• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ពង្រីកមានប្រសិទ្ធភាព “ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “

01/06/2021 09:00

ឆ្នាំ ២០១៧ សមាគមអតីតយុទ្ធជន ស្រុកថ្កូវបង្កើត “ ក្លឹបការពារបរិស្ថានរបស់ អតីតយុទ្ធជន “ នៅភូមិបេនថេ ឃុំតឹងស៊ើងដោយមានសមាជិក ២៥ នាក់ចូលរួម។ មកទល់ពេលនេះ នៅលើភូមិសាស្រ្តស្រុកមាន” ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “ ចំនួន ១០៧ ក្លឹប នៅ ១៧ ឃុំ ទីប្រជុំជន ដោយមានសមាជិកជាង ២.៥០០ នាក់ចូលរួម។ បណ្តាសមាជិករបស់ “ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “ តែងធ្វើជាគំរូក្នុងកិច្ចការពារបរិស្ថាននៅជនបទ។

អនុវត្តតាមសារាចរលេខ ១៥-CT/TU ចុះ ថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៦ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញស្តីពី “បង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់កសាងនិងអនាម័យបរិស្ថាននៅបណ្តាទីផ្សារ តំបន់អាសយជនក្នុងការផលិតធ្វើអាជីវកម្ម សេវាកម្ម “ សមាគមអតីតយុទ្ធជនស្រុកថ្កូវបានចង្អុលការឲ្យបណ្តាក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនម្ចាស់ការចលនាប្រជាជនទាំងមូលចូលរួមប្រមូលសំរាមក្នុងតំបន់ប្រជាជនស្នាក់នៅ តាមវាលស្រែ ចូលរួមដាំដើមឈើ។ល។  ជាលទ្ធផល គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមអតីតយុទ្ធជនស្រុក សហការជាមួយ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជននៅលើភូមិសាស្រ្តស្រុក ចេញទ័ពជាង ៣៥០ លើក ទាក់ទាញសមាជិកនិងប្រជាជនជាង ២៥ ពាន់នាក់ចូលរួមធ្វើអនាម័យតាមដងផ្លូវជនបទប្រវែងជាង ២៧.៣០០ គីឡូម៉ែត្រ ប្រមូលសំរាមបានជិត ៣០ ពាន់គីឡូក្រាម និងដាំដើមឈើជាច្រើនប្រភេទតាមសងខាងផ្លូវនៅលើភូមិសាស្រ្តស្រុកបានជាង ២៤.២០០ដើម។

ប្អូនស្រីស៊ើងង៉ុកហ៊ឹង (ទី ១ ខាងឆ្វេង)កំពុងដាំដើមឈើ។

គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនភូមិបេនថេចលនាប្រជាជនក្នុងភូមិជាង ២.៥០០ នាក់ ចូលរួមអនាម័យបរិស្ថាន។ ចែកខិត្តប័ណ្ណស្តីពីការពារបរិស្ថានបាន ៤.០០០ សន្លឹក។ ចលនាប្រជាជនជាង ២.០០០ គ្រួចុះឈ្មោះប្តេជ្ញាចិត្តការពារបរិស្ថាន។អនាម័យបរិស្ថានតាមផ្លូវជនបទប្រវែង ១៥ គីឡូម៉ែត្រ។ គាស់កាយលូ ផ្លូវទឹកតាមព្រែកប្រឡាយប្រវែង ៩០០ ម៉ែត្រ។ កាត់តម្រឹមកូនឈើធ្វើជារបងប្រវែង ៥,៣ គីឡូម៉ែត្រ ប្រមូលសំរាមប្រមាណ ០៧ តោន ប្រមូលដប និងកញ្ចប់ថ្នាំការពាររុក្ខជាតិជាដើមបាន ​៩៥០ គីឡូក្រាម។

