• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ភាពវិវឌ្ឍថ្មីនៅតំបន់មូលដ្ឋានតស៊ូភិរម្យសុខ

11/05/2021 07:45

ភិរម្យសុខគឺជាភុមិមួយក្នុងចំណោមភូមិសម្បូរដោយប្រវេណីបដិវត្តន៍របស់ឃុំចូវដៀង ស្រុកកូវកែ។ ក្នុងទូទាំងភូមិមាន គ្រួសារប្រជាជន ៣៧៩ គ្រួ ក្នុងនោះជនរួមជាតិខ្មែរជិត ៧០%។ ក្នុងសម័យតស៊ូ ភូមិភិរម្យសុខរួមជាមួយនឹងភូមិជិតខាង ០២ គឺភូមិហោយអាង (បច្ចុប្បន្ននេះរបស់ឃុំហ្វាតឹង) ភូមិតាដេវ (បច្ចុប្បន្ននេះរបស់ឃុំនិញថើយ)គឺជាតំបន់មូលដ្ឋានតស៊ូ លាក់បំពួនចិញ្ចឹមកម្មាភិបាលបដិវត្តន៍។ ពិសេសគឺ វត្តរតនទីបារាមកោះកែវ (អូរមិច) គឺជាមូលដ្ឋានលាក់បំបាំង ចិញ្ចឹម បដិវត្តន៍ជាច្រើននាក់ក្នុងដំណាក់កាលធ្វើសង្រ្គាមរហូតដល់ដណ្តើមបានជ័យជម្នះ ៣០ មេសាឆ្នាំ ១៩៧៥។ បច្ចុប្បន្ននេះ វត្តរតនទីបារាមកោះកែវ (អូរមិច) បានទទួលស្គាល់ជាកេដំណេរប្រវត្តសាស្ត្រថ្នាក់ខេត្ត។

