• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

លើកស្ទួយជីវភាពមាមីងជនរួមជាតិខ្មែរ រួមចំណែកកសាងជនបទថ្មី

20/08/2021 07:54

ខេត្តត្រាវិញមានចំនួនមនុស្សរាយជាង ០១ លាននាក់ ក្នុងនោះជនរួមជាតិខ្មែរស្រុបយកអត្រាជិត ៣២% ។ មាមីងជនរួម​ជាតិខ្មែរត្រាវិញភាគច្រើនរស់នៅតាមតំបន់ជនបទ ជាមួយនឹងប្រភពចំណូលសំខាន់គឺប្រកបរបរផលិតកសិកម្ម រួមជាមួយ នឹងជនជាតិកិញ ជនជាតិចិន មាមីងជនរួមជាតិខ្មែរត្រាវិញតែងសកម្មក្នុងការកសាងជនបទថ្មី រួមកម្លាំងជាមួយនឹងរដ្ឋអំណាចកែលម្អទិដ្ឋភាពភូមិស្រុក ពង្រីកសេដ្ឋកិច្ចជនបទ លើកកម្ពស់ប្រភពចំណូលជូនគ្រួសារ។

ទម្រង់បង្វែរដីកសិកម្មផ្តល់ទិន្នផលទាបមកដាំត្រាវ​ ។ រូបថត៖ ថាញ់ហ្វា

     ភូមិស្រុកខេត្តត្រាវិញបច្ចុប្បន្ននេះ  គ្មាននៅភ្លៀងរលឹមរ៉ុយៗ ដីល្បាប់ ហុយអាប់ទៀតឡើយ។ ប្រព័ន្ធគមនាគមន៍ជនបទរបស់បណ្តាឃុំតែងបានកសាងជ្រះស្រឡះស្រឡំ ផ្លូវតភ្ជាប់ផ្លូវ។ ទិដ្ឋភាព បរិស្ថានភ្លឺស្រឡះ-ជ្រះស្អាត-បៃតង លេចឡើងច្រើនខ្នងផ្ទះថ្មីទើបបានសាងសង់ស្អាត។ ទិដ្ឋភាពភូមិស្រុកមិនបពា្ឈប់រីកចម្រើន។
     ពេលដែលរដ្ឋអំណាចបានផ្សព្វផ្សាយចលនាប្រជាជនចូលរួមកសាងជនបទថ្មី មាមីងជនកិញ មាមីងរួមជាតិខ្មែរ មាមីងចិននរណាក៏ស្វាហាប់ ចូលរួមជ្រោមជ្រែងយ៉ាងសកម្ម។ មានគ្រួសារប្រជាជនភាគច្រើនបានបរិច្ចាគដីធ្វើផ្លូវ គ្រួសារនីមួយៗកសាងរបៀបរស់នៅវប្បធម៌ ចូលរួមជីកស្តារ លើកកម្ពស់បណ្តាកំណាត់ធារាសាស្ត្រ វាលស្រែបម្រើការផលិតកសិកម្ម រួមជាមួយនឹង រដ្ឋអំណាចចលនាបណ្តាសប្បុរសធម៌ឧបត្ថម្ភកសាងស្ពានបេតុង។ល។ អាស្រ័យហេតុនោះបាន ញាំងឱ្យទិដ្ឋភាពភូមិស្រុករបស់ត្រាវិញកាន់តែបានកែលម្អបង្គួរ។
     ក្នុងដំណាក់កាល ២០១៦-២០២០ ប្រជាជននៅក្នុងខេត្តបរិច្ចាគដី ដើមឈើ ដំណាំគិតជាទឹកប្រាក់ សរុបរួមជាង ២១៥ ពាន់លានដុងសម្រាប់កសាង បណ្តាកំណាត់ផ្លូវគមនាគមន៍ជនបទ។ ផ្តើមពីបណ្តាកំណាត់ផ្លូវភូមិស្រុកបានកសាងដោយបេ  តុងបង្កលក្ខណៈក្នុងការដឹកជញ្ជូនមុខទំនិញ នឹងធ្វើដំណើរទៅមកបានងាយស្រួល។ អាស្រ័យហេតុនោះ បណ្តាមុខទំនិញកសិផលរបស់មូលដ្ឋានបានឈ្មួញប្រមូលទិញដោយតម្លៃខ្ពស់ជាង មុនបណ្តាលឱ្យប្រជាកសិកររីករាយក្នុងការផលិត។