លោកហ្វិញវ៉ាំងត្វង អធិការក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនភូមិបេនថេ ឃុំតឹងស៊ើងមានប្រសាសន៍ថា៖ ទោះបីវ័យចាស់សុខភាពមិនបានមួនមាំក៏ដោយ ប៉ុន្តែក្នុងនាមជាអធិការក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន ខ្ញុំចូលរួមជាមួយបងប្អូនជាសមាជិកសកម្មក្នុងការងារ​ការពារ​បរិស្ថាន។ ផ្តើមពីនោះ ទម្រង់ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនបានរួមចំណែកជំរុញឲ្យប្រជាជនបង្កើនការយល់ដឹងនិងមានទង្វើជាក់ស្តែងក្នុងកិច្ចការពារបរិស្ថាន។

ក្នុងនាមជាសមាជិកសម្ព័ន្ធយុវជនសកម្មចូលរួមចលនាការពារបរិស្ថាន អាស្រ័យសមាគមអតីតយុទ្ធជនបំផុសឡើង ប្អូនស៊ើងង៉ុកហ៊ឹង នៅភូមិបេនថេ សំណេះសំណាលថា៖ លោកមាៗអតីតយុទ្ធជន មានអ្នកខ្លះវ័យចាស់ណាស់ហើយ ប៉ុន្តែគាត់នៅតែចូលរួមការពារបរិស្ថាន ដាំដើមឈើ។ល។ ម្ល៉ោះហើយ ក្រៅម៉ោងទៅធ្វើការនៅក្រុមហ៊ុន ប្អូនក៏តែងឆ្លៀតពេលចូលរួមជាមួយសមាជិកក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនដើម្បី សម្អាតបរិស្ថាននៅតំបន់ប្រជាជនស្នាក់នៅចូលរួមផ្សព្វផ្សាយ ចលនាប្រជាជនឲ្យបង្កើនការយល់ដឹងអំពីការពារបរិស្ថាន ការពារសម្បត្តិធម្មជាតិ​ចាត់តាំង ចេញទ័ពអនាម័យបរិស្ថាន ប្រមូលសំរាមជាប្រចាំ ណែនាំប្រជាជនដាក់សំរាមត្រង់ទីកំណត់ ចលនាទូទាំងប្រជាជនកសាងរបៀបរស់នៅវប្បធម៌។ល។

សមាគមអតីតយុទ្ធជនស្រុកថ្កូវ មានសមាជិក ២.៣៩២ នាក់ ក្នុងនោះសមាជិកជនជាតិខ្មែរជិត ៥០% ។​ដើម្បីបន្តការចលនាសមាជិកពង្រីកមានប្រសិទ្ធភាពក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន សមាគមបានចង្អុលការឲ្យបណ្តាសមាជិកនៃក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន ពង្រីកតួនាទីជាកងកម្លាំងស្នូលក្នុងការការពារបរិស្ថាន។ បន្តការចលនាសមាជិកនិងប្រជាជនឲ្យបោសសម្អាតសំរាមរួចប្រមូលទៅដាក់ត្រង់កន្លែង កាប់ឆ្ការព្រៃឈើស៊ុមទ្រុមតាម សងខាងផ្លូវ រក្សាបណ្តាដងផ្លូវ​ “ខៀវ-ជ្រះ‑​ស្អាត សុវត្ថិភាព អារ្យធម៌ “ ។ល។

លោកឡឹមមិញលៀង អនុប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវឲ្យដឹងថា៖ សមាគមអតីតយុទ្ធជនស្រុកបានផ្សព្វផ្សាយ អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដើម្បីការពារបរិស្ថាន។ ក្នុងនោះមានបង្កើតនិងពង្រីកមានប្រសិទ្ធភាពក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធនៅតាមបណ្តាភូមិ អនុសង្កាត់ក្នុងស្រុក។ នេះជាទម្រង់ការពារបរិស្ថានបានបណ្តាសមាជិកពង្រីកមានប្រសិទ្ធភាព​ រួមចំណែកអនុវត្តល្អសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ញ៉ាំងឱ្យទិដ្ឋភាពនិងបរិស្ថាននៅលើភូមិសាស្រ្តស្រុកថ្កូវកាន់តែស្រស់ស្អាត៕ 

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.