• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

ផុងថាញ់៖ ពង្រីកប្រសិទ្ធភាពពីបណ្តាសំណង់

26/01/2021 08:40

ឆ្នាំ ២០១៩ ឃុំផុងថាញ់ ស្រុកកូវកែបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី បណ្តាគមនាគមន៍ ធារាសាស្រ្ត។ល។ បានផ្សព្វផ្សាយវិនិយោគរួចដាក់ឲ្យប្រើប្រាស់។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ជីវភាព សម្ភារ និងស្មារតីរបស់ជនរួមជាតិខ្មែរនៅទីនេះ។

       បណ្តាថ្ងៃដើមឆ្នាំ ២០២១ យើងខ្ញុំមានឱកាសមកកាន់ឃុំផុងថាញ់ ជាមូលដ្ឋានមួយមានជនរួមជាតិខ្មែររស់នៅជាង ៣៤%។ ដើម្បីពង្រីកនូវសក្តានុពលអំពីកសិកម្ម បណ្តាឆ្នាំកន្លង ឃុំផុងថាញ់បានផ្តុំកម្លាំងផ្លាស់ប្តូរការផលិតតាមគោលដៅពហុសណ្ឋាន អំពីចិញ្ចឹមសត្វនិងដាំដំណាំ នាំមកតម្លៃផលិតក្នុងកសិកម្មកើនឡើងច្រើនដង។ ជាពិសេសការដាក់ឲ្យប្រើប្រាស់បណ្តាសំណង់ហេដ្ឋារចនាជនបទ​បានបង្កលក្ខណៈងាយស្រួលក្នុងការផលិត និងលក់បណ្តាមុខទំនិញផលិតផលរបស់កសិករនៅបណ្តាតំបន់ខាងក្នុងវាលស្រែ (ភ្ជាប់ឃុំតឹងអាង ស្រុកកាងឡុង)។

         សំណេះសំណាលជាមួយយើងខ្ញុំ​ លោកឡឹមថាញ់ត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុងថាញ់បានឲ្យដឹង​៖ មុននោះប្រជាជននៅបណ្តាតំបន់ខាងក្នុងវាលស្រែរបស់បណ្តាភូមិដូចជា៖ ភូមិលេខ ២ ភូមិលេខ ៣ សមយឺយ កាចឿង។ល។ មានតែផ្លូវបេតុងមួយសម្រាប់ធ្វើដំណើរទៅមក និងទំនាក់ទំនងពាណិជ្ជកម្ម។ ចំណែកការដឹកជញ្ជូនមុខទំនិញត្រូវពឹងផ្អែកលើបណ្តាដងប្រឡាយ។ ចុងខែធ្នូឆ្នាំ ២០២០ ដងផ្លូវកៅស៊ូទទឹង ៣,៥​ ម៉ែត្របានកសាងសម្រេច​រួចដាក់ឲ្យប្រើប្រាស់ (ជំនួសឲ្យដងផ្លូវបេតុងទទឹង ១,៥ ម៉ែត្រមុននោះ)។ បានជះឥទ្ធិពលយ៉ាងធំដល់គ្រួសាររាប់រយគ្រួនៅបណ្តាតំបន់ខាងក្នុងវាលស្រែបានដឹកជញ្ជូននិងទំនាក់ទំនងពាណិជ្ជកម្មរបស់កសិករ។ ទន្ទឹមនោះភ្ជាប់រវាងមជ្ឈមណ្ឌលបណ្តាឃុំ (ដងផ្លូវជាតិលេខ ៥៤) និងឃុំតឹងអាង ស្រុកកាងឡុង។

