23/04/2021 08:24
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានគមនាគមន៍ដាយសឺ ឃុំតឹបង៉ាយ ស្រុកទីវកឹង។ រូបថត៖ តូវៀង
ស្ពានដាយសឺមានប្រវែង ២៤,៦ ម៉ែត្រ ធំ ទូលាយ ៤ ម៉ែត្រ កម្រិតកម្ពស់ស្ងប់សម្រាប់កប៉ាល់ឆ្លងទៅមក ៦ ម៉ែត្រ ដោយអស់ថវិកា កសាងសរុបរួម ១,២៥០ ពាន់លានដុង។ ក្នុងនោះ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត ចលនាការិយាល័យតំណាងកាសែតយ៉ៅថុងនៅកឹងធើឧបត្ថម្ភ ៥០០លានដុង ចំនួនប្រាក់ក្រៅពីនោះ អាស្រ័យដោយថវិការដ្ឋ ស្រុកនិង ប្រជា ជននៅមូលដ្ឋានបដិភាគកសាង។
ស្ពានដាយសឺស្ថិតនៅលើកំណាត់ផ្លូវសំខាន់តភ្ជាប់ជាមួយនឹងផ្លូវខេត្តលេខ ៩១២ ឆ្លងទៅ ភូមិដាយសឺ ភូមិអ៊ូរសី និងភូមិមួយចំនួនជិតខាងរបស់ឃុំតឹបង៉ាយ។ អាស្រ័យហេតុនោះ ពេលដែលស្ពានដាយសឺបានដាក់ឱ្យប្រើប្រាស់ នឹងរួមចំណែកតភ្ជាប់គមនាគមន៍ និងបង្ក លក្ខណៈ សម្រាប់រថយន្តបើកបរទៅមកបានងាយស្រួល ទាំងប្រាំងវស្សា។
នេះគឺជាស្ពានមួយស្ថិតក្នុងបណ្តាកត្តាសំខាន់រួមចំណែកជម្រុញការពង្រីកសេដ្ឋកិច្ច វប្ប ធម៌ សង្គមនៅមូលដ្ឋាន៕
តូវៀង-រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។