• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

សមិទ្ធផលឆ្នាំចាស់-ក្តីរីករាយឆ្នាំថ្មី

23/04/2021 08:05

ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ចំពេលដែលជនរួមជាតិ​ខ្មែរមួយចំនួនទើបប្រមូលផលស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ រួចរាល់ អំណរសមិទ្ធ​ផលពលកម្មក្រោយបណ្តាថ្ងៃហត់នឿយ ទន្ទឹមនឹងនោះអំណរលទ្ធផលជាក់ស្តែងដំបូងក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ល។ អាស្រ័យហេតុនោះ ការទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅតាម​បណ្តាវត្តអារាម គ្រួសារជនរួមជាតិ ខ្មែរមានភាពអធិកអធមជាង។

របាំជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

          បងស្រីថាច់ធីសៀង នៅភូមិចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាងបានឱ្យដឹងថា៖ក្នុង​បណ្តាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្ញុំតែងតាមដានយ៉ាងដិតដល់លើមធ្យោបាយព័ត៌​មានមហាជនពីបណ្តាព័ត៌មានរបស់ខេត្ត និងមូលដ្ឋាន គិតឃើញថានិងមានការអនុវត្តន៍​បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគដូចកាលពីឆ្នាំ២០២០ទៀត។ ប៉ុន្តែ ទីបំផុតមិនឮមាន​ព័ត៌មានអ្វីទាក់ទងដល់បម្រាមចាត់តាំងបណ្តាសកម្មភាពបុណ្យទាន ។ ដូច្នេះហើយនៅ ២-៣ ថ្ងៃទៀតដល់បុណ្យចូលឆ្នាំថ្មីខ្ញុំទូរសព្ទឱ្យកូន ២ នាក់របស់ខ្ញុំដែលកំពុងធ្វើការនៅខេត្តដុងណាយវិលត្រឡប់មកផ្ទះជួបជុំជាមួយគ្រួសារចាត់តាំងពិធីជប់លៀង ដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី សង្ឃឹមថាជីវភាពនឹងបានល្អប្រសើរជាង។

          លោកឡេថុងញឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿង ស្រុកកូវង៉ាងចែករំ​លែក៖ ឆ្នាំនេះការចាត់តាំងពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរមានភាពសប្បាយរីក​រាយជាងឆ្នាំ ២០២០។ ប្រការនោះ អះអាងបានប្រសិទ្ធភាពអំពីការអនុវត្តន៍​គោលនយោបាយចំពោះជនជាតិខ្មែរ ទន្ទឹមនឹងនោះក៏ជាប្រសិទ្ធភាពក្នុងការបំផុសចលនាទូ​ទាំងប្រជាជនបង្ការ ទប់ស្កាត់អាសន្នរោគនារយៈពេលកន្លង។ ទោះបីអាសន្នរោគមានការ​ស្រាកស្រាន្តជាបណ្តោះអាសន្ន ប្រជាជនមិនសូវមានការភ័យព្រួយក៏ដោយ ប៉ុន្តែជាមួយតួនាទីរបស់មូលដ្ឋាន នៅតែបំផុសចលនាជនរួមជាតិខ្មែរអនុវត្តតាមការព្រមានរបស់​ផ្នែកសុខាភិបាល។ ជាក់ស្តែង មូលដ្ឋាននៅតែលៃលកកន្លែង និងបំពាក់ដោយបណ្តា​ឧបករណ៍ដូចជាទឹកលាងដៃ របាំងមុខជាដើមដើម្បីប្រជាជនមកទទួលពេលយល់ឃើញ​ថាជាការចាំបាច់ពិតប្រាកដ។

         អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ យើងខ្ញុំក៏បានគ្រួសារបងសឺនហិ្វញទ្វឹង-បងស្រីថាច់ធីបុប្ផា (នៅភូមិកោះស្វាយ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង) អញ្ជើញចូលរួមពិធីជប់​លៀងអំណរបុណ្យចូលឆ្នាំថ្មី អមដោយសំឡេងតន្ត្រីយ៉ាងកងរំពងពោរពេញដោយភាពសប្បាយរីករាយផងដែរ។ បងស្រី ថាច់ធីបុប្ផាបានឱ្យដឹងថា៖ ឆ្នាំនេះ  ចាត់តាំងពីធីជប់​លៀងអំណរបុណ្យចូលឆ្នាំថ្មី ក៏ជាពិធីជប់លៀងអំណរលំនៅឋានថ្មីដែលទើបបានសាងសង់​រួចស្រេច។ កាលពីមុន គ្រួសារក៏ស្ថិតក្នុងមុខសញ្ញាក្រីក្ររបស់ភូមិ គ្មានដីផលិត ឆ្នាំ ២០១៤ ដោយបានការឧបត្ថម្ភរបស់រដ្ឋអំណាចមូលដ្ឋានបង្កលក្ខណៈឱ្យគ្រួសារខ្ញុំបានបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកដោយចំនួនទុន ២០ លានដុង។ ផ្តើមពីប្រភពទុនខាងលើ ខ្ញុំវិនិយោគឱ្យការចិញ្ចឹមគោ ប្តីខ្ញុំប្រកបរបរជាងកំបោរ។ ផ្តើមពីនោះគ្រួសារខ្ញុំកាន់តែមានលក្ខណៈប្រិតសំចៃបានប្រាក់កាសសម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ។ គិតមកទល់ពេលនេះ គ្រួសារខ្ញុំសាងសង់បានផ្ទះដោយតម្លៃជាង ៣៥០ លានដុង ក៏គ្រប់ធ្វើឱ្យប្តីប្រពន្ធខ្ញុំកក់ក្តៅចិត្តជាមួយការខិតខំក្នុងបណ្តាខែ ឆ្នាំកន្លង។ ក្រោយពេលពលកម្មនឿយហត់ ក៏ស្ថិតក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី ប្តីប្រពន្ធខ្ញុំឯកភាពគ្នាចាត់តាំង​ពិធីជប់លៀងដោយអញ្ជើញយាយតា មាមីង បងប្អូនសាច់ញាតិ ភូមិផងរបងជាមួយមកចូល​រួមកម្សាន្តសប្បាយ  ចាត់ជាអំណរសមិទ្ធផលដែលប្តីប្រពន្ធខ្ញុំសម្រេចបាន សូមឱ្យចូលឆ្នាំថ្មី ជីវភាពគ្រួសារមានភាពជឿនលឿនជាងទៀត។

         រាល់ពិធីបុណ្យទានម្តងៗរបស់ជនរួមជាតិខ្មែរ ក៏ជាឱកាសសម្រាប់យើងខ្ញុំសម្លឹងមើល​មកវិញពីភាពវិវឌ្ឍន៍ខាងជីវភាពរបស់ជនរួមជាតិខ្មែរ។ ក្នុងនោះមានការអះអាងពីប្រ​សិទ្ធភាពទទួលផលពីបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិខ្មែរកាន់តែជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍បន្ថែមទៀត៕   ​​​​​

          អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.