉ាយញ៉ី ដងផ្លូវផ្កាភូមិសំណឹង ប្រវែងជិត ៤,២ កីឡូម៉ែត្រ។

       រយៈពេល ៥ ឆ្នាំកន្លង សមាគមបានជួយដល់គ្រួសារសមាជិកាសមាគម ២៤២ នាក់សម្រេច ៨ លក្ខឋាន បង្កើនចំនួនសមាជិកាសម្រេច ៨ លក្ខឋានគ្រួសារ “គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង”​ ឡើងដល់ ១.៦៩៧/១.៨៦៩ គ្រួ។ មានសមាជិកា ១៨៥ នាក់ធ្វើកិច្ចសន្យាថែទាំផ្កាតាមបណ្តាដងផ្លូវកៅស៊ូ សមាជិកា ៤៥៧ នាក់ជីករណ្តៅបែងប្រភេទវិនិច្ឆ័យសំរាមដោយខ្លួនឯង កសាងផ្លូវផ្កា ផ្កាលម្អបាន ៧ ខ្សែ ប្រវែងជាង ៥ គីឡូម៉ែត្រ៕ 

                ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.