កសិករប្រមូលផលស្រូវ ។​ រូបថត៖ រតនា

     ក្នុងបណ្តាថ្ងៃនេះ យើងខ្ញុំមានឱកាសវិលមកកាន់តំបន់មូលដ្ឋានតស៊ូបដិវត្តន៍តស៊ូភិរម្យសុខ ឃុំចូវដៀង ស្រុកកូវកែ គឺជាមូលដ្ឋានមួយស្ថិតក្នុងបណ្តាមូលដ្ឋានបោះជំរុំរបស់ស្ថាប័នគណៈកម្មាធិការបក្សខេត្ត ស្ថាប័នគណៈឃោសនាអប់រំបក្ស និងរោងពុម្ពអាញ់យុង (ដំណាក់កាល ១៩៦៩-១០៧៤)។ ទិដ្ឋភាពរបស់បណ្តាដងផ្លូវដី បណ្តាស្ពានស្នូរប៉ផុតប៉ផើយពីកាលណាសព្វថ្ងៃនេះបានផ្លាស់ប្តូរដោយបណ្តាកំណាត់ផ្លូវដាន ផ្លូវកៅស៊ូ ស្ពានបេតុងបានសាងសង់ថ្មីយ៉ាងរឹង មាំល្អល្អះបង្កបានជាភាពចងសម្ព័ន្ធអន្តររវាង បណ្តាតំបន់ប្រជាជនស្នាក់នៅរហូតដល់មជ្ឈមណ្ឌលឃុំ។ ជាពិសេសគឺ ជីវភាពសេដ្ឋកិច្ចរបស់មាមីងជនរួមជាតិខ្មែរភូមិភិរម្យសុខកាន់តែរីក​ចម្រើនយ៉ាងខ្លាំង អត្រាគ្រួសារក្រីក្រក្នុងភូមិបាន​កាត់បន្ថយចុះនៅ ១,៥% និងភូមិភិរម្យសុខកំពុង​ឈានចូលដំណាក់កាលកសាងភូមិវប្បធម៌ជនបទថ្មីលើកកម្ពស់។ល។
     ចែករំលែកក្តីរីករាយក្នុងបណ្តាថ្ងៃនេះមាមីងជនរួមជាតិកំពុងទទួលអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៦ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ មេសាឆ្នាំ ១៩៧៥- ៣០ មេសាឆ្នាំ ២០២១) អ្នកម្តាយវៀតណាមវីរភាពកៅធីណាម កើតឆ្នាំ ១៩៣៣ នៅភូមិភិរម្យសុខឃុំចូវដៀងរីក រាយបានឱ្យដឹងថា៖ ក្នុងសម័យតស៊ូ បណ្តាភូមិ ភិរម្យសុខ អូរមិចចូវហឹងសុទ្ធតែជាកន្លែងចិញ្ចឹម លាក់បំបាំងកម្មាភិបាលបដិវត្តន៍ ជីវភាពប្រជាជនកាលណោះមានការលំបាក់ពិតមែន ប៉ុន្តែចិត្តមួយថ្លើមមួយជឿនឹងដើរតាមបដិវត្តន៍។ បណ្តា ឆ្នាំមកអាយនេះ ដោយឆ្លងតាមបណ្តាចលនា កសាងជនបទថ្មី ជីវភាពប្រជាជនបានរីកចម្រើន ជាច្រើនកំណាត់ផ្លូវ ផ្លូវច្រកបានកសាងដោយ គ្រឿងបេតុង និងកៅស៊ូ។
     ក្នុងសម័យតស៊ូ គ្រួសាររបស់អ្នកម្តាយវៀតណាមវីរភាពកៅធីណាមមានប្តី (លោកដាំងវុាំង ចាំង) និងកូនប្រុសម្នាក់របស់អ្នកម្តាយ (បងដាំង វុាំងខាយ)បានពលីជីវិតយ៉ាងអង់អាចក្លាហាន។ ម្តាយកៅធីណាមបានឱ្យដឹងថា៖ សព្វថ្ងៃនេះម្តាយធំអាយុកាន់តែច្រើនហើយ ប៉ុន្តេបានឃើញប្រជាជនយើង ក៏ដូចជាកូនចៅក្នុងគ្រួសារបច្ចុប្បន្ននេះ មានជីវភាពរស់នៅធូរធា ម្តាយសប្បាយចិត្តណាស់។ ប្រមាណ ១០ ឆ្នាំមុននេះ អ្នកម្តាយ និងប្រជាជននៅទីនេះបើចង់ឡើងទៅឃុំឬស្រុកតែងជួបការលំបាកណាស់ មានតែផ្លូវដី ផ្លូវដានប្រវែង ១,៥ ម៉ែត្រតែមួយគត់ ម៉ូតូគ្មានចូលបានទេ បានដល់ពេលប្រមូលផលស្រូវ ដូងទៅលក់ម្តងៗ ជួបការលំបាកណាស់ ប៉ុន្តែបច្ចុប្បន្ននេះបានងាយ ស្រួលជាច្រើន។
     គឺជាភូមិមួយមានព្រៀបអំពីការផលិតកសិកម្ម (ផ្ទៃដីធ្វើប្រពលវប្បកម្មស្រូវ ១៣២ ហិកតា ក្នុង មួយឆ្នាំផលិតបាន ០៣ រដូវ) ដើម្បីអនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតសម្រេចបានលទ្ធផល ភូមិភិរម្យសុខបានផ្សព្វផ្សាយកសាងសំណង់ធា រាសាស្ត្រវាលស្រែជាច្រើន ទំនប់ព័ទ្ធផ្សំជាមួយនឹងគមនាគមន៍ពីប្រភពថវិការដ្ឋវិនិយោគ។ លោក ហឿវុាំងឌី លេខាសាខាបក្សភូមិបានឱ្យដឹងថា៖ អាស្រ័យដោយឯកវប្បកម្មស្រូវមិននាំមកបានលទ្ធផលខ្ពស់ឡើយ បានជាឆ្នាំ ២០១៥ មូលដ្ឋានបានអនុវត្តបង្វែររចនាសម្ព័ន្ធផលិត ជាពិសេសគឺពង្រីកយ៉ាងខ្លាំងក្លាទម្រង់ដាំផ្លាស់វេនដំណាំនៅ លើដីផលិតស្រូវមិនសូវបានផល និងដីផ្នូរខ្សាច់ ដីមាត់ជាំមកដាំដើមឈើហូបផ្លែ។ ជារៀងរាល់ឆ្នាំ ផ្ទៃដីប្រពលវប្បកម្មដាំដំណាំរបសភូមិភិរម្យសុខបានកើនប្រមាណពី ៧០-៨០ ហិកតា ក្នុងនោះមានផ្ទៃដីជំនាញខាងដាំបន្លែបង្ការជិត ១០ ហិកតា ផ្ទៃដីដាំដើមឈើហូបផ្លែបានមាមីងកសិ ករពង្រីកយ៉ាងខ្លាំងក្លា (ភាគច្រើនគឺបង្វែរពីផ្ទៃដី ផលិតស្រូវមិនសូវបានផលមកដាំដើមដូង) គិតមកដល់ចុងឆ្នាំ ២០២០ ផ្ទៃដីដាំដើមដូងបាន ជាង ៨០ ហិកតា។
     ដល់ចុងឆ្នាំ ២០២០ គិតជាមធ្យមក្នុងមនុស្ស ម្នាក់របស់ភូមិភិរម្យសុខក្នុងមួយឆ្នាំសម្រេចបាន ៤៩ លានដុង និងទិន្នផលស្រូវក្នុងមួយហិកតាសម្រេចបានជាង ៦,៥ តោន បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៥ ក្នុងមួយហិកតាកើនជាង ០១ តោន ។ តាមប្រសាសន៍របស់លោកហឿ វុាំងឌី ឆ្នាំ ២០២១ នេះ ភីមិភិរម្យសុខបានខេត្ត​ ផ្សព្វផ្សាយកសាងកំណាត់ផ្លូវកៅស៊ូឆ្លងកាត់តំបន់ វាលស្រែរបស់ភូមិតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៥៤ ឆ្លងទៅផ្លូវខេត្តលេខ ៩១៥ (ឆ្លងបណ្តាភូមិ ចូវហឹង អូរមិច ភិរម្យសុខ)។ នៅតំបន់វាលស្រែជាកន្លែងដែលមានកំណាត់ផ្លូវកៅស៊ូឆ្លងកាត់កំពុងនឹងបានស្រុកឡើងគ្រោងផែនការ និងវិនិយោគប្រព័ន្ធប្រឡាយបេតុងអណ្តែត និងដំណាក់បូមទឹក ដើម្បីកសាងវាលស្រែផលិតស្រូវគុណភាពខ្ពស់ផ្ចិតជាមួយនឹងផ្ទៃដី ៤០ ហិកតា ។ល។ ជាមួយនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបានធានាបម្រើគមនាគមន៍ផង គួបផ្សំកសាងតំបន់ផលិត កសិកម្មផ្ចិតផង សង្ឃឹមថានឹងបង្កបានភាពទម្លុះ ទម្លាយសម្រាប់មាមីងនៅតំបន់មូលដ្ឋានតស៊ូ​បដិ​វត្តន៍​ ភូមិភិរម្យសុខបានរីកចម្រើនពីផ្តើមភូមិភាគដី​ធ្លីក្រី ក្រ ទុក្ខលំបាកអត់ធ្មត់ពីកាលណា៕           
 

          ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.