ម៉ាស៊ីនជីកស្តារប្រឡាយធារាសាស្រ្តវាលស្រែ។ រូបថត៖ រតនា

        ដោយមានសរុបផ្ទៃដីផលិតស្រូវរបស់កសិករចំនួន ១.៩០០ ហិកតាក្នុងមួយរដូវក្នុងមួយឆ្នាំផលិត ០៣ រដូវ ដោយឡែករដូវវស្សាឆ្នាំ ២០២០ ទើបតែប្រមូលផល កសិករនៅឃុំផុងថាញ់រីករាយអាស្រ័យស្រូវអំណោយផលផង និងលក់បានតម្លៃខ្ពស់ផង​ លោកឡឹមថាញ់ត្វឹងចែករំលែកថា៖ ស្រូវបានឈ្មួញមកប្រមូលទិញនៅវាលស្រែពី ៦.៨០០-៧.០០០ ដុងក្នុងមួយគីឡូក្រាម(កើន ៨០០- ១.០០០ ដុងក្នុងមួយគីឡូក្រាម​បើប្រៀបជាមួយដំណាក់ ឆ្នាំ​ ២០១៩) និងទិន្នផលផ្ដល់មធ្យមសម្រេច ពី ៦,១ តោនក្នុងមួយហិកតា (កើន ០,៣ តោនក្នុងមួយហិកតាបើប្រៀបជាមួយឆ្នាំ​ ២០១៩)។ ផ្តើមពីនោះបង្កើនតម្លៃរបស់ដើមស្រូវឡើងជាង ១១ ពាន់លានដុង។ ក្រៅពីនោះ ឃុំក៏បង្កបានបណ្តាទម្រង់ផលិតថ្មីឲ្យប្រជាជននៅលើភូមិសាស្រ្ដ អំពីចិញ្ចឹសត្វពាហនៈ (ទាកាប៉ាបង្កាត់ពូជបារាំង) ផ្សព្វផ្សាយ ០៩ គម្រោងការដាំដូង ដោយមានគ្រួសារ ៦៣ គ្រួចូលរួម (ដាំ ៣១,៦៩ ហិកតា)​ និងមាន ០៣ គម្រោងការដាំដំណាំ​មាន ៣៦ គ្រួសារចូលរួម (ដាំ ២២,៥ ហិកតា)។ល។ ដល់ចុងឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រឃុំផុងថាញ់បន្ថយចុះនៅ ១,៦១% និងប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់សម្រេចជាង ៥១,៥ លានដុងក្នុងមួយឆ្នាំ។

           មីងថាច់ធីលី នៅភូមិលេខ​ ២​ ឃុំភុងថាញ់រីករាយឲ្យដឹង៖ គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌជាគ្រួសារក្រីក្រ​ ប្តីប្រពន្ធខ្ញុំប្រកបរបរស៊ីឈ្នួល។ កន្លងហើយនេះបានរដ្ឋឧបត្ថម្ភទុនពង្រីកការផលិតដើម្បីវិនិយោគទុនទិញទាកាប៉ាបង្កាត់មកចិញ្ចឹម មកដល់បច្ចុប្បន្នហ្វូងទាបានជាង ០៣ ខែ និងកំពុងធំធាត់ល្អដល់ពេលប្រមូលផល។ ដោយទទួលបានប្រាក់ទុនឧបត្ថម្ភតាមការគ្រោងទុកក្រោយពេលលក់ទានេះជាមួយតម្លៃ ៤៣.០០០ ដុងក្នុងមួយគីឡូក្រាមមីងនឹងបើកទូលាយទម្រង់នេះ។ នេះជាឱកាសល្អសម្រាប់អ្នកក្រីក្រ​ដែលខ្វះទុនផលិត និងបង្កលក្ខណៈឲ្យគ្រួសារក្រីក្រមានប្រភពចំណូលបន្ថែម បង្កលក្ខណៈឲ្យប្រជាជននៅជនបទមានការងារធ្វើពេលនៅទំនេរ។

         ដើម្បីពង្រីកលទ្ធផលបណ្តាផ្ទៃដីក្នុងការផលិត ឃុំផុងថាញ់បានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ១៣៤,៧ ហិកតាមកដាំដំណាំ ឈើហូបផ្លែ​ ចិញ្ចឹមជលផល។ល។ ក្នុងឆ្នាំ ២០២០ អនុវត្តសម្រេចនិងដាក់ឲ្យប្រើប្រាស់ ០៨ សំណង់ប្រឡាយកម្រិត​ ២​ និងកម្រិត​ ៣ កសាងថ្មី និងផ្គត់ផ្គង់ផ្លូវបេតុង ០៧ ខ្សែ សរុបថវិកាជាង ១០,៤ ពាន់លានដុង ស្ពានជនបទ ៥ មានតម្លៃ ០,៩៥៨ ពាន់លានដុង និងថ្ងៃពលកម្ម ៧៤២​ ថ្ងៃអាស្រ័យប្រជាជនចូលរួមគបវាល់កម្លាំង។

       តាមលោកឡឹមថាញ់ត្វឹង ក្នុងឆ្នាំ ២០២១ ដើម្បីបន្តការបង្កើនលទ្ធផលក្នុងការផ្លាស់ប្តូរផលិត និងពង្រីកព្រមៗគ្នាអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ មូលដ្ឋានកំពុងស្នើឲ្យស្រុកឆាប់ដំណើរការកសាងផ្លូវកៅស៊ូភ្ជាប់ភូមិលេខ ២ ភូមិលេខ​ ៣​ ដល់ភូមិកីហ្គងប្រវែង ០៤ គីឡូម៉ែត្រ ដើម្បីទៅកាន់តំបន់ផលិតស្រូវមានគុណភាពខ្ពស់របស់ឃុំ។  ក្រោយពេលកសាងសម្រេច នឹងងាយស្រួលក្នុងការចងសម្ព័ន្ធផ្ដោះប្ដូរមុខទំនិញផលិតផលកសិកម្មទៅកាន់មជ្ឈលមណ្ឌលឃុំ ស្រុក៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.