• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ភូមិបង្រៃថ្មី ចលនាទូទាំងប្រជាជនកសាងជីវភាពវប្បធម៌

17/11/2020 07:40

ចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ជនបទថ្មី» បានចាត់ទុកជាភារកិច្ចសំខាន់សំដៅជួយឱ្យមានការផ្លាស់ប្តូរ ស្មារតី និងសកម្មភាពក្នុងប្រជាជន។ ដោយហេតុនោះ ជីវភាពរបស់ប្រជាជនភូមិបង្រៃថ្មីនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកមានភាពវិវឌ្ឍន៍យ៉ាងសកម្ម ការប្រតិបត្តិគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋក្នុងប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានល្អប្រសើរជាង។

ព្រះតេជគុណញ៉ាងច័ន្ទ ព្រះចៅអធិការវត្តបង្រៃថ្មីជូនអំណោយដល់គ្រួសារក្រីក្រ ។
           ឆ្នាំ ២០២០ គណៈការងាររណសិរ្សភូមិបង្រៃ ថ្មី ឃុំហាមតឹង ស្រុកថ្កូវ សហការជាមួយបណ្តាផ្នែកអង្គការមហាជន ចាត់តាំង ផ្សព្វផ្សាយអំពីការកសាងជីវភាពវប្បធម៌ ជនបទថ្មីបាន ១៥ លើក។ លទ្ធផល ឆ្លងតាមការពិនិត្យជ្រើសរើសមានគ្រួសារប្រជាជនជាង ៤២០ គ្រួបានទទួលស្គាល់សម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី សម្រេច ៨៦,២%។ លោកសឺនសាង ប្រធានគណៈការងាររណសិរ្សភូមិបង្រៃថ្មីបានឱ្យដឹង៖ ទូទាំងភូមិ មានគ្រួសារប្រជាជន ៤៨៧ គ្រួ ជាមួយនឹងចំ នួនមនុស្សរាយ ២.២២០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៩៩%។ បច្ចុប្បន្នភូមិ នៅមានគ្រួសារក្រីក្រ ២១គ្រួ គ្រួសារជិតក្រ ៣៦ គ្រួ។ ឆ្នាំ ២០២០ ភូមិបន្តអនុវត្តលើកកម្ពស់ទម្រង់ «លើកកម្ពស់គុណភាពគ្រួសារវប្បធម៌ ជនបទថ្មីភ្ជាប់ជាមួយការកសាងគ្រួសាររៀនសូត្រ សហ គមន៍រៀនសូត្រ»។ បច្ចុប្បន្ន ចំពោះកុមារក្នុងអំ ឡុងអាយុ ១០០% តែងបានចលនាឱ្យទៅរៀន សូត្រ ចំពោះប្អូនៗដែលមានជីវភាពលំបាកបាន សាលារៀន និងបណ្តាអង្គការមហាជនឧបត្ថម្ភ លើកស្ទួយដោយបំណង មិនមែនពីព្រោះស្ថានភាពជីវភាពបណ្តាលឱ្យប្អូនៗត្រូវបោះបង់ការសិក្សាឡើយ។
              ប្អូនប្រុសត្រឹងថាញ់ញ៉ី សិស្សថ្នាក់ទី ៦/២ សា លាអនុវិទ្យាល័យហាមតឹង ជាសិស្សមួយរូបក្នុង ចំណោមសិស្សដែលមានស្ថានភាពលំបាក ម្តាយ ឪពុកទៅរកស៊ីឆ្ងាយ ទុកប្អូនឱ្យនៅជាមួយគ្រួសារពូជីដូនមួយ។ ដោយអាស្រ័យខ្វះការគ្រប់ គ្រង ថែទាំ ម៉្លោះហើយប្អូនច្រើនបោះបង់ការរៀន សូត្រ។ ឃើញដូច្នោះសាលារៀននិងបណ្តាអង្គការមហាជនមកបំផុសចលនាឱ្យប្អូនទៅរៀន ដូចដើមវិញ ហើយរាល់កង្វះខាតរបស់ប្អូនសា លា និងតំណាងបណ្តាអង្គការមហាជនគិតគូរជូន។ ប្អូនប្រុសត្រឹងថាញ់ញ៉ីសំណេះសំណាល៖ នៅចំពោះមុខស្ថានភាពលំបាករបស់គ្រួសារ ប្អូនរំពឹងគិតឃើញ មិនអាចបន្តរៀនសូត្រទៀត បាន ពេលនេះបានលោកគ្រូ ពូអ៊ំជួយគិតគូរ ប្អូន ត្រូវខិតខំជាងទៀត ដើម្បីសម្រេចក្តីប្រាថ្នាទៅ អនាគតរបស់ប្អូន។