ស្រុកថ្កូវគឺជាស្រុកក្រីក្រនៅតំបន់ជ្រៅរបស់ខេត្តត្រាវិញ ដោយមានជនរួមជាតិខ្មែររស់នៅជាង ៦៥% ។ អាស្រ័យហេតុនោះ ជាច្រើនឆ្នាំកន្លង ហើយរដ្ឋអំណាចគ្រប់ថ្នាក់តែងយកចិត្តទុកដាក់ យ៉ាងពិសេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដើម្បីជួយលើកស្ទួយជីវភាពរស់នៅប្រជាជន។ ក្នុងការងារកសាងជនបទថ្មី មូលដ្ឋាន យកចិត្តទុកដាក់ដល់ការវិធីសាស្ត្រកាត់បន្ធយភាពក្រីក្រ ចាត់ទុកនេះគឺជាភារកិច្ចយ៉ាងសំខាន់ និងជានិច្ចកាល។ កន្លងហើយ ស្រុកថ្កូវតែងសកម្មដោយ ពហុសណ្ឋានប្រកបរបររកទទួលទាន ឧបត្ថម្ភគ្រួ សារក្រីក្រកែលម្អជីវភាព និងប្រភពចំណូល។  មានទម្រង់កាត់បន្ថយភាពក្រីក្រជាច្រើនរបស់ស្រុកបញ្ជាក់បានប្រសិទ្ធភាព ជួយឱ្យគ្រួសារជាច្រើន បានរួចផុតពីភាពក្រីក្រ ឈានឡើងក្នុងជីវភាពរស់នៅ។
យ៉ាងណាដូចជាទម្រង់បង្វែរផ្ទៃដីផលិតស្រូវ មិនសូវបានផលមកផលិតស្រូវគួបផ្សំនឹងដាំមើម ត្រាវក្រមួន ពោតរបស់ក្រុមសហការផលិតភូមិផ្នោរសង្កែ ឃុំដាយអាង ស្រុកថ្កូវបានជួយឱ្យគ្រួសារជនរួមជាតិខ្មែរកែលម្អប្រភពចំណូល រួចផុតពីភាពក្រីក្រចីរភាព។ មើមត្រាវក្រមួនក្រោយ រយៈពេលដាំបាន ០៤ ខែប្រមូលផលជាមួយនឹងទិន្នផល​ ក្នុងមួយហិកតាបានប្រមាណ ២០ តោន កសិករទទួលបានប្រភពចំណូលបានពី ១៥០-២០០ លានដុង។
     អាស្រ័យដោយការផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ គិតមកដល់ពេលនេះភូមិផ្នោរសង្កែកាត់បន្ថយបានគ្រួសារគ្រីក្របានជិត ២០០ គ្រួសព្វថ្ងៃនៅមានគ្រួសារក្រីក្រតែ ០៨ គ្រួ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១២ ប្រភពចំណូល គិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៤៨ លានដុង បើប្រៀបធៀបជាមួយនឹង ០៥ ឆ្នាំមុន ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំកើនបាន ៣០ លាន ដុង។ ដោយឃើញបានប្រសិទ្ធភាពសេដ្ឋកិច្ចសម្រេចបានខ្ពស់ កសិករក្នុងភូមិភាគច្រើនបាន បង្វែរផ្ទៃដីផលិត និងពង្រីកទូលាយផ្ទៃដីដាំមើម ត្រាវក្រមួនឡើងបាន ៤០ ហិកតា។
     រួមជាមួយនឹងការឧបត្ថម្ភប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធ ពូជឈើដាំ ស្រុកថ្កូវនៅទាំងបានឧបត្ថម្ភដល់បណ្តាភូមិរបរពង្រីកការផលិតបង្កការងារធ្វើជូនប្រជាជនទៀតផង។ ស្រុកថ្កូវសព្វថ្ងៃមានភូមិរបរ ០៣ កន្លៃងដូចជា៖ ភូមិរបរផលិតបណ្តា ផលិតផលពីឫស្សី ពក កីងពង់ នៅឃុំហាមយ៉ាង ភូមិរបរត្បាញបន្ធោសឃុំដាយអាង និងភូមិរបរត្បាញកន្ទេលក្រហម ឃុំហាមតឹង។ បណ្តាភូមិរបរទាំងនេះ ដោះស្រាយការងារធ្វើជូនពលករជនបទប្រមាណ ៣.០០០ នាក់ ជាមួយនឹងកម្រិតប្រ ភពចំណូលជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយខែពី ២,៥-៦ លានដុង។
     បច្ចុប្បន្ននេះ មូលដ្ឋានផលិតទ្រីកាញរបស់ភូមិ របរផលិតបណ្តាផលិតផលពីឫស្សី ពក ពីងពង់ ដែលមានផលិតផលសាឡុងឫស្សីដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់សម្រេចសម្បទា OCOP ផ្កាយ ៤ បណ្តាផ្នែកមាន សមត្ថកិច្ចកំពុងឧបត្ថម្ភមូលដ្ឋានបង្កើនចំណាត់ថ្នាក់ឡើងផ្កាយ ៥។ បណ្តាផលិតផលជនបទបានប្រមូលតូចមករបស់គ្រួសារធ្វើអាជីវកម្មយ៉ីប ធីត្រាង នៅភូមិរបរសិប្បកម្មដាយអាងសម្រេចសម្បទាទទួលស្គាល់ OCOP ផ្កាយ ៣។
     លេខាបក្សស្រុកថ្កូវយឿងវុាំងទ្រាវបានឱ្យដឹងថា៖ អាស្រ័យដោយអនុវត្តវិធីសាស្ត្រកាត់បន្ថយ ភាពក្រីក្រជាច្រើន និងព្រមៗគ្នាបានញាំងឱ្យជីវភាពប្រជាជននៅមូលដ្ឋានបានបង្កើនកម្ពស់ជាបង្គួរ អត្រាគ្រួសារក្រីក្របានបន្ថយចុះ។ ឆ្នាំ ២០២០ ស្រុកថ្កូវកាត់បន្ថយគ្រួសារក្រីក្របានជាង ៧០០ គ្រួ។ ឆ្នាំ ២០២១ មូលដ្ឋានដាក់ចេញគោលដៅលុបបំបាត ៨៦៣ គ្រួសារក្រីក្រ។
ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានត្រាវិញ បានដាក់ចេញគោលដៅខិតខំដល់ឆ្នាំ ២០២៥ មាន ១០០% ឃុំសម្រេចលក្ខឋានជនបទថ្មី ក្នុងនោះ​ មានប្រមាណ ៥០% ឃុំសម្រេចលក្ខឋានជនបទថ្មីកម្ពស់មាន ២០% ឃុំសម្រេចជនបទ ថ្មីគំរូខ្នាតមាន ០៨ អង្គភាពស្រុកសម្រេចលក្ខឋានជនបទថ្មី មាន ០១ អង្គភាពថ្នាក់ស្រុកសម្រេច លក្ខឋានជនបទថ្មីគំរូខ្នាត។
ដើម្បីអនុវត្តសម្រេចគោលដៅខេត្តបានប្រគល់ភារកិច្ចឱ្យផ្នែកកសិកម្មសហការជាមួយនឹងបណ្តាផ្នែកទាក់ទិន បណ្តាមូលដ្ឋានសកម្មឧបត្ថម្ភកសិករ ពិសេសគឺបណ្តាគ្រួសារជនរួមជាតិខ្មែរផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹម ដើម្បីបង្កើនប្រភពចំណូលជាងទៀត។ គោលដៅដល់ឆ្នាំ ២០២៥ តម្លៃផលិតគិតជាមធ្យមផ្ទៃដីដាំដុះក្នុងមួយហិកតាសម្រេច ១៤៥ លានដុង ផ្ទៃដីចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេចពី ១៥-២០ លានដុង ប្រៀបជាមួយនឹងតម្លៃផលិតកសិកម្មនាពេលបច្ចុប្បន្ននេះ៕        
           ប្រែសម្រួល៖  រតនា

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.