              អនុវត្តចលនាកសាងជីវភាពវប្បធម៌ ភូមិតែង យកចិត្តទុកដាក់ដល់ការងារបំផុសចលនាបណ្តា គ្រួសារអនុវត្តសារាចរលេខ ១៥ របស់គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងផែន ការលេខ ០១/KH-UBND ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពី«សកម្មភាពទិដ្ឋភាពបរិស្ថាន កែលម្អទីក្រុង អនាម័យសុវត្ថិភាពគ្រឿង បរិភោគ» សាខាបក្ស គណៈការងាររណសិរ្ស ភូមិសហការជាមួយបណ្តាអង្គការមហាជនបំ ផុសចលនាប្រជាជនសកម្មចូលរួមបណ្តាសកម្ម ភាពរក្សាអនាម័យ  ការពារបរិស្ថាន ដាំឈើបៃតង នៅមុខផ្ទះ ទីធ្លាផ្ទះដើម្បីជួយឱ្យដងផ្លូវ ច្រកផ្ទះ ភ្លឺ -បៃតង-ជ្រះ-ស្អាត គ្រួសារនីមួយៗកែលម្អ បរិវេណផ្ទះដោយខ្លួនឯងធានាអនាម័យ ទន្ទឹម នឹងនោះអនុវត្តទម្រង់ «គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង» របស់សមាគមនារី បំផុសចលនាបណ្តាគ្រួសារប្រជាជនដាំផ្កាលម្អបានជាង ៥០០ ដើម ប្របតាមផ្លូវជនបទលេខ ១២ និងកសាង បង្គោល អំពូលភ្លើងបានជាង ៥០ ដើមបម្រើដល់ការអុជបំភ្លឺនៅពេលយប់។
             លោកសឺនសាងបានឱ្យដឹងបន្ថែម ៖ ភូមិមាន វត្តគណៈមហានិកាយខ្មែរមួយគឺវត្តព្រះឥន្ទឧទ្យាន បង្រៃថ្មី។ វត្តនេះបានមាមីងចាត់ទុកជាលំនៅឋានទីពីររបស់ពួកគាត់។ អនុវត្តការងារកសាង ជីវភាពវប្បធម៌ ជនបទថ្មីព្រះចៅអធិការវត្តមានបណ្តាការរួមចំណែកយ៉ាងសកម្មក្នុងការងារផ្សព្វ ផ្សាយ ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្តនៅទាំងបម្រុងអំណោយជាច្រើនចំណែកសម្រាប់ជូនដល់មាមីងក្រីក្រ យាយតាចាស់ជរា។ល។ ជាក់ ស្តែងគឺ រយៈពេលថ្មីៗនេះ ព្រះតេជគុណញ៉ាង ច័ន្ទ ព្រះចៅអធិការវត្តបង្រៃថ្មីបានជូនអំណោយជាង ១០០ ចំណែក ដល់គ្រួសារក្រីក្រ គ្រួ សារជិតក្រ អំណោយមួយចំណែកៗគិតជាតម្លៃ ពី ៣០០.០០០-៤០០.០០០ ដុង។ នោះជាទង្វើ សម្តែងពីលក្ខណៈមនុស្សសាស្រ្ត ការសម្រាលទុក្ខលំបាកសម្រាប់ជនគ្រប់រូប  ហើយក៏ជាប្រ ភពជំរុញទឹកចិត្ត រួមចំណែកជួយឱ្យមាមីងអនុ វត្តល្អបណ្តាលក្ខឋានវប្បធម៌ ជនបទថ្មី៕   